ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លែង​អត់​ចេញ…តែស្តាយ​​​មិនគួរ​​សិស្ស​​​ប្រុស​-​ស្រី​ទាំង​​៣​​នេះហ៊ាន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង​​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​យុវ​វសិស្ស​ស្រី១ប្រុស២ ត្រូវ​​​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​​រហូត​ឃាត់​ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​​ពួក​គេសកម្មភាព​​ឃុបឃិត​​ប្លន់​យក​ម៉ូតូ​ពី​ក្មេង​ស្រី​ម្នាក់ ​ជា​សិស្ស​សាលា​ដូច​គ្នា​​រយៈពេល​១​ថ្ងៃក្រោយ​​ ។ ការ​ឃាត់ខ្លួន​​ធ្វើ​ឡើង​ កាលពី​រសៀល​ថ្ងៃ​ទី​០៨…

ខេត្ត​ព្រៃវែង​​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​យុវ​វសិស្ស​ស្រី១ប្រុស២ ត្រូវ​​​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​​រហូត​ឃាត់​ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពី​​ពួក​គេសកម្មភាព​​ឃុបឃិត​​ប្លន់​យក​ម៉ូតូ​ពី​ក្មេង​ស្រី​ម្នាក់ ​ជា​សិស្ស​សាលា​ដូច​គ្នា​​រយៈពេល​១​ថ្ងៃក្រោយ​​ ។ ការ​ឃាត់ខ្លួន​​ធ្វើ​ឡើង​ កាលពី​រសៀល​ថ្ងៃ​ទី​០៨ កុម្ភៈ ស្ថិតនៅ​ចំណុច​ភូមិ​ព្រៃ​ព្នៅ ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​ ។

​សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​ទាំង៣​នាក់​ ​១-​ឈ្មោះភា ស្រី​លី​ន​ ភេទស្រី អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១០​នៃ​វិទ្យាល័យ ព្រៃ​ព្នៅ​, ២-ឈ្មោះលឹ​ម ម៉េ​ង​លាង ភេទប្រុស ​អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថា្ន​ក់​ទី​១០​វិទ្យា ល័យ​ព្រៃ​ព្នៅ, ៣-​ឈ្មោះ លឹ​ម ស៊ីវ​ឡុ​ង​ ភេទប្រុស អាយុ១៧​ឆ្នាំ សិស្ស​ថ្នាក់​ទី​១០ វិទ្យាល័យព្រៃ​ព្នៅ អ្នក​ទាំង​៣​មានទីលំនៅ​ក្នុង​ភូមិ ព្រៃ​ព្នៅ ឃំ​ុ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​ ។ រីឯ​​ក្មេងស្រី​​រង​គ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះភិន សុខ​ឡេ​ង​ អាយុ​១៤​ឆ្នាំ ​មាន​ទីលំនៅ​ក្នុងភូមិ​អង្គាស​ដី ឃំ​ុ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​។ ចំណែក​ម៉ូតូ​​​​​ឌ្រី​ម​សង់ C125 ស៊េរី​ឆ្នាំ​2016 ពណ៌​ខ្មៅ (មិន​មាន​ស្លាក​លេខ) ​។

លោកស្នងការ​រង​បាន​​ដឹង​ទៀតថា មុន​ពេល​កើតហេតុកាលពី​រសៀល​ថ្ងៃ​ទី​០៧​ កុម្ភៈ ក្មេងស្រី​រង​គ្រោះ​បាន​ជិះ​​ម៉ូតូ​​តែ​ម្នាក់ឯង ចេញពី​សាលារៀន​ព្រៃ​ព្នៅ សំដៅ​ទៅ​ផ្ទះ​​នៅ​ភូមិ​អង្គាល​ដី ។ លុះ​មក​ដល់​កន្លែង​ស្ងាត់​ត្រង់​ចំណុច​ទួល​កុក​​សៀម ច​ម្ងាយ​​ជិត​២​គីឡូម៉ែត្រ ខាងលិច​ភូមិ​ព្រៃ​ព្នៅ ឃំ​ុព្រៃ​ព្នៅ ស្រុក​ពារាំង​។ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ពាក់មួក​សុវត្ថិភាពជិះ​​ម៉ូតូ​មក​ជិត​ រួច​កាន់​ដាវ​ប្រវែង​កន្លះ​ម៉ែត្រ មក​ភ្ជង់​ចង្កេះ​សំឡុត​នារី​រង​គ្រោះឱ្យ​ចុះ​ពីលើ​ម៉ូតូ រួច​ពួក​គេ​បាន​យក​ម៉ូតូ​​នាង​​គេចបាត់​ ។

មក​លុះដល់​រសៀល​ថ្ងៃ​ទី​០៨​ ​កុម្ភៈ កំលាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការ​ខេត្ត សហការ​ជា
មួយ នគរបាល​ស្រុក​ពារាំង បាន​ស្រាវជ្រាវ​យ៉ាងម៉ត់ចត់ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​បី​នាក់​តែម្តង ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ពួក​គេ​បាន​សារភាព​ថា ខ្លួន​ពិតជា​បានរួម​គ្នា​ប្លន់​យក​ម៉ូតូ​ពីជន​រង​គ្រោះ ពិតប្រាកដ​មែន ដោយ​ពួក​ខ្លួន​បាន​រៀប​គម្រោង​តាំងពី​ថ្ងៃ​ទី​២​មកម្ល៉េះ ដោយ​តម្រូវ​​ឱ្យ​ឈ្មោះ ភា ស្រី​លី​ន ជា​អ្នកដឹកនាំ​បង្ហាញផ្លូវ ។

រីឯ​ឈ្មោះ លឹ​ម ម៉េ​ង​លាង និង​ឈ្មោះ លឹ​ម ស៊ីវ​ឡុ​ង ជា​អ្នក​ប្រព្រឹត្ត​ផ្ទាល់ ​។ក្រោយ​​ប្លន់​ម៉ូតូ​បាន ពួក​គេ​បាន​យក​ទៅ​លាក់​ក្នុង​ព្រៃ​ចំណុចក្រោយ​រមណីយដ្ឋាន (​ព្រៃ​ដើម​ស្រុក​) នៅ​ស្រុក​ស៊ី​ធរ​កណ្ដាល ហើយ​សមត្ថកិច្ច​ក៏​បាន​តាម​ទៅ​រក​ឃើញ និង​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ។

អត្ថបទសរសេរ ដោយ