ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​វិហារ​វត្ត​ស្ដេច​ពពេច​ ប្រើ​ពេល​កសាង​ជាង​១២​ឆ្នាំ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ វត្ត​ស្ដេច​ពពេច ស្ថិត​នៅ​ក្នុងភូមិ​ក្របៅ​ជ្រុំ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ដែល​ប្រើ​ពេល​សាងសង់​អស់​រយៈពេល​ជាង​១២​ឆ្នាំ​កន្លង​មកនេះ បាន​ធ្វើ​ពិធី​បញ្ចុះ​ខ័​ណ្ឌ​សីមា​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក…

ខេត្តពោធិ៍សាត់​៖ វត្ត​ស្ដេច​ពពេច ស្ថិត​នៅ​ក្នុងភូមិ​ក្របៅ​ជ្រុំ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ដែល​ប្រើ​ពេល​សាងសង់​អស់​រយៈពេល​ជាង​១២​ឆ្នាំ​កន្លង​មកនេះ បាន​ធ្វើ​ពិធី​បញ្ចុះ​ខ័​ណ្ឌ​សីមា​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​លោក​ជំទាវ​។

លោក សោម វិសាល ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ភ្នំក្រវាញ​បាន​រៀបរាប់​ពី​ប្រវត្តិ​វត្ត​ដោយ​បញ្ជាក់​ថា វត្ត​ស្ដេច​ពពេច​នេះ​កើតឡើង​ក្នុង​ឆ្នាំ​១៩៦៥ ក្នុង​សម័យ​សង្គមរាស្ត្រនិយម ដែល​កាលនោះ​ទី​នេះ​ជា​ជម្រក​សត្វ​ពពេច​ទើប​ដាក់​ឈ្មោះ​ថា វត្ត​ស្ដេច​ពពេច​តែ​ម្ដង​។

វត្ត​នេះ​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​​ដោយ​ពួក​ប៉ុ​ល​ពត​ដូច​វត្ត​ដទៃ​ទៀត​ដែរ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៨៧ អាជ្ញាធរ​មូលដ្ឋាន​រួម​ជាមួយ​ចាស់ព្រឹទ្ធាចារ្យ​រស់នៅ​ភូមិ​ក្របៅ​ជ្រុំ បាន​មូលមតិ​គ្នា​រៀបចំ​ឡើង​វិញ រហូត​មក​ដល់​ពេល​នេះ​មាន​ព្រះ​ចៅអធិការ​គ្រប់គ្រង​ចំនួន​១៤​អង្គ​មក​ហើយ​។

ព្រះ​វិហារ​ដែល​ធ្វើ​ពិធី​សម្ពោធ​នា​ថ្ងៃនេះ​ចាប់ផ្ដើម​កសាង​កាលពី​ឆ្នាំ​២០០៦ មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​១២​ឆ្នាំ​ទើប​រួចរាល់​ជា​ស្ថាពរ ដែល​មាន​បណ្ដោយ​២៤,៦០​ម និង​ទទឹង​១៥,៦០​ម ដោយ​ចំណាយ​អស់​ថវិការ​សរុប​១៨៩.១៥០​ដុល្លារ​សហរដ្ឋអាមេរិក​។ អ្នកចូលរួម​កសាង​មាន​ដូច​ជា លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម និង​លោក​ជំទាវ ប្រគេន​ស៊ីម៉ងត៍​ចំនួន​១៣​តោន​, លោក ទី នរិន្ទ និង​លោក​ជំទាវ ប្រគេន​បច្ច័យ​ចំនួន​៣០០០​ដុល្លារ ,​លោក ប៊ុ​ន សេង និង​លោក​ជំទាវ​ ប្រគេន​បច្ច័យ​ចំនួន​២៨.៣៨៥​ដុល្លារ​, ព្រះសង្ឃ​ធិ​បតី​សិរី​ប​ញ្ញោ ថុ​ន សុ​ផុ​ន នៅ​សហរដ្ឋអាមេរិក បច្ច័យ​ចំនួន​២៣.០០០​ដុល្លារ​, ព្រះ​ភិក្ខុ សូ ប៉ា​ង គង់នៅ​ភ្នំពេញ បច្ច័យ​ចំនួន​១៤.៥០០​ដុល្លារ​, ព្រះ​ភិក្ខុ មី ថៃ ព្រះ​គ្រូ​ចៅអធិការ​វត្ត​ស្ដេច​ពពេច បច្ច័យ​ចំនួន​២១.១០០​ដុល្លារ​, លោកស្រី ស៊ី នឿ​ន និង​ក្រុម​គ្រួសារ​នៅ​ខេត្តបាត់ដំបង ប្រគេន​បច្ច័យ​ចំនួន​៤២.៣៣៨​ដុល្លារ​, ​លោកស្រី ស៊ា​ន​ផេង សុជាតា និង​ក្រុម​គ្រួសារ​នៅ​ភ្នំពេញ ប្រគេន​បច្ច័យ​ចំនួន​២២.១០០​ដុល្លារ រួម​ជាមួយ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជា​ច្រើន​ទៀត​។

​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​កោត​ស​សើរ​ចំពោះ​ព្រះ​ចៅអធិការ​វត្ត​ជា​បន្តបន្ទាប់ ដែល​បាន​កៀងគរ​រក​សប្បុរសជន​មក​ចូលរួម​កសាង​សមិទ្ធផល​ក្នុង​វត្ត​បានជា​ច្រើន ពិសេស​ព្រះ​វិហារ​ដែល​ធ្វើ​ពិធី​សម្ពោធ​នៅ​ថ្ងៃនេះ​ស្រាប់​។ ការ​កសាង​ព្រះ​វិហារ ឬ​សាលាឆាន់​ត្រូវការ​ប្រើ​ពេលវេលា​យូរអង្វែង ព្រោះ​យើង​ត្រូវការ​ចូលរួម​ពី​សប្បុរសជន​និង​ពុទ្ធ​បរិ​ស័​ទ្ធ​គ្រប់​ទិស​ទី ។

ព្រះ​វិហារ​នេះ​នឹង​បាន​ជាទី​សក្ការៈ​សម្រាប់​ព្រះសង្ឃ និង​ពុទ្ធ​បរិ​ស័​ទ្ធ យើង​តម្កល់​ទុក​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​ៗ​ទៀត ។ យើង​ត្រូវ​រួម​គ្នា​ថែរក្សា ពិសេស​កុំ​ឲ្យ​សត្វ​ប្រចៀវ​ចូល​រស់នៅ​ក្នុង​ដំបូល​នាំ​ឲ្យ​មាន​លាមក​និង​ទឹកនោម​របស់​វា បណ្តាល​ឱ្យ​ពុក​បាក់​បង្ក​ការ​ខូចខាត​និង​គ្រោះថ្នាក់​ជាយថាហេតុ​។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម និង​លោក​ជំទាវ បាន​ចូលរួម​ទិស​សីមា​រំកិល​នូវ​ចូល​បច្ច័យ​ចំនួន​៦០​ម៉ឺន​រៀល និង​ទិស​ទាំង​៨ ក្នុង​មួយ​ទិស​ចំនួន​៤០​ម៉ឺន​រៀល​។ ប្រគេន​ស៊ីម៉ង់ត៍​១០​តោន​ចូលរួម​កសាង​សាលាឆាន់​វត្ត​សូ​តិ​យា​, ស៊ីម៉ង់ត៍​១០​តោន​ចូលរួម​កសាង​វត្ត​ផ្ដៅ​រី និង​ស៊ីម៉ង់ត៍​២០​តោន ដែក​២​តោន ចូលរួម​កសាង​សាលាឆាន់​វត្ត​បាក់​ចិញ្ចៀន ។ ដោយឡែក​លោកតា លោកយាយ​ចំនួន​៦០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ក្រណាត់​ស​មួយ​ដុំ និង​ថវិកា​ចំនួន​២០.០០០​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ