ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​សង្ហា​គុន​ខ្មែរ ឡៅ ច​ន្ទ្រា ទទួល​ការ​រិៈ​គន់​យ៉ាង​ចាស់ដៃ​ពី​ហ្វេ​ន​ម្នាក់​រឿង​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អា​សង្ហា​គុន​ខ្មែរ ឡៅ ច​ន្ទ្រា គឺជា​អ្នក​ប្រដាល់​លំដាប់​ជួរ​មុខ​មួយ​រូប​នៅ​ក្នុង​ពិភព​ប្រដាល់​កម្ពុជា ។ អ្នកគាំទ្រ​(​ហ្វេ​ន​)​ភាគច្រើន​មានការ​ពេញចិត្ត​នឹង​ក្បាច់​ប្រយុទ្ធ​របស់​កីឡាករ​គុន​ខ្មែរ​រូប​នេះ​ដែល​រមែង​ទទួល​ជោគ​ជ័យ​ស្ទើរ​គ្រប់ការ​ប្រកួត ហើយ​កម្រ​មាន​អ្នក​រិះគន់​គេ​ណាស់ ។…

រាជធានី​ភ្នំពេញ ៖ អា​សង្ហា​គុន​ខ្មែរ ឡៅ ច​ន្ទ្រា គឺជា​អ្នក​ប្រដាល់​លំដាប់​ជួរ​មុខ​មួយ​រូប​នៅ​ក្នុង​ពិភព​ប្រដាល់​កម្ពុជា ។ អ្នកគាំទ្រ​(​ហ្វេ​ន​)​ភាគច្រើន​មានការ​ពេញចិត្ត​នឹង​ក្បាច់​ប្រយុទ្ធ​របស់​កីឡាករ​គុន​ខ្មែរ​រូប​នេះ​ដែល​រមែង​ទទួល​ជោគ​ជ័យ​ស្ទើរ​គ្រប់ការ​ប្រកួត ហើយ​កម្រ​មាន​អ្នក​រិះគន់​គេ​ណាស់ ។ ប៉ុន្តែ​ថ្មី​ៗ​នេះ​មាន​ហ្វេ​ស​ប៊ុ​កមួយ​សុំ​មិន​បង្ហាញ​ឈ្មោះ បាន​សរសេរ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ដល់​កីឡាករ​រូប​នេះ​ដែល​ចូល​ចិត្ត​ប្រើ​ក្បាច់​ពស់ថ្លាន់​ឱបរឹត​គូប្រកួត ។ ខាងក្រោម នេះ​ជា​សំ​ណេ​រ​របស់​ហ្វេ​នរូ​ប​នោះ​ដែល​អ្នក​យក​ព័ត៌មាន​យើង​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ​គ្រាន់ តែ​កែសម្រួល​អក្ខរាវិរុទ្ធ​បន្តិចបន្ដួច​ប៉ុណ្ណោះ​។

ធ្វើ​ជា​កូនប្រុស ធ្វើ​ជា​អ្នក​ប្រដាល់ គួរតែ​មាន​ក្បាច់​វាយ​បែប​កូនប្រុស ( ដាល់ ទាត់ ធាក់ ) តែ​មិនមែន​ក្បាច់​ឱបរឹត​រួត​នោះ​ទេ មើលទៅ​ម៉េច​មិនដឹង​ទេ​? ហើយ​ក្បាច់​ឱបរឹត​រួត​នេះ​អាច​ប្រើ​បាន​លុះណាតែ​យើង​មាន​កម្លាំង​ខ្លាំង​ជាង​ដៃគូ ហើយ​អាជ្ញាកណ្តាល​ទុក​ពេល​ឲ្យ​យើង​រឹតរួត ចុះបើ​យើង​កម្លាំង​មិន​ដល់​គេ ហើយ​អាជ្ញាកណ្តាល​មិន​ទុក​ពេល​ឲ្យ​យើង​ឱបរឹត​រួត តើ​យើង​សង្ឃឹម​អី ។ នៅ​ថៃ​ក៏​សំបូរ​អ្នកលេង​ជង្គង់​ដែរ តែ​ការ​វាយ​ជង្គង់​របស់​គេ​ខុស​ពី ច​ន្ទ្រា គឺ​គេ​ឱប​វាយ​ជង្គង់​តែ​ម្តង មិនមែន​អោបរឹត​រួត​ស៊ីពេល​ហើយ​បាន​វាយ​ជង្គង់​ទេ ។

តែបើ​យល់​ថា ប្រើ​ក្បាច់​អី​ក៏​បាន​សំខាន់​ឲ្យ​តែ​យើង​ឈ្នះ​ដៃគូ បើ​យល់​បែប​នេះនោះ​យើង​មិន​អាច​អភិវឌ្ឍន៍​ខ្លួន​ហើយ​មិន​អាច​ក្លាយជា​កីឡាករ​អាជីព​លំដាប់​បាន​ទេ ដោយសារ​តែ​ក្បាច់​យើង​វាយ​មិន​ទាន់​មាន​លក្ខណៈ Kickboxing ។ Kickboxing គឺ​ផ្តោត​ទៅ​លើ​ការ​វាយ​ប្រយោល គឺ​ដាល់ ទាត់ ធាក់ ហើយ​សង្វៀន​ធំ​ៗ​នៅ​ក្រៅ​ស្រុក​គេ​ចង់បាន​ប្រភេទ​អ្នក​វាយ Kickboxing នេះឯង ។

ច​ន្ទ្រា អាច​ទៅ​វាយ​ក្រៅ​ស្រុក​បាន តែ​ក្រោយ​ពី​វាយ​រួច​ធានា​ថា អ្នក​រៀបចំ​កម្មវិធី​នឹង​លែង​ចង់បាន ច​ន្ទ្រា ទៅ​វាយ​ទៀត​ហើយ បើ​គេ​ឃើញ​យើង​ប្រើ​ក្បាច់​ដូច​រាល់ថ្ងៃ ហើយ​មូលហេតុ​ដែល​អ្នក​រៀបចំ​គេ​ចង់បាន​អ្នក​ប្រដាល់​បែប Kickboxing ដោយសារ​តែ​អ្នក​វាយ​បែប​នេះ​មាន ទាត់ ធាក់ ដាល់ គឺ​វាយ​ប្រយោល ហើយ​បើ​យើង​វាយ​ឱបរឹត​អ៊ីចឹង​គ្មាន​នរណា​ចង់​យក​ទៅ​វាយ​នៅ​សង្វៀន​គេទេ ។

កីឡាករ​ថៃ​ខ្លាំង​ៗ​លំដាប់​ៗ​ភាគច្រើន​ក៏​ចេះ​ជង្គង់​ដែរ តែ​គេ​មិនមែន​ពឹង​លើ​ក្បាច់​ជង្គង់​នេះ​តែ​មួយ​ទេ គឺ​គេ​ល្អ​ទាំង ទាត់ ធាក់ ម៉ាត់ តែបើ​គេ​ប្រើ​ជង្គង់​គឺ​ប្រើ​ជង្គង់​បោះ តែ​កីឡាករ​ថៃ​ដែល​ឡើង​ដល់​សង្វៀន​ពិភព​លោក គេ​សឹងតែ​លែង​ប្រើ​ក្បាច់​ឡាំ​ជង្គង់​នេះ​ហើយ ដោយសារ​តែ​សង្វៀន​ធំ​ៗ​គេ​មិន​ទុក​ពេល​ឲ្យ​ឱប​គ្នា ហើយ​ក៏​មិន​ចង់បាន​កីឡាករ​ដែល​វាយ​ឱប ព្រោះ​ការ​វាយ​ឱប​វា​ធ្វើ​ឲ្យ​ខាត​ពេល​និង​មិនល្អ​មើល​។

បើ​អាច​កែ​បាន​កែ​ទៅ ជា​ប្រុស ធ្វើ​ជា​អ្នក​ប្រដាល់ គួរតែ​ប្រើ​ក្បាច់​ដាល់ ធាក់ ទាត់ បាន​ហៅ​ថា​អ្នក​ប្រដាល់ មិនមែន​ឲ្យ​ឈប់​ប្រើ​ក្បាច់​នេះ​ទេ តែ​គួរតែ​ចេះ​ក្បាច់​វាយ​ប្រយោល ធាក់ ទាត់ ម៉ាត់ ផង​ដែរ ប្រសើរ​ជាង​ពឹង​តែ​លើ​ក្បាច់​ឱបរឹត​តែ​មួយ​មុខ ។ បើ​ចង់​ឱប ចាំ​ជាមួយ​ស្រី​ៗ​ទៅ​ចាំ​ឱបរឹត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ