ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន! រើម​បើ​មិន​ព្យាបាល​ទាន់​ពេល​នឹង​ធ្ងន់​ឡើង

5 ឆ្នាំ មុន

រើម គឺជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​ដែល​ធ្វើ​ឲ្យ​មាន​កន្ទួល​ដែល​មានការ​ឈឺចាប់​ខ្លាំង ។ ទោះបីជា​ជំងឺរើម​អាច​កើតឡើង​នៅ​គ្រប់​ទីកន្លែង​នៅ​លើ​រាង​កាយ​របស់​អ្នក តែ​ជា​ញឹកញាប់​វា​ច្រើន​លេច​ឡើងជា​ពងបែក​ដែល​ដូច​ពាក់​ឆៀង​ទាំង​នៅ​ខាងឆ្វេង ឬ​ខាងស្ដាំ​នៃ​ដងខ្លួន ។ ជំងឺរើម ត្រូវ​បាន​បង្ក​ឡើង​ដោយ​វីរុស​Varicella-zoster ដែល​មេរោគ​ដូច​គ្នា​ទៅ​នឹង​មេរោគ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​អុតស្វាយ​ផង​ដែរ…

រើម គឺជា​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​ដែល​ធ្វើ​ឲ្យ​មាន​កន្ទួល​ដែល​មានការ​ឈឺចាប់​ខ្លាំង ។ ទោះបីជា​ជំងឺរើម​អាច​កើតឡើង​នៅ​គ្រប់​ទីកន្លែង​នៅ​លើ​រាង​កាយ​របស់​អ្នក តែ​ជា​ញឹកញាប់​វា​ច្រើន​លេច​ឡើងជា​ពងបែក​ដែល​ដូច​ពាក់​ឆៀង​ទាំង​នៅ​ខាងឆ្វេង ឬ​ខាងស្ដាំ​នៃ​ដងខ្លួន ។

ជំងឺរើម ត្រូវ​បាន​បង្ក​ឡើង​ដោយ​វីរុស​Varicella-zoster ដែល​មេរោគ​ដូច​គ្នា​ទៅ​នឹង​មេរោគ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​អុតស្វាយ​ផង​ដែរ ។ បន្ទាប់​ពី​អ្នកមាន​ជំងឺ​អុតស្វាយ​ហើយ មេរោគ​នេះ​ស្ថិត​នៅ​អសកម្ម​នៅ​ក្នុង​ជាលិកា​សរសៃប្រសាទ​នៅ​ជិត​ខ​ខួរក្បាល​ឆ្អឹងខ្នង ។ ជា​ច្រើន​ឆ្នាំ​ក្រោយមក​មេរោគ​នេះ​អាច​នឹង​សកម្ម​ឡើង​វិញ​ហើយ​បង្ក​ឲ្យ​មាន​ជំងឺរើម ។

វា​មិនមែន​ជា​ជំងឺ​ដែល​គំរាមកំហែង​ដល់​អាយុជីវិត​នោះ​ទេ តែ​ជំងឺរើម​អាច​ធ្វើ​ឲ្យ​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង ។ ការ​ចាក់​វ៉ាក់សាំង អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺរើម ខណៈ​ដែល​ការ​ព្យាបាល​នៅ​ដំណាក់កាល​ដំបូង​អាច​ជួយ​បន្ថយ​ការ​ឆ្លង​ជំងឺរើម និង​កាត់​បន្ថយ​ឱកាស​នៃ​ផលវិបាក​បាន ។

ផលវិបាក​នៃ​ជំងឺរើម​អាច​មាន​ដូច​ជា​៖

១-​ការ​ឈឺចាប់​បន្ទាប់​ពី​ជា​សះស្បើយ​៖ ចំពោះ​មនុស្ស​មួយ​ចំនួន ការ​ឈឺ​បាន​បន្ត​យ៉ាង​យូរ​បន្ទាប់​ពី​ពងទឹក​បានជា​សះស្បើយ​។ ស្ថានភាព​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា postherpetic neuralgia ហើយ​វា​កើត​មាន​ឡើង​នៅ​ពេល​ដែល​សរសៃប្រសាទ​ដែល​ខូចខាត​ផ្ញើ​សារ​ច្រឡំ​នៃ​ការ​ឈឺចាប់​ពី​ស្បែក​របស់​អ្នក​ទៅ​កាន់​ខួរក្បាល ។

២-បញ្ហា​គំហើញ​៖ ការ​កើត​រើម​នៅ​ក្នុង ឬ​នៅ​ជុំវិញ​ភ្នែក (​ជំងឺរើម​ភ្នែក​) អាច​បង្ក​ឲ្យ​មានការ​ឈឺភ្នែក​ខ្លាំង និង​អាច​បណ្តាល​ឲ្យ​ពិការ​ភ្នែក​បាន ។

៣-​មាន​បញ្ហា​សរសៃប្រសាទ​៖ ដោយ​អាស្រ័យ​លើ​សរសៃប្រសាទ​ត្រូវ​បាន​រង​ផល​ប៉ះពាល់ ជំងឺរើម​អាច​បង្ក​ឲ្យ​មានការ​រលាក​ខួរក្បាល វៀច​មុខ ឬ​ថ្លង់ ឬ​អាច​មាន​បញ្ហា​លំនឹង​រាង​កាយ ។

៤-​ការ​ឆ្លង​មេរោគ​លើ​ស្បែក​៖ ប្រសិនបើ​មាន​ពងបែក​នៃ​ជំងឺរើម​មិន​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​បាន​ត្រឹមត្រូវ​ទេ​នោះ ការ​ឆ្លង​មេរោគ​លើ​ស្បែក​ដោយសារ​បាក់តេរី​អាច​នឹង​មានកា​រវិ​វ​ឌ្ឍ​ជា​បន្ត (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ