ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៣​ថ្ងៃ ភ្ញៀវ​ទេសចរ​មក​លេង​ខេត្តស្ទឹងត្រែងភ្លូកទឹកភ្លូកដី​

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្ទឹងត្រែង ​៖ ស្ទឹង​ត្រែង​ជា​ខេត្ត​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ដែល​សម្បូ​ដោយ​សម្បត្តិ​ធម្មជាតិ និង​មាន​សក្តានុពល​វិស័យ​ទេសចរណ៍​បែប​ធម្មជាតិ​។ តាម​រយៈ​ផល ប្រយោជន៍​ដែល​ផ្តល់​ដោយ​ធម្មជាតិ​ស្រាប់​បែប​នេះ ធ្វើ​ឱ្យ​ខេត្តស្ទឹងត្រែង​មាន​តំបន់​រមណីយដ្ឋាន ទេសចរ​ធម្មជាតិ​ដ៏​ប្រណីត​ចំនួន​២៤​កន្លែង​បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ចូល​មក​លេង​កម្សាន្ត ពិសេស​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​។…

ខេត្តស្ទឹងត្រែង ​៖ ស្ទឹង​ត្រែង​ជា​ខេត្ត​មួយ​នៅ​ភាគ​ឦសាន​ប្រទេស​កម្ពុជា ដែល​សម្បូ​ដោយ​សម្បត្តិ​ធម្មជាតិ និង​មាន​សក្តានុពល​វិស័យ​ទេសចរណ៍​បែប​ធម្មជាតិ​។ តាម​រយៈ​ផល ប្រយោជន៍​ដែល​ផ្តល់​ដោយ​ធម្មជាតិ​ស្រាប់​បែប​នេះ ធ្វើ​ឱ្យ​ខេត្តស្ទឹងត្រែង​មាន​តំបន់​រមណីយដ្ឋាន ទេសចរ​ធម្មជាតិ​ដ៏​ប្រណីត​ចំនួន​២៤​កន្លែង​បាន​និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ចូល​មក​លេង​កម្សាន្ត ពិសេស​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​។

​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម រយៈពេល​៣​ថ្ងៃនេះ គឺ​ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ ទី​៧ ខែកុម្ភៈ​២០១៩​នេះ គេ​បាន​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​មក​លេ​កម្សាន្ត​នៅ​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង យ៉ាងច្រើន​កុះករ ជា​ពិសេស​នៅ​តាម​រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន​កន្លែង​។

​ភ្ញៀវ​ដែល​មក​ពី​តាម​បណ្ដាល​ខេត្ត​នា​ន​បានអោយ​ដឹង​ថា បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​នេះ ពួក​គាត់​មាន​អារ​ម្ម​ណ៏​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ដោយសារ​ឆ្នាំ​នេះ​មក​លេង​កម្សាន្ត​នៅ រមណីយដ្ឋាន​ធម្មជាតិ​នានា​ក្នុង​ក្រុង​ស្ទឹង​ត្រែង​មានការ​រៀបចំ​យ៉ាង​ល្អ ជា​ពិសេស​មាន​កន្លែង​អង្គុយ សម្រាក​លំហែកាយ​មាន​អនាម័យ មាន​ខ្យល់​ឱកាស​បរិសុទ្ធ មាន​វាល​ខ្សាច់​ធំ​ល្វឹងល្វើយ មាន​កន្លែង ងូតទឹក​លេង​យ៉ាង​ត្រជាក់​ជាប់ចិត្ត​។

​លោក អ៊ុ​ន ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរ​ណី​ខេត្តស្ទឹងត្រែង​បានអោយ​ដឹង​ដែរ​ថា ពិធីបុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម ឆ្នាំ​នេះ​ភ្ញៀវ​បាន​ចូល​មក​លេង​កម្សាន្ត​មានការ​កើនឡើង​ច្រើន​។

​លោក​បាន​បន្ត​ថា ការ​កើនឡើង​ភ្ញៀវ​នា​ឆ្នាំ​នេះ ដោយសារ​តែ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ហើយ​ម្យ៉ាង​ខាង​មន្ទីរ​បាន​រៀបចំ​នៅ​តាម​រមណីយ​ដ្ឋា​នីមួយ​ៗ មាន​របៀបរៀបរយ និង​មាន​សន្តិសុខ សុវត្ថិភាព​ជូន​ដល់​ភ្ញៀវ ដែល​ជា​កត្តា​នាំ​អោយ​ភ្ញៀវ​មក​លេង​ជាង​២​ម៉ឺន​នាក់ គឺ​មានការ​កើនឡើង​លើស​ពី​ឆ្នាំ​២០១៨ រហូត​ដល់​៣៨,៨៩% ក្នុង​រយៈពេល​៣​ថ្ងៃនេះ​។ ក្នុង​នោះ​តំបន់​កម្សាន្ត​ដែល​បាន​ទាក់ទាញ​មក​លេង​ច្រើន​មាន​ដូច​ជា រមណីយដ្ឋាន កោះ​ខ្សាច់​សេ​កុង បុប្ផា​ភ្លុក ជួរ​ចាប សម្រស់​ធម្មជាតិ​កោះ​ខេ​ និង​រមណីយដ្ឋាន​អូរ​ឬ​ស្សី​កណ្ដាល​។

​លោក​ប្រធាន​មន្ទីរ​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អ្នក​គ្របគ្រង​តាមរ​ម្មណី​យ​ដ្ឋា​ន​ទាំងអស់ អោយ​រៀបចំ​វេច​​ខ្ចប់​សំរាម កាក​សំណល់ ទុកដាក់​អោយ​បាន​ត្រឹមត្រូវ​ផង​ដែរ ដើម្បី​រក្សា​បាន នូវ​បរិស្ថាន ស្អាត ល្អ និង​មិន​ប៉ះពាល់​ទៅ​ដល់​សុខភាព​ប្រជាព​​ល​រដ្ឋ ក៏​ដូច​ជា​ធនធាន ជីវៈចំរុះ​ក្នុង​តំបន់​៕​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ