ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​ហើយ​! គូ​សេ្ន​ហ៍​មួយគូ​នេះ​យំ​លេង​ចេញ​តែ​ម្តង​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប៉ូលិស​ចរាចរណ៍​ជើង​គោក​សហការ​ជាមួយ​ប៉ូលិស​អន្តរាគមន៍​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​គូរ​ស្មេ​ហ៍​១​គូ និង​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់ ព្រមទាំង​ម៉ូតូ​១​គ្រឿង​ដែល​ពួក​គេ​បម្រុង​ធ្វើ​សកម្មភាព​យក​ទៅ​លក់​ឱ្យ​ម៉ូយ រួច​នាំ​យក​មក​ស្នាក់​ការ​នគរបាល​ចរាចរណ៍​នៅ​សួនច្បារ​មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម រួច​រៀបចំ​កសាង​សំណុំរឿង​ប្រគល់​ឱ្យទៅ​ប៉ូលិស​គ្រឿងញៀន​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។ ហេតុ​ការ​ឃាត់ខ្លួន​គូរ​ស្មេ​ហ៍​១​គូ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់…

ខេត្តសៀមរាប ៖ ប៉ូលិស​ចរាចរណ៍​ជើង​គោក​សហការ​ជាមួយ​ប៉ូលិស​អន្តរាគមន៍​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​គូរ​ស្មេ​ហ៍​១​គូ និង​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់ ព្រមទាំង​ម៉ូតូ​១​គ្រឿង​ដែល​ពួក​គេ​បម្រុង​ធ្វើ​សកម្មភាព​យក​ទៅ​លក់​ឱ្យ​ម៉ូយ រួច​នាំ​យក​មក​ស្នាក់​ការ​នគរបាល​ចរាចរណ៍​នៅ​សួនច្បារ​មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម រួច​រៀបចំ​កសាង​សំណុំរឿង​ប្រគល់​ឱ្យទៅ​ប៉ូលិស​គ្រឿងញៀន​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។

ហេតុ​ការ​ឃាត់ខ្លួន​គូរ​ស្មេ​ហ៍​១​គូ​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​ខាងកើត​ផ្សា​រលើ​ធំ​ថ្មី ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ប្រាប់​នៅ​យប់ ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ថា មុន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​គូ​ស្មេ​ហ៍​១​គូ​នេះ គឺ​កម្លាំង​យើង​បាន​ចុះ​ត្រួតពិនិត្យ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ដោយ​សហការ​ជាមួយ​ប៉ូលិស​អន្តរាគមន៍​នៃ​ស្នងការ​នគរបាល​ខេត្ត ខណៈ​ពេល​នោះ​ពួក​គេ​ទាំង​២​នាក់​ពេល​ឃើញ​សមត្ថកិច្ច​ភ្លាម បម្រុង​ជិះ​ម៉ូតូ​គេច ប៉ុន្តែ​ដោយសារ​កម្លាំង​នៅ​រាយ​តាម​ដងផ្លូវ​ច្រើន​ទើប​ជន​ទាំង​២​នាក់​នោះ​បើក​រត់គេច​មិន​រួច ។

ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​បាន​គូរ​ស្មេ​ហ៍​១​គូរ​នេះ​រួច​មក កម្លាំង​ជំនាញ​នាំ​ខ្លួន​ទាំង​២​នាក់ និង​វត្ថុ​តាង​ទាំងអស់​យក​មក​សួរនាំ​នៅ​ស្នាក់​ការ​នគរបាល​ចរាចរណ៍​មុខ​សួនច្បារ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម រួច​រៀបចំ​កសាង​សំណុំរឿង​ប្រគល់​ឱ្យទៅ​ប៉ូលិស​គ្រឿងញៀន​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ប្រុស​ស្រី​១​គូ​នេះ​មាន​១- ឈ្មោះ ស៊​ត់ វិ​ទ្ធី ភេទ​ប្រុស ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ប្រស់ ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប ជា​អ្នក​បើក​ម៉ូតូ​១ គ្រឿង​ម៉ាក​អឹ​ម​ស្លា​ស់ ពណ៌​ខៀវ​លា​យស គ្មាន​ស្លាក​លេខ និង​ជា​អ្នក (​រក្សា​ទុក​ថ្នាំ​ញៀន​សម្រាប់​ជួញដូរ​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ស្រី​ស្មេ​ហ៍​ឈ្មោះ មាស វុ​ទ្ធី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ឃ្លាំង ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

ក្រោយ​ពេល​ឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​០២​កញ្ចប់ ស្បោង​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង លុយ​ខ្មែរ​ចំនួន​២៩៣៥០០​រៀល និង​លោហធាតុ​ពណ៌​លឿង​ចំនួន​១​វង់ កាបូបស្ពាយ​ចំនួន​១ និង​កាបូប​តូច​ដាក់​ហោ​បាវ​ចំនួន​១ កូនសៀវភៅ​សម្រាប់​កត់ត្រា​លេខ​ទូរស័ព្ទ​ចំនួន​១ ។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​១​គូរ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កំពុង​សួរនាំ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ