ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិត…ជាកូនប្រុសសម្លា.ប់ឪ រួច​សណ្តូន​ថ្ម​ពន្លិច​​ទន្លេ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​សហការ​ជាមួយ​អធិការដ្ឋាន​ស្រុក​សេ​សាន​ស្រាវជ្រាវ​រក​ឃើញ​ជន​ដៃដល់​សម្លាប់​បុរស​ម្នាកឈ្មោះ ថង រិ​ទ្ធី អាយុ​៣៦​ឆ្នាំ ។ ក្រោយ​ពី​គេ​បាន​ប្រទះ​ឃើញ​អណ្តែត​ទឹក​’កាលពី​ថ្ងៃ​ទី​៤…

ខេត្តស្ទឹងត្រែង ៖ ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​សហការ​ជាមួយ​អធិការដ្ឋាន​ស្រុក​សេ​សាន​ស្រាវជ្រាវ​រក​ឃើញ​ជន​ដៃដល់​សម្លាប់​បុរស​ម្នាកឈ្មោះ ថង រិ​ទ្ធី អាយុ​៣៦​ឆ្នាំ ។ ក្រោយ​ពី​គេ​បាន​ប្រទះ​ឃើញ​អណ្តែត​ទឹក​’កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ​កន្លង​មកនេះ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​អធិការដ្ឋាន​ស្រុក​សេ​សាន​ស្រាវជ្រាវ​រក​ឃើញ ដឹង​ពី​ការ​ពិត​គឺ​កូន​ជា​ជន​ដៃដល់ ឯ​ប្រពន្ធ​និង​ប្អូនថ្លៃ​គ្រាន់តែ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​តែ​ប៉ុណ្ណោះ ។

លោក​វរសេនីយ៍ទោ ដួង ស៊ី​វុ​ត្ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​កូន​សម្លាប់​ឈ្មោះ ថង រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។ ចំណែក​ជន​ដៃដល់​ជា​កូន​មាន ១-​ឈ្មោះ រិ​ទ្ធី សុ​មន្នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​កូន​) ២-​ម្ដាយ​ឈ្មោះ ម៉េ​ត អាប់ អាយុ​៣៣​ឆ្នាំ និង​ទី​៣​ឈ្មោះ ម៉េ​ត គី ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ប្អូនថ្លៃ​) ។ ជន​រង​គ្រោះ​និង​ជន ដៃដល់ មាន​ទីលំនៅ​ក្នុងភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

លោកនាយ​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​ប្ដី​ស្រវឹងស្រា​ បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ រួម​ទាំង​កូន ពេល​ដែល​ឈ្លោះ​គ្នា​នោះ​ឪពុក​បាន​យក​ដំបង​ បំរុង​វាយ​ទៅ​លើ​កូន​ តែ​កូនចាប់​យក​ដំបង​បាន ក៏​វាយ​ទៅ​លើ​ឪពុក​ចំនួន​២​ដំបង​ចំ​ក្បាល​ផ្នែក​ខាងក្រោយ និង​មួយ​ដំបង​ទៀត​ចំ​ស្មា​ធ្វើ​ឲ្យ​ឪពុក​ដេក​ស្ដូកស្ដឹង ស្លាប់​ភ្លាម​ៗ​នៅ​លើ​ផ្ទះ​តែ​ម្ដង ។

លោក​វរសេនីយ៍ទោ​បន្ត​ថា តាម​ម្ដាយ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា ក្រោយ​កើតហេតុ​ជន​ដៃដល់​ជា​កូន​បាន​អ៊ា​វ​ឪពុក​ដែល​ស្លាប់​ហើយ​ចុះ​ទៅ​ក្នុង​ទន្លេ​យក​ខ្មោច​ចង​សណ្ដូន​ជាមួយនឹង​ថ្ម​ជា​ច្រើន​ដុំ​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេសេសាន ។

លោក​ថា នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ត្រូវ​បាន​ប្រជា​នេសាទ​ប្រទះ​ឃើញ​សាកសព​អណ្ដែត​ក្នុង​ទន្លេ ដែល​មាន​ខ្សែ​ចង​ដុំ​ថ្ម​ជា​ច្រើន​ដុំ​ហើយ​បាន​រាយការណ៍​ទៅ​ដល់​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​និង​ធ្វើ​កោសល្យវិច័យ​រក​ឃើញ​ថា​សាកសព​ត្រូវ​បាន​គេ​សម្លាប់​ចង​និង​ថ្ម​សណ្ដូន​ទម្លាក់​ទឹក​ហើម​ស្អុយ ។

លោក​វរសេនីយ៍ទោ​បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​មាន​ករណី​នេះ​កើតឡើង​ហើយ​មិន​ស្គាល់​អត្តសញ្ញាណ នោះ​ត្រូវ​បាន​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹកនាំ​ដោយ លោក ដួង ស៊ី​វុ​ត្ថា សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​សេ​សាន​ចុះ​ស្រាវជ្រាវ ហើយ​បាន​ឃាត់ខ្លួន​មនុស្ស​បី​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​មានកូន​ប្រុស ម្តាយ​និង​ប្អូនថ្លៃ នាំ​ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សេ​សាន និង​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សាកសួរ ។

លោកនាយ​ការិយាល័យ​បន្ត​ថា នៅ​ថ្ងៃ​ទី​៧ កុម្ភៈ បន្ទាប់​ពី​មានការ​សាកសួរ​ជន​ដៃដល់​ជា​កូន​មិន​បាន​សារភាព​ថា​ខ្លួន​បាន​សម្លាប់​ឪពុក​នោះ​ទេ តែ​ម្ដាយ​បាន​សារភាព​ចំពោះ​សមត្ថកិច្ច​ថា​នៅ​ថ្ងៃ​កើតហេតុ ប្តី​របស់​គាត់​ឈ្លោះ​ជាមួយ​គាត់​និង​កូន បាន​យក​ដំបង​បម្រុង​វាយ​គាត់​និង​កូន ហើយ​កូន​ក៏​បាន​ស្ទុះ​ទៅ​ឆក់​យក​ដំបង​ពី​ឪពុក​វាយ​ទៅ​លើ​ឪពុក​ចំនួន​២​ទៅ​៣​ដំបង​វិញ បណ្ដាល​ឱ្យ​ស្លាប់​តែ​ម្ដង ហើយ​អ៊ា​វ​ជន​រង​គ្រោះ​ចុះ​ទៅ​ក្នុង​ទន្លេ និង​ចង​សណ្តូន​ថ្ម​ទម្លាក់​ទឹក​ដើម្បី​បំបាត់ភស្តុតាង ។

ជនសង្ស័យ​ទាំង​បី​នាក់​មានកូន​ម្ដាយ​និង​ប្អូនថ្លៃ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​ស្ថិត​ក្រោម​ការ​សាកសួរ​ពី​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ​នេះ ។ ទាំង​៣​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​បន្តបន្ទាប់​ពី​បញ្ចប់​ការ​សាកសួរ ៕

អត្ថបទសរសេរ ដោយ