រាជធានីភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រឆាំងនៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះសហភាពអឺរ៉ុបដែលសម្រេចផ្អាកការអនុគ្រោះពន្ធលើកកម្ពុជា និងចង់ឃើញកម្ពុជាស្តា ឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ពហុបក្សពិតប្រាកដដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ។
ការថ្លែងការណ៍នេះ បន្ទាប់ពីសហភាពអឺរ៉ុបសម្រេចផ្អាកការអនុគ្រោះពន្ធក្នុងផ្នែកពាណិជ្ជកម្មដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងមកនេះ ។ យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា សហរដ្ឋអាមេរិកធ្វើការកត់សម្គាល់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបក្នុងការផ្តើមដំណើរការនីតិវិធី ផ្អាកការអនុគ្រោះពន្ធក្នុងផ្អែកពាណិជ្ជកម្មដល់ប្រទេសកម្ពុជា ក្រោមគម្រោងដែលមានឈ្មោះថាអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ដោយសារមានការដើរថយក្រោយ យ៉ាងធ្ងន់ធ្ងរ ក្នុងការការពារសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងរយៈពេល១៨ខែកន្លងទៅនេះ ។
ថ្លែងការណ៍បញ្ជាក់ថា «យើងមានកង្វល់ដូចគ្នា និងសហភាពអឺរ៉ុបដែរទាក់ទងនឹងការរំលោភ យ៉ាងធ្ងន់ធ្ងរលើសេរីភាពក្នុងការបញ្ចេញមតិសិទ្ធិការងារដែលមានការទទួលស្គាល់ជាអន្តរជាតិ និងសេរីភាពទាក់ទង និងអង្គការសមាគម» ។ ប្រភបន្តថា សហរដ្ឋអាមេរិកសូមអំពាវនាវអោយថ្នាក់ដឹកនាំកម្ពុជាស្តាឡើងវិញនូវលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ។
យើងក៏សូមអំពាវនាវផងដែរអោយប្រទេសកម្ពុជាទម្លាក់ចោលនូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់តាមទំនើងចិត្តទាំងអស់ ប្រឆាំង និងអ្នកទោសនយោបាយដទៃទៀត ហើយអនុញ្ញាតឲ្យសហជីព អង្គការ សារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀតនៃសង្គមស៊ីវិលដំណើរការដោយគ្មានការរឹតត្បិតដែលមិនត្រឹមត្រូវ ។ ថ្លែងការណ៍បន្ថែមថ្នាក់ដឹកនាំកម្ពុជានៅមានឱកាសនៅឡើយ នៅក្នុងការជៀសផុតពីផលវិបាកអវិជ្ជមានផ្នែកសេដ្ឋកិច្ចនៃការដកការអនុគ្រោះពន្ធ EBA ។
ដូចដែលស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប គឺលោកស្រី Cecilia Malmstrom បានមានប្រសាសន៍ថា «វាច្បាស់ហើយថា ចំណាត់ការនៅថ្ងៃនេះមិនមែនជាការសម្រេចចិត្តចុងក្រោយ ហើយក៏មិនមែនជាទីបញ្ចប់នៃដំណើរនីតិវិធីដែរ ។ តែនាឡិកាកំពុងតែដើរទៅមុខជាផ្លូវការហើយ ហើយយើងត្រូវការឃើញវិធានការពិតប្រាកដក្នុងពេលឆាប់ៗ នេះ» ។ លោកស្រីបានបន្ថែមថា «យើងសូមអំពាវនាវអោយមេដឹកនាំកម្ពុជាតម្កល់សុខុមាល ភាពរបស់ប្រទេសអោយខ្ពស់ជាងផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍នយោបាយ» ៕
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្មេងប្រុសជំទង់អាយុ១៧ឆ្នាំម្នាក់ ក្លាយទៅជាអ្នកបើកបររថយន្តកុងតឺន័រទាំងមិនទាន់គ្រប់អាយុនៅឡើយ ថែមទាំង...
ខេត្តសៀមរាប ៖ គ្រូពេទ្យយួនម្នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប ធ្វើការឃាត់ខ្លួន បន្ទាប់ពីគ្រូពេទ្យរូបនោះ បានចាក់...
នៅក្នុងគម្ពីររម្ងាប់សេចក្តីក្រោធបានពន្យល់ថា ទោះជាបុគ្គលធ្វើកិច្ចការអ្វីក៏ដោយ ទង្វើរបស់គេនោះកើតអំពីទោសៈ ផលចេញមករមែងជាផលអាក្រក់ មានតែសេចក្ដីក្ដៅក្រហាយ...
រាជធានីភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣តែងបានរួមជាមួយអាជ្ញាធរភូមិនានាមួយចំនួនទៀត បានចេញធ្វើសកម្មភាពសម្អាត បរិស្ថានដោយការបោសសម្អាតនិងកើបដី ព្រមទាំង...
ផ្លូវដើរទៅរកភាពជោគជ័យតម្រូវឲ្យមនុស្សបោះបង់ភាពភ័យខ្លាចក្នុងការបរាជ័យ និងភាពខ្ជិលច្រអូស ជឿជាក់លើខ្លួនឯង រក្សាការយកចិត្តទុកដាក់ និងមិនរង់ចាំឱកាស ។ តែមានពេល...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការថ្កោលទោសយ៉ាងខ្លាំងពីប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ចំពោះជនបរទេសម្នាក់ដែលមកដល់កម្ពុជា ហើយបង្ហោះវីដេអូរិះគន់កម្ពុជា...
រាជធានីភ្នំពេញ ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត កំពុងត្រួសត្រាយផ្លូវ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា ដោយផ្តល់ជូន...
ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីវ័យទើប១៤ឆ្នាំជាកូនចុងម្នាក់ដោយអត់ទ្រាំនឹងទង្វើរបស់ឪចុងមិនបានក៏ទម្លាយរឿងប្រាប់ម្តាយពីទង្វើដែលឪចុងបានចាប់រំលោភនាងអស់...
រាជធានីភ្នំពេញ ៖ យើងរួមគ្នាក្នុងស្មារតីខ្មែរជួយខ្មែរ ដែលនេះ គឺកើតចេញពីទឹកចិត្តជួយគ្នា និងចូលរួមកសាងភូមិឃុំមានសុវត្ថិភាពរបស់យើង ។ ជាក់ស្ដែងយើងបានកសាង...
ខេត្តកំពង់ចាម ៖ បណ្ដាភូមិជាច្រើនក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ត្រូវបានគេមើលឃើញថា ប្រែក្លាយទៅជាផ្លូវបេតុងស្ទើរ១០០% នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ជាការលើកឡើង...
ជាទូទៅមនុស្សតែងតែគិតថា ភាពជោគជ័យតម្រូវឲ្យពួកគេមានលុយ ឬភាពល្បីឈ្មោះ ឬតំណែងខ្ពស់ណាមួយជាដើម ។ ជាក់ស្តែងវាមិនមានបញ្ហាអ្វីទាក់ទិននឹងគោលដៅទាំងនេះទេ ប៉ុន្តែ...
ខេត្តមណ្ឌលគិរី ៖ បញ្ហាជាច្រើនត្រូវបានប្រជាពលរដ្ឋលើកឡើងរួមមាន បញ្ហាចោរកម្ម គ្រឿងញៀន ប្រព័ន្ឋទឹកស្អាត ដើម្បីដាក់ជូនមន្ត្រីជំនាញដែលចូលរួមវេទិកាសាធារណ:ថ្នាក់...
ខេត្តមណ្ឌលគិរី ៖ គ្រូពេទ្យបានរកឃើញអ្នកជំងឺអេដស៍សរុប៤៣នាក់ ក្នុងខេត្តមណ្ឌលគិរី ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៥ ដល់ត្រីមាសទី៣ ឆ្នាំ២០១៩ ។ លោកវេជ្ជបណ្ឌិត ប៊ុន សួរ...
ឆ្លងទន្លេកើនឡើងច្រើន រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈគោល នយោបាយគាំពារសង្គមបានធ្វើឲ្យចំនួនស្ត្រីឆ្លងទន្លេមានការកើនឡើង...
ខេត្តស្វាយរៀង ៖ នៅដើមសប្តាហ៍នេះ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះប្រតិបត្តិការ...
ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ២ លើពិភពលោកបានបញ្ចេញស្មាតហ្វូនថ្មីរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា គឺ Huawei Y9s តម្លៃ 259USD មិនត្រឹមតែប៉ុណ្ណោះ Huawei ក៏បានផ្ដល់ជូនប្រូម៉ូ...
ខេត្តបន្ទាយមានជ័យ ៖ ជនជាតិចិនប្រុសស្រីចំនួន២៦នាក់ត្រូវបាននគរបាលចម្រុះកម្ពុជា-ចិនធ្វើការឃាត់ខ្លួននៅ២ទីតាំងផ្សេងគ្នាក្នុងក្រុងប៉ោយប៉ែតនារសៀលថ្ងៃ...
អ្នកលក់អនឡាញមិនអាចរងចាំតែការ Boost ឬផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធសង្គមដើម្បីផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មខ្លួនដល់អតិថិជនគ្រប់ពេលវេលាទេ ។ បើអ្នកចង់រក្សាភាព...
ប្រទេសថៃ ៖ មនុស្សច្រើនពាន់នាក់កាលពីថ្ងៃទី១៤ធ្នូ បានលើកគ្នាធ្វើបាតុកម្មនៅក្រុងបាងកក តាមការអំពាវនាវរបស់មេដឹកនាំប្រឆាំងសំខាន់មួយរូប លោកTHANATHORN JUANGROONGRUANGKIT ដែលនោះជា...
ខេត្តកំពត ៖ ស្រូវប្រាំងជាង៥០០ហិកតានៅក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដែលកំពុងប្រឈមបញ្ហារងគ្រោះដោយសារកង្វះទឹក ត្រូវបានក្រុមការងារថ្នាក់ខេត្ត...