ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់​ស្លា.ប់​ភ្លាម​ៗ​ហ្នឹង​កន្លែង ម្នាក់​ទៀត​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្រោះតែ​…

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​ហ្នឹង​កន្លែង និង​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​ពីក្រោយ​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​ម៉ូតូ​បុក​បះ​រថយន្ត​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ។ ​ហេតុការណ៍​នេះ​បាន​កើតឡើងថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង…


ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​ហ្នឹង​កន្លែង និង​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​ពីក្រោយ​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​ម៉ូតូ​បុក​បះ​រថយន្ត​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ។ ​ហេតុការណ៍​នេះ​បាន​កើតឡើងថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង ០៧និង១០​នាទី​ព្រឹក លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២០០-២០១ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧ​ញ្ញ៉ា​ហេង ស្រុក​ព្រៃ​នប់ ។​

តាម​ប្រ​ភ​ពពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើងរវាងម៉ូតូ០១​គ្រឿង​ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់​ផ្លា​ក​លេខ ​ព្រះ​សីហ​នុ ​1G-5354 បើកបរ​ដោយ​ឈ្មោះ ស៊ឹ​ម ដ​ន ភេទប្រុស អាយុ៣៧​ឆ្នាំ មុខរបរកម្មករ មាន​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ហ៊ឹ​ម ម៉ៃ​សា​រុះ ភេទស្រី អាយុ៣៩​ឆ្នាំ មុខរបរកម្មករ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ស្រែ​ក្នុង ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បើកបរមាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុឆ្ពោះទៅភ្នំពេញ ។

លុះដល់​ចំណុច​ខាងលើ​បាន​ប៉ះ​នឹង​រថយន្ត​បែន​ដឹក​ដី០១​គ្រឿង​ម៉ាក HINO ពណ៌ខៀវ ពាក់់​ផ្លា​ក​លេខ​ ក្រចេះ ​3A-0311 អ្នកបើកបរមិន​ស្គាល់​អត្តសញ្ញាណ មាន​ទិស​ដៅផ្ទុយ​គ្នា​ ។​

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គ្រោះថ្នាក់​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ឈ្មោះ ហ៊ឹ​ម ​ម៉ៃ​សា​រុះ អ្នក​រួម​ដំណើរ​លើ​ម៉ូតូស្លាប់នៅ​ហ្នឹង​ក​ន្លែង និងឈ្មោះ ស៊ឹ​ម ដ​ន អ្នកបើកបរ​ម៉ូតូរង​របួសធ្ងន់បាន​បញ្ជូន​ទៅ​សង្គ្រោះ​គ្លីនិក​ឯកជន ។

​សព​ត្រូវបាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​។ ចំណែក​អ្នកបើកបរ​រថយន្ត​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ​។ រីឯ​វត្ថុ​តាងរថយន្ត និងម៉ូតូបាន​យក​ទៅរក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ