ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​! មាន​ស្ត្រី​ម្នាក់​មក​លោតទឹក​សម្លា.ប់​ខ្លួន​ព្រោះតែ​មូលហេតុ​នេះ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​មាន​ស្ត្រី​ម្នាក់ បាន​មក​លោតទឹក​សម្លាប់​ខ្លួន​ស្ពាន​ជ្រោយចង្វារ ហើយ​ត្រូវ​បាន​អ្នកនេសាទ​ឃើញ​ក៏​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​ទាន់​ពេល ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា ស្ត្រី​ខាងលើ​នេះ​មានឈ្មោះ ស្រី​អូន…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​មាន​ស្ត្រី​ម្នាក់ បាន​មក​លោតទឹក​សម្លាប់​ខ្លួន​ស្ពាន​ជ្រោយចង្វារ ហើយ​ត្រូវ​បាន​អ្នកនេសាទ​ឃើញ​ក៏​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​ទាន់​ពេល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ស្ត្រី​ខាងលើ​នេះ​មានឈ្មោះ ស្រី​អូន អាយុ​៣០​ឆ្នាំ នាង​បាន​អះអាង​ថា នាង​ជា​កម្មករ​សំណង់ អត់​មានផ្ទះ​ស្នាក់​នៅ​ពិតប្រាកដ​ទេ ។ ទាក់ទង​នឹង​មូលហេតុ​នេះ​នាង​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អ្វី​ច្រើន​នោះ​ទេ នាង​ថា គ្រាន់តែ​ធុញថប់​ក្នុង​ជីវិត​ក៏​ដាច់​ចិត្ត​ធ្វើ​ដំណើរ​មក​លោត​ចិត្ត​សម្លាប់​ខ្លួន​តែ​ម្តង ។ ហើយ​នៅ​ពេល​ដែល​លោតទឹក គឺ​ត្រូវ​បាន​អ្នក​ស្ទូចត្រី​ឃើញ​ក៏​បាន​ហៅ​ទូក​នេសាទ​ឲ្យ​ទៅ​ជួយ​ស្រង់​យក​មក​ដាក់​លើគោក​វិញ គល់​ស្ពាន​ជ្រោយចង្វារ​ខាងកើត​។

គួរ​បញ្ជាក់​ថា កាលពី​ម្សិលមិញ​ស្ត្រី​វ័យក្មេង​ម្នាក់​បាន​ធ្វើ​ដំណើរ​មក​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ​ជា​បន្តបន្ទាប់ ចំនួន​២​ថ្ងៃ​ជាប់​គ្នា ហើយ​ត្រូវ​បាន​អ្នក​រៀបចំ​សណ្តាប់ធ្នាប់​ស្ពាន​ជ្រោយចង្វារ​ឃើញ​ជួយ​ទាន់ ។ ចំណែក​ថ្ងៃនេះ​ទៀត​មាន​ស្ត្រី​ម្នាក់​ទៀត​មក​លោតទឹក​សម្លាប់​ខ្លួន​ដែរ ហើយ​ត្រូវ​បាន​ប្រជា​នេសាទ​ជនជាតិ​អ៊ី​ស្លា​ម​ជួយ​សង្គ្រោះ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ