​ផ្អើល​កក្រើកក្រុង​ប៉ោយ​ប៉ែ​ត​​…​បង្កៃ​គ្រាប់​បែក​​TNT(មានកម្លាំងផ្ទុះខ្លាំងបំផុត​)


ខេត្តបន្ទាយមានជ័យ ៖ លោក សម វី​រៈ ប្រធាន​អង្គភាព​កំចាត់​មីន​ទី​១ ​ប្រចាំ​ខេត្តបន្ទាយមានជ័យបាន​​ប្រាប់​ឱ្​យ​ដឹង​​ នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ថា នេះ​ជា​លើក​ទី​១​ហើយ​នៅ​ខេត្តបន្ទាយមានជ័យ ដែល​ស៊ី​ម៉ាក់​កម្ទេច​គ្រាប់បែក​បង្កៃ ដែល​ជន​មិន​ស្គាល់​មុខ​បាន​បង្កៃ​ក្នុង​បន្ទប់ទឹក​ កាស៊ីណូ​ហ្គោ​ល​ដិ​ន​ក្រោ​ន ​ដែល​មាន​ប្រអប់​ពណ៌​.ស​ ទំហំ​២​គុណ​២​តឹក ហើយ​ដែល​មាន​ម្ស៉ៅ TNT ប្រមាណ​២,០០០​ក្រាម​ដែល​កំណត់​ម៉ោង​ផ្ទុះ ដោយ​​នាឡិកាកាស្យូ​មួយ ។ ក្រោយ​ពេល​បំផ្ទុះ​ហើយ កង់​រថយន្ត​ដែល​ធ្វើ​ជា​របាំង​បាន​ប៉ើង​ខ្ទាត​ឆ្ងាយ ។ លុះ​នៅ​ព្រឹក​ឡើង​ឃើញ​សំបក​កង់​រថយន្ត​មួយ​ផ្លោង ​ទៅ​ទើរ​លើ​ដើមឈើ​មួយ​ដើម​នៅ​ជិត​នោះ​ ដែល​បញ្ជាក់​ថា​ មាន​កម្លាំង​ផ្ទុះ​ខ្លាំង​​ណាស់ ។

សូមរំលឹកថា ការភ្ញាក់​​ផ្អើលគឺស្ថិត​​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នូវ​សំឡេង​ផ្ទុះ​គ្រាប់បែក​បង្កៃ​កំណត់​ម៉ោង​មួយ​​គ្រាប់ត្រូវ​បាន​មន្ត្រី​ស៊ី​ម៉ាក់​បំផ្ទុះ​ចោល មុន​ម៉ោង​កំណត់​នៅ​មុខ​កាស៊ីណូ​ នៅ​ជាប់​ដងផ្លូវ​នៃ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត​បណ្តាល​ឱ្យ​មាន​សំឡេង​ផ្ទុះ​យ៉ាង​​កក្រើក ​កាលពី​យប់​ថ្ងៃទី​១០ កុម្ភៈ វេលា​ម៉ោង​៨ បន្ទាប់​ពី​ជនអនាមិក​លួច​បង្កៃ​ ក្នុង​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

គ្រាប់បែក​ច្នៃ​ដែល​គេ​លួច​បង្កៃ​នេះ​ មាន​ទ្រនិច​ដើរអាច​ជា​គ្រឿងផ្ទុះ​កំណត់ពេល​មាន​ខ្សែភ្លើង​ក្រហម​ខៀវ មាន​លេខ​នាទី​ដើរ​ថយក្រោយ ​ក្នុង​ប្រអប់​ពណ៌​ស​មួយ ។ ប្រភព​ពី​ក្រុម​មន្ត្រី​និយាយ​ថា គ្រឿងផ្ទុះ​កំណត់​ម៉ោង​នេះ ​ត្រូវ​បុរស​ជា​ខ្មែរ​ម្នាក់បាន​ប្រទះ​ឃើញ​ក្នុង​បន្ទប់ទឹក​កាស៊ីណូ​ហ្គោ​ល​ដឹ​ន​​ក្រោ​ន បន្ទាប់​មក​ត្រូវ​គេ​យក​ចេញ​មក​ដាក់​នៅ​ចំណុច​ប្រហោង​លូ ហើយ​ត្រូវ​ក្រុម​មន្ត្រី​ស៊ី​ម៉ាក់​បាន​ដាក់​សំបក​កង់​រថយន្ត​ជា​ច្រើន​ពីលើ​បង្ការ​អំបែង​គ្រាប់​ខ្ទាត​ត្រូវ​មនុស្ស បើសិន​គ្រាប់​នោះ​ផ្ទុះ​ដោយ​ខ្លួនឯង ។ នៅ​ចំណុច​កើតហេតុ​ មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​នៅ​ការពារ និង​ធ្វើ​សណ្តាប់ធ្នាប់​មិន​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​ជិត ។

ភ្លាម​ៗ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​មានការ​ឆ្លងកាត់ ។ នៅ​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ដដែល មន្ត្រី​កម្ចាត់​មីន​ស៊ី​ម៉ាក់​បាន​ទៅ​ដល់ និង​ពិនិត្យ​ជាក់ស្តែង ​ដោយ​មិន​អាច​ទុក​យូរ​បាន លោក​ឧត្តម​សេនីយ៍ទោ ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ប្រឹក្សា​ជាមួយ​ក្រុម​ជំនាញ​ខាងលើ​ឲ្យ​បំផ្ទុះ​ចោល​ប្រកបដោយ​ជោគជ័យ ។

ក្រោយ​ការ​បំផ្ទុះ​តាម​ជំនាញ​របស់​មន្ត្រី​ស៊ី​ម៉ាក់​ភ្លាម ក៏​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​សម្រុកចូល​បាញ់​ទឹក​ទៅ​លើ​ចំណុច​បំផ្ទុះ​នោះ​ភ្លាម​ៗ​ផង​ដែរ​ដើម្បី​បង្ការ​ភ្លើង​ឆេះ​រាលដាល និង​បំបាត់​ក្លិន​រំសេវ​ផ្ទុះ​នោះ ។ បុរស​ដែល​ប្រទះ​​ឃើញ​គ្រឿងផ្ទុះ​ក្នុង​បន្ទប់ទឹក​កាស៊ីណូ​ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​សួរនាំ​ ប៉ុន្តែ​គេ​មិន​ទាន់​ប្រាប់​ពី​អត្ត​សញ្ញាណ​នៅឡើយទេ ។ ចំណែក​គ្រឿងផ្ទុះ​ ដែល​ជន​មិន​ស្គាល់​មុខ​លួច​បង្កៃ ខាង​ជំនាញ​មិន​ទាន់​ប្រាប់​ឲ្យ​ដឹង​ថា ជា​ប្រភេទ​អ្វី និង​ផលិត​នៅ​ប្រទេស​ណា​នៅឡើយ​ទេ ។

មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​បាន​ប្រាប់​ថា នេះ​ជា​គ្រាប់បែក​បង្កៃ​ប្រភេទ​កំណត់​ម៉ោង​ឱ្យ​ផ្ទុះ​ដែល​ជនសង្ស័យ​យក​ទៅ​បង្កៃ​ក្នុង​បន្ទប់ទឹក​កាស៊ីណូ​នៅ​ប៉ោយ​ប៉ែ​ត ​ដែល​ផ្សំ​ដោយ​ម្សៅ TNT ប្រមាណ​ជាង​២.០០០​ក្រាម និង​កំណត់​រយៈពេល​ជាង​១​ម៉ោង​ឱ្យ​ផ្ទុះ ។

ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​ប៉ោយ​ប៉ែ​ត​មួយ​ បាន​កើតឡើង​បន្ទាប់​ពី​គេ​ដឹង​ថា មាន​ជន​មិន​ស្គាល់​មុខ បាន​បង្កៃគ្រាប់​ក្នុង​បន្ទប់ទឹក​ក្នុង​កាស៊ីណូ​ហ្គោ​ល​ដឹ​ន​ក្រោ​ន ។ ក្រោយ​ពេល​
ប្រ​ទះ​​ឃើញ​គ្រាប់​បង្កៃ​នោះ គេ​ក៏​បាន​សម្រេច​យក​មក​ដាក់​នៅ​សួនច្បារ​មុខ​កាស៊ីណូ​ ហើយ​ការពារ​មុន​ពេល​​​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​មក​ដល់ ​ដោយ​នាំ​គ្នា​ប្រមូល​យក​សំបក​កង់​ឡាន​ចាស់​ៗ​ជា​ច្រើន​គ្រប​ពីលើ​ព័ទ្ធ​ជុំវិញ​ការពារ​ផ្ទុះ​បង្ក​គ្រោះថ្នាក់​ដោយ​អំបែង ។

ការ​ប្រទះ​ឃើញ​គ្រាប់​បង្កៃ​ក្នុង​កាស៊ីណូ​នេះ​ លោក សាន ស៊ា​ន​ហូរ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ និង​លោក​ឧត្តម​​សេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​និង​លោក​ឧត្តមសេនីយ៍ត្រី​បោ​ន ប៊ិ​ន មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​បាន​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សុវត្ថិភាព​នៅ​កន្លែង​គ្រាប់​បង្កៃ រង់ចាំ​មន្ត្រី​កំចាត់​មីន​ចំនួន​៤​រូប​បាន​មក​ដល់​ធ្វើការ​ត្រួតពិនិត្យ​ដើម្បី​កម្ទិច​ចោល​តាម​បច្ចេកទេស ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ