ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​បង្ហាញមហិច្ឆតាចង់​គ្រប់គ្រង​អំណាច​របស់ Facebook និង Google

5 ឆ្នាំ មុន

អូស្ត្រាលី ៖ ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា លោក Rod…

អូស្ត្រាលី ៖ ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​ថា លោក Rod Sims ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ការ​ប្រកួតប្រជែង និង​អតិថិជន​អូស្ត្រាលី (ACCC) បាន​ព្រមាន​ថា​យើង​ត្រូវការ​វិធានការ​ថ្មី​ៗ​ដើម្បី​គ្រប់គ្រង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ដូច​ជា Google និង Facebook ដើម្បី​ការពារ​អនាគត​សារព័ត៌មាន​ឯករាជ្យ​បាន ។

លោក​បាន​បន្ថែម​ថា អំណាច​ទីផ្សារ​របស់ Google និង Facebook បាន​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ប្រទេស​អូស្ត្រាលី​យ៉ាង​ខ្លាំង ។

ចំនួន​អ្នក​សារព័ត៌មាន​ដែល​ធ្វើការ​ជូន​ក្រុមហ៊ុន​កាសែត​អូស្ត្រាលី​បាន​ធ្លាក់​ចុះ​អស់​២០%​ក្នុង​កំឡុង​ឆ្នាំ ២០១៤​ដល់​២០១៧ ព្រោះ​ប្រាក់​ចំណូល​បាន​ពី​ការ​ផ្សាយពាណិជ្ជកម្ម​លើ​កាសែត​បាន​ធ្លាក់​ចុះ ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ Google និង Facebook បែរជា​គ្រប់គ្រង​៧០%​នៃ​ការ​ចំណាយ​លើ​ការ​ផ្សាយពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​តទៅ​វិញ ។

លោក Sims បាន​និយាយ​ថា «​ការ​ងាក​ទៅ​កាន់​ប្រាក់​ចំណូល​ពី​ការ​ផ្សាយពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត និង​ការ​ងាក​ទៅ​វេទិកា​ឌី​ជី​ថ​ល​ផ្សេង​ៗ​បាន​កាត់​បន្ថយ​សមត្ថភាព​របស់​អាជីវកម្ម​ផ្សព្វផ្សាយ​ក្នុង​ការ​ផ្សព្វផ្សាយ និង​លើក​ស្ទួយ​វិស័យ​សារព័ត៌មាន​»​។

លោក​បាន​បន្ថែម​ថា បើ​ទោះជា​វេទិកា​ទាំងនោះ​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ពី​ការ​ផ្សាយពាណិជ្ជកម្ម​ពិតមែន​ក្តី ពួក​គេ​មិន​បង្កើត​ព័ត៌មាន​ថ្មី​ៗ​ឡើយ ។ ផ្ទុយ​មក​វិញ «​ពួក​គេ​ជ្រើសរើស កែសម្រួល វាយតម្លៃ និង​រៀបចំ​ព័ត៌មាន​ដែល​សរសេរ​ឡើង​ដោយ​ភាគី​ទី​បី​» ។

លោក​បាន​បន្ថែម​ទៀត​ថា ការ​មាន​អំណាច​នេះ​ទាំង​ក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ផ្សាយពាណិជ្ជកម្ម​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​សង្គម​ខ្ពស់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ