ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិលេស​ទាំង​បី​ជា​ភ្លើង​ធំ

5 ឆ្នាំ មុន

ពពួកសត្វ​ក្នុង​លោក​នេះ ទោះជា​ដឹង​ថា រាគៈ ទោសៈ មោហៈ ជា​ភ្លើង​ក្តី ក៏​នៅ​តែ​ប្រព្រឹត្ត​បំពារបំពាន និង​នៅ​តែ​សម្គាល់​ខុស​ថា​ជា​របស់​ល្អ​វិសេស ទៅ​វិញ​ដូច​សត្វ​មមាច​ដែល​មិន​ស្គាល់​ភ្លើង​ហើរ​មក​រោម​ឆេះ​ខ្លោច​កន្ទុយ​ខ្លោច​ស្លាប​ដល់​នូវ​ក្តី​វិនាស ។…

ពពួកសត្វ​ក្នុង​លោក​នេះ ទោះជា​ដឹង​ថា រាគៈ ទោសៈ មោហៈ ជា​ភ្លើង​ក្តី ក៏​នៅ​តែ​ប្រព្រឹត្ត​បំពារបំពាន និង​នៅ​តែ​សម្គាល់​ខុស​ថា​ជា​របស់​ល្អ​វិសេស ទៅ​វិញ​ដូច​សត្វ​មមាច​ដែល​មិន​ស្គាល់​ភ្លើង​ហើរ​មក​រោម​ឆេះ​ខ្លោច​កន្ទុយ​ខ្លោច​ស្លាប​ដល់​នូវ​ក្តី​វិនាស ។

ភ្លើង​កិលេស​ទាំងនោះ​គឺៈ
១-​រាគៈ សេចក្ដី​ត្រេកត្រអាល​ក្នុង​កាម​ទាំងឡាយ​មាន​កាមគុណ​ជាដើម

២-​ទោសៈ ភ្លើង​គឺ​ទោសៈ សេចក្ដី​ប្រទូស្ដ​ដល់​សត្វ​និង​សង្ខារ​ទាំងឡាយ

៣-​មោហៈ សេចក្ដី​វង្វេង ល្ងង់ខ្លៅ​មិនដឹង​តាម​សេចក្តី​ពិត​នៃ​សង្ខារ ។

អកុសលធម៌​៣​ប្រការ​នេះ​លោក​ហៅ​ថា ភ្លើង​កិលេស​ធំ ដុត​សត្វ​ឲ្យ​ក្ដៅ​រស់នៅ​រង​ទុក្ខ​ខ្លោចផ្សា​នៅ​ក្នុង​វាលវដ្តសង្សារ​នេះ​ ។

កិលេស​ទាំង​បី​នេះ​កាលបើ​កើតឡើង​ក្នុង​សន្ដាន​នៃ​សត្វ​ណា​ហើយ ក៏​ធ្វើ​សត្វ​នោះ​ឲ្យ​ក្ដៅ​ក្រហល់ក្រហាយ​រសាប់រសល់​នៅ​មិន​សុខ​ឡើយ​។ ហេតុនេះ​បានជា ព្រះ​ដ៏​មានបុណ្យ​ត្រាស់​ទេសនា​ថា កិលេស​ទាំង​៣​ពួក​នេះ​ជា​ភ្លើង​ធំ ។