ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ធ្វើ​ស៊ី​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ពេល​នេះ​អា​មេ​រិ​ក​ចូលរួម​ប្រកួតប្រជែង​ប្រេង​ជាមួយ​ដៃគូ​នៅ​អឺរ៉ុប

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​ផលិត​ប្រេង​អា​មេ​រិ​កបាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ពេល​ដែល​នៅ​ក្នុង​វិស័យ​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​ប្រារព្ធ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ពួក​គេ​នៅ​អាស៊ី​កាលពី​ខែកញ្ញា ឆ្នាំ​មុន ។ ក្រុមហ៊ុន​អា​មេ​រិ​ក Exxon Mobul និង​ដៃគូ​ប្រកួតប្រជែង​មក​ពី​អឺរ៉ុប Royal…

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន​ផលិត​ប្រេង​អា​មេ​រិ​កបាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ពេល​ដែល​នៅ​ក្នុង​វិស័យ​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​ប្រារព្ធ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ពួក​គេ​នៅ​អាស៊ី​កាលពី​ខែកញ្ញា ឆ្នាំ​មុន ។

ក្រុមហ៊ុន​អា​មេ​រិ​ក Exxon Mobul និង​ដៃគូ​ប្រកួតប្រជែង​មក​ពី​អឺរ៉ុប Royal Dutch ឬ Shell បាន​ត្រៀម​ឯកសារ សម្រាប់​អតិថិជន​ដែល​ប្រាប់​ពី​ព័ត៌មាន​ប្រភេទ​ប្រេង​អា​មេ​រិ​ក និង​មូលហេតុ​ដែល​ពួក​គេ​សាក​សម​ក្នុង​ការ​ជំនួស​អ្នក​ផ្គត់ផ្គង់​មក​ពី​អាស៊ី​អាគ្នេយ៍ អាហ្វ្រិក និង​រុ​ស្ស៊ី​ជាដើម ។

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន សហរដ្ឋអាមេរិក គឺជា​ប្រទេស​ដែល​នាំ​ចូល​ប្រេង​ច្រើន​ជាងគេ​ជុំវិញ​ពិភព​លោក ហើយ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​នាំ​ប្រេង​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ ។ បច្ចុប្បន្ន​នេះ ការ​នាំ​​ចេញ​ប្រេង​ឆៅ​អា​មេ​រិ​ក​ទៅ​កាន់​អឺរ៉ុប​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ ដោយ​នាំ​ចេញ​បាន ៦៣០,០០០ ធុង​ក្នុង​មួយ​ថ្ងៃ​កាលពី​ខែមករា តែ​នៅ​តែ​ទាប​ជាង​ប្រេង​នាំ​ចេញពី​រុ​ស្ស៊ី និង​អ៊ី​រ៉ា​ក់​ដដែល ។

ការ​នាំ​ចេញ​ប្រេង​អា​មេ​រិ​ក​ត្រូវ​បាន​ជំរុញ​ដោយ​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​នៃ​ប្រេង​អ៊ី​រ៉​ង់ និង​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ដែល​អា​មេ​រិ​កបាន​ដាក់​ទណ្ឌកម្ម​លើ ។

ពាណិជ្ជករ​ប្រេង​ម្នាក់​បាន​និយាយ​ថា «​តម្លៃ​ប្រេង​គ្រប់​កម្រិត​ត្រូវ​បាន​ទទួល​រង​គ្រោះ​ព្រោះតែ​ការ​ផ្គត់ផ្គង់​ប្រេង​លើសលប់​ពី​សហរដ្ឋអាមេរិក​»​។

ហើយ​សម្ពាធ​នេះ​កាន់តែ​កើនឡើង​ថែម​ទៀត ព្រោះ​យោង​ទៅ​តាម​រដ្ឋាភិបាល​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ផលិតកម្ម​ប្រេង​ឆៅ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០១៩​ត្រូវ​បាន​គិត​ថា នឹង​ស្មើ​ជា​មធ្យម​ប្រមាណ ១២.០៦​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ឬ​ច្រើន​ជាង​ឆ្នាំ​មុន​ប្រមាណ ១.១៨​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ។

កំណើន​ផលិតកម្ម​ក្នុង​សហរដ្ឋអាមេរិក​បាន​បង្ក​ឲ្យ​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC) និង​ប្រទេស​មិនមែន​ជា​សមាជិក​ដទៃ​ដូច​ជា​រុ​ស្ស៊ី​កាត់​បន្ថយ​ទិន្នផល​ប្រេង​របស់​ខ្លួន​រវាង​ពី ៣​ទៅ​៤%​តាំងពី​ឆ្នាំ ២០១៧ មក​ដើម្បី​បង្កើន​តម្លៃ​ប្រេង ។ កិច្ចព្រមព្រៀង​នេះ​បាន​ជួយ​បង្កើន​តម្លៃ​ប្រេង​ពី ៦០​ដុល្លារ​ក្នុង​មួយ​ធុង​មក​ឡើង​ទ្វេ​ដង​ផង​ដែរ ប៉ុន្តែ​ប្រទេស​ដែល​ចូលរួម​បាន​បាត់បង់​ចំណែក​ទីផ្សារ​ឲ្យ​ទៅ​ក្រុមហ៊ុន​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ