ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ទៅ​ដល់​ម្ចាស់​រត់​បាត់ នៅ​សល់​តែ​អ្នកលេង និង​អ្នក​មើល

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក ចំណុះ​អធិការ​ក្រុង​សៀមរាប​ដឹកនាំ​ដោយ​លោក​អនុសេនីយឯក រិ​ន ម៉ុ​ន នាយ​ប៉ុស្តិ៍​សង្កាត់​គោក​ចក​បាន​ចាត់តាំង​ឱ្យ​លោក​អនុសេនីយទោ ឡុ​ង សុ​ជាតិ នាយ​រង​ប៉ុស្តិ៍​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ដោយ​សហ​ការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ក្នុង​សង្កាត់​គោក​ចក​បាន​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោក​ចក ចំណុះ​អធិការ​ក្រុង​សៀមរាប​ដឹកនាំ​ដោយ​លោក​អនុសេនីយឯក រិ​ន ម៉ុ​ន នាយ​ប៉ុស្តិ៍​សង្កាត់​គោក​ចក​បាន​ចាត់តាំង​ឱ្យ​លោក​អនុសេនីយទោ ឡុ​ង សុ​ជាតិ នាយ​រង​ប៉ុស្តិ៍​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ដោយ​សហ​ការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ក្នុង​សង្កាត់​គោក​ចក​បាន​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង នៅ​ក្នុង​ព្រៃ​ឧទ្យាន​ប្រាសាទ​អង្គរ ក្នុងភូមិ​សាស្ត្រ សង្កាត់​គោក​ចក ។

រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ញៀន​ល្បែង​ចំនួន​៤​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​ធំ រួច​នាំ​យក​មក​សួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​គោ​ចក ដើម្បី​ឱ្យ​ពួក​គេ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ភ្នាល់​ល្បែង​មាន់​នេះ ហើយ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ ចំណែក​ម្ចាស់​សង្វៀន (​អ្នក​បើក​សង្វៀន​)​បាន​រត់គេច​ខ្លួន​បាត់ ។

ហេតុ​ការ​ឃាត់ខ្លួន​ក្រុម​ញៀន​ល្បែង​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៩ ខែ​កម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាងត្បូង​ប្រាសាទ​បាខែង ស្ថិត​នៅ​ក្រុម​ទី​១៥ ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​- ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សង្កាត់​គោក​ចក​បាន​ប្រាប់​ថា ក្រុម​អ្នក​លេងល្បែង​ភ្នាល់មាន់ ចំនួន​០៤​នាក់ រួម​មាន​១- ឈ្មោះ ហ៊​ន់ ធ​ល់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​បូម​លូ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​រហាល សង្កាត់​នគរធំ ក្រុង​- ខេត្តសៀមរាប (​ជា​អ្នក​ភ្នាល់​) ។ ២- ឈ្មោះ គាំ សា​រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​-​ខេត្តសៀមរាប​(​ជា​អ្នកចូលរួម​មើល​) ។ ៣- ឈ្មោះ ស៊ង់ សំ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​អ្នក​រត់​តុ​ហាង​ស៊ុប​ម្រះ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​- ខេត្តសៀមរាប (​ជា​អ្នកចូលរួម​មើល​) ។ ៤- ឈ្មោះ អែម សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ប៉ះ​កង់​ម៉ូតូ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ខ្វៀន សង្កាត់​គោក​ចក ក្រុង​- ខេត្តសៀមរាប (​ជា​អ្នកចូលរួម​មើល​) ។

ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​យើង​ឃាត់ខ្លួន​បាន​អ្នកលេង​រួច​មក​ក្នុង​នោះ​ដកហូត​ម៉ូតូ​ចំនួន​០៧​គ្រឿង រួម​មាន​ម៉ាក​ហុងដា​ឌ្រី​ម​ចំនួន​០៥​គ្រឿង ម៉ាក​ហុងដា​វេ​វ​០១​គ្រឿង ម៉ាក​សង​កូរ៉េ​០១​គ្រឿង សត្វ​មាន់​ឈ្មោល (​មាន់​ជល់​) ចំនួន​០៤​ក្បាល និង​សម្ភារ​សម្រាប់​ដាក់​សង្វៀន​ប្រជល់​សត្វ​មាន់​មួយ​ចំនួន​ទៀត ដោយឡែក​ម្ចាស់​សង្វៀន (​អ្នក​បើក​សង្វៀន​) បាន​រត់គេច​ខ្លួន​បាត់ ។

បច្ចុប្បន្ន កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​គោក​ចក​បានឱ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ចំនួន​៤​នាក់​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ រួច​ឱ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ