ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ច្បាប់​ឱ្យ​បុគ្គលិក​ឯកជន​មាន​ប្រាក់​សោធន​និវត្តន៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ព​ន្លឿ​ន​នៃ​ការ​រៀបចំ​ច្បាប់​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) ដែល​ឲ្យ​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​វិស័យ​ឯកជន និង​មន្ត្រីរាជការ​មាន​ប្រាក់​សោធន​និវត្តន៍​ដូច​គ្នា ។ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ឡេ​ង ប៉េង​ឡុ​ង…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ព​ន្លឿ​ន​នៃ​ការ​រៀបចំ​ច្បាប់​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) ដែល​ឲ្យ​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​វិស័យ​ឯកជន និង​មន្ត្រីរាជការ​មាន​ប្រាក់​សោធន​និវត្តន៍​ដូច​គ្នា ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការ​រដ្ឋសភា កាល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លង​មក រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម លោក​ជំទាវ ងួ​ន សុខា បាន​ឲ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ​២០១៩​ទៅ វិស័យ​ឯកជន​នឹង​មាន​របប​សោធន​និវត្តន៍​ដូច​មន្ត្រីរាជការ​ដែរ ដោយ​បច្ចុប្បន្ន​ក្រុមការងារ​អន្តរក្រសួង​មួយ ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ជាមួយ​ក្រសួង​ផ្សេង​ៗ​ទៀត បាន​រួម​គ្នា​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ។ សេចក្តីព្រាងច្បាប់​នេះ មាន​ជំពូក​មួយ​និយាយ​ពី​របប​សោធន​និវត្តន៍ ។

លោក​ជំទាវ​បន្ត​ថា នៅ​ក្នុង​របប​សោធន​និវត្តន៍​នៃ​ច្បាប់​ថ្មី​នេះ នឹង​បញ្ចូល​ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​របប​សោធន​និវត្តន៍​សម្រាប់​វិស័យ​ឯកជន និង​ការ​ធ្វើ​កំណែទម្រង់​របប​សោធន​និវត្តន៍​មន្ត្រីរាជការ​ដែល​មាន​ស្រាប់​។ សេចក្តីព្រាងច្បាប់​ថ្មី​បាន​កំណត់​ថា បុគ្គលិក​ឯកជន​ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន​ដែល​ធ្វើការ​បាន​៣០​ឆ្នាំ នឹង​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​ប្រមាណ​៦០%​នៃ​ប្រាក់បៀវត្សរ៍​សរុប ដែល​ខុស​ពី​បច្ចុប្បន្ន​មន្ត្រីរាជការ ចូល​និវត្តន៍​ទទួល​បាន​ប្រាក់​សោធន​និវត្តន៍​៨០%​នៃ​ប្រាក់បៀវត្សរ៍​មូលដ្ឋាន ។

លោក ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការ​រដ្ឋសភា​បាន​សម្តែង​ការ​ឯកភាព​ចំពោះ​គោលបំណង​ដែល​ចង់អោយ​មាន​គោលការណ៍​រួម​គ្នា រវាង​សា្ថ​ប័ន​នីតិ​ប្ប​ញ្ញ​តិ្ត និង​នីតិប្រតិបត្តិ ឬ​ជាមួយ​វិស័យ​ឯកជន​នៅ​លើ​ចំណុច​ខ្លះ​នោះ​។ លោក​បាន​បញ្ជាក់​ថា ៖« កន្លង​មក​មានច្បាប់​មួយ​ចំនួន​ហើយ​ដែល​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ឬ​វិស័យ​ឯកជន បាន​អនុវត្ត​រួម​គ្នា​ដូច​ជា​ច្បាប់​ពន្ធដារ ច្បាប់​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​ច្បាប់​លទ្ធកម្ម ។ ដូច្នេះ ច្បាប់​របប​សន្តិសុខ​សង្គម​ក៏​អាច​អនុវត្ត​បាន​ទាំងអស់​គ្នាដែរ »​។

អគ្គលេខាធិការ​រដ្ឋសភា​រូប​នេះ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការ​យកចិត្តទុកដាក់​ដំឡើង​ប្រាក់បៀវត្សរ៍ និង​ការ​ទទួល​បាន​អត្ថប្រយោជន៍​នានា​ជូន​មន្ត្រីរាជការ កម្មករ និយោជិត ដែល​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ឡើង ។ ទាក់ទង​សេចក្តីព្រាងច្បាប់​ថ្មី​នេះ លោក​បាន​ស្នើ​ដល់​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ការ​សិក្សា​ឲ្យ​បាន​លម្អិត​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ