ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ណាស់​! ទម្លាប់ និង​អត្ត​ចរិត​សំខាន់​១២​យ៉ាងនេះ​ដែល​ធ្វើ​ឲ្យ​ជាតិ​សាសន៍​មួយ​ធ្លាក់​ចុះ​ខ្សោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុ​ល បាន​លើក​ចំណុច​សំខាន់​ៗ​នៃ​ទម្លាប់ និង​អត្ត​ចរិត​១២​យ៉ាង ដែល​នាំ​ឲ្យ​ជាតិ​សាសន៍​មួយ​ធ្លាក់ខ្លួន​ចុះ​ខ្សោយ ។ ចំណុច​ទាំង​១២​រួម​មាន…

រាជធានី​ភ្នំពេញ ៖ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុ​ល បាន​លើក​ចំណុច​សំខាន់​ៗ​នៃ​ទម្លាប់ និង​អត្ត​ចរិត​១២​យ៉ាង ដែល​នាំ​ឲ្យ​ជាតិ​សាសន៍​មួយ​ធ្លាក់ខ្លួន​ចុះ​ខ្សោយ ។

ចំណុច​ទាំង​១២​រួម​មាន ១- ពូកែ​ផ្អើល​តាម​គ្នា ដោយ​ប្រើ​អារម្មណ៍​ជាង​ប្រើ​ប្រាជ្ញា ២- ចេះ​ឈឺឆ្អាល​រឿង​អយុត្តិធម៌ ប៉ុន្តែ​មិន​ហ៊ាន​តតាំង និង​ទាមទារ​រក​យុត្តិធម៌ ៣- បើ​ឈឺឆ្អាល​រឿង​អ្វីមួយ គឺ​នាំ​គ្នា​ផុសផុល​ខ្លាំង​តែ​មួយ​ភ្លែត រួច​ក៏​ឆាប់​សាបរលាប​ទៅ​វិញ​ដូច​ភ្លើងចំបើង ៤- ចិត្ត​ងាយ ហើយ​បណ្តោយ​ឲ្យ​ព្រឹត្តិការណ៍ និង​ហេតុការណ៍​ទាក់ទាញ​អារម្មណ៍ និង​ខ្ជះខ្ជាយ​ពេលវេលា ដែល​ជា​រឿយ​ៗ​ជាប់រវល់​រឿង​តូចតាច​ភ្លេច​គិត​ពី​បញ្ហា​ធំ​ៗ ៥- ចូល​ចិត្ត​ចំណាយពេល ដើម្បី​កំដរ​អារម្មណ៍ ស៊ី​អារម្មណ៍ (​ដ្រា​មា​/drama) ជាង​ចំណាយពេល ដើម្បី​រៀនសូត្រ និង​បង្កើន​ប្រាជ្ញា​ខ្លួនឯង ៦- ពូកែ​អួត សម្តែង ឲ្យ​ឮ​សូរ​ខ្ទរខ្ទារ​ដូច​ស្គរ ប៉ុន្តែ​ប្រហោង​ក្នុង (​សុខចិត្ត​ជំពាក់​លុយ​គេ ដើម្បី​ភាព​ឡូយឆាយ និង​ហំហួន​ពី​សំបក​ក្រៅ​)

៧- ធ្វើ​ការងារ​ចុងដៃចុងជើង គម្រប់​កិច្ច មិនសូវ​យកចិត្តទុកដាក់​ទទួលខុសត្រូវ ឬ​ផ្តោត​លើ​គុណភាព​ទេ ប៉ុន្តែ​ចង់បាន​ប្រាក់ខែ​ច្រើន និង​ចង់​ឡើង​មុខ​ដំណែង​ឆាប់ ៨- បើ​ផឹកស្រា​មិន​ស្រវឹង​មិន​ឈប់ ហើយ​លើក​កែវ​ញឹកញាប់ ព្រោះ​ខ្លាច​អ្នកលក់​ស្រា​ចំណេញ​តិច​ពេក ៩- ចូល​ចិត្ត​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន ខ្លាច​អត់​មាន​ក្បាលពោះ និង​ចង់បាន​ជាតិ​ស្ករ ឬ​ខ្លាញ់​ច្រើន ព្រោះ​ចង់​ជួយ​គ្រូពេទ្យ និង​អ្នកលក់​ថ្នាំពេទ្យ​ឲ្យ​មាន​ប្រាក់​ចំណូល​ខ្ពស់ ១០- ចូល​ចិត្ត​ប្រកួតប្រជែង យកឈ្នះ​ចាញ់ ជាមួយ​ជាតិ​សាសន៍​ខ្លួនឯង ប៉ុន្តែ​ខ្លាច និង​មិន​ហ៊ាន​តតាំង​ប្រឈម ឬ​ប្រកួត​ជាមួយ​ជាតិ​សាសន៍​ដទៃ ១១- ស្អប់​អំពើ​ពុក​រលួយ ប៉ុន្តែ​មិន​ហ៊ាន​រិះគន់​អ្នក​ប្រព្រឹត្តិ​ពុក​រលួយ ហើយ​បើ​មានឱកាស និង​ផល​ចំណេញ​ដល់​ខ្លួន​ដែរ ចូលរួម​សហ​ការណ៍​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បាន​ដោយ​ងាយ ១២- យក​កិច្ចការ​នយោបាយ​ធ្វើ​ជា​មុខរបរ និង​ប្រើ​ល្បិច​កល់​ប្រជែង​គ្នា​តាម​ក្បួន​របស់​ល្បែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ