ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​មហាមិត្ត​ចិន​គ្រោង​ធ្វើ​សមយុទ្ធ​នាគ​មាស​រួម​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រី​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​ថា​កម្លាំង​លង​យោធពលខេមរៈភូមិន្ទ និង​កងទ័ព​ប្រជាជន​ចិន​នឹង​រួម​គ្នា​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​២០១៩​ស្តី​ពី​«​សមយុទ្ធ​រួម​គ្នា​ប្រឆាំង​ភារ​វ​កម្ម និង​ការងារ​មនុស្ស​ធ៌​ម​»​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​គី​រី​វង្ស ខេត្តកំពត…

រាជធានី​ភ្នំពេញ ៖ យោង​តាម​មន្ត្រី​ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​ថា​កម្លាំង​លង​យោធពលខេមរៈភូមិន្ទ និង​កងទ័ព​ប្រជាជន​ចិន​នឹង​រួម​គ្នា​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​២០១៩​ស្តី​ពី​«​សមយុទ្ធ​រួម​គ្នា​ប្រឆាំង​ភារ​វ​កម្ម និង​ការងារ​មនុស្ស​ធ៌​ម​»​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​គី​រី​វង្ស ខេត្តកំពត ។

ក្រសួងការពារជាតិ​លើក​លោកនាយ​ឧត្តមសេនីយ៍ ឥត សា​រ៉ាត់ អគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ​នៃ ខ​.​ភ​.​ម ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ធ្វើ​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩ កម្ពុជា​-​ចិន អមដំណើ​ដោយ​មន្ត្រី​យោធា​ជំនាញ​មក​ពី​អង្គភាព​រថក្រោះ កាំភ្លើង​ធំ វិស្វកម្ម វិទ្យុទាក់ទង កងទ័ព​ជើង​អាកាស កងរាជអាវុធហត្ថ ក្រុមការងារ​ធានា​របស់​ក្រសួងការពារជាតិ កងពលតូច​លេខ​៧០ កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១ និង​មន្ត្រី​យោធា​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត បាន​អញ្ជើញ​បន្ត​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​សកម្មភាព​នៃ​ការ​រៀបចំ​ទីលាន​សមយុទ្ធ​ហ្វឹកហ្វឺន​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩​កម្ពុជា​-​ចិន ។

លោកនាយ​ឧត្តមសេនីយ៍​បន្ត​ថា បច្ចុប្បន្ន​នាយ និង​ពល​ទាហាន​ក្នុង​អង្គភាព​កងពលតូច​លេខ​៧០ កំពុង​មមាញឹក​ក្នុង​ការ​ស្ថាបនា​ទីលាន​លំ​ហាត់ កន្លែង​ស្នាក់​នៅ និង​ប្រព័ន្ធ​ទីលាន​លំ​ហាត់​ប្រយុទ្ធ ប្រព័ន្ធ​ផ្លូវ ចល័ត​ទ័ព ដែល​បំរើ​ឲ្យ​សកម្មភាព​សមយុទ្ធ​លំ​ហាត់​នាគ​មាស​២០១៩ នៅ​ក្នុងភូមិ​សាស្ត្រ​តំបន់​វាល​ចំបក់ ប្រជុំភ្នំ​ព្រះ នៃ​ជួរ​ភ្នំ​ចង្អោ​តូច ចង្អោ​ធំ ភូមិ​ត្រពាំង​រាំង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្តកំពត ។

ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ទោ ប៉ែន សុ​ក្រិ​ត្យ​វិទ្យា នាយករង ទីចាត់ការ​ហ្វឹកហ្វឺន​អគ្គបញ្ជាការ​ដែល​ជា​ក្រុមការងារ​ទីបញ្ជាការ​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩ រវាង ខ​.​ភ​.​ម ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៩​នេះ​កង​យោធពលខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន នឹង​រៀបចំ​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩ ដែល​មាន​លក្ខណៈ​ទ្រោម​ទ្រាយ​ធំ​ជាង​ឆ្នាំ​មុន​ៗ លើ​ប្រធានបទ «​សមយុទ្ធ​រួម​គ្នា​ប្រឆាំង​ភារ​វ​កម្ម និង​ការងារ​មនុស្ស​ធ៌​ម​» ៕

កែសម្រួលដោយ