ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណធម៌​៤​ប្រការ​នាំ​គ្រួសារ​ទៅ​រក​សុភមង្គល

5 ឆ្នាំ មុន

គ្រួសារ​ណា​ក៏​ចង់បាន​សុភមង្គល រស់នៅ​ដោយ​សុខសាន្ត​ដែរ តែ​វត្ថុបំណង​ទាំងនេះ​មិនមែន​ចេះ​តែ​កើតឡើង​ដោយ​គ្មាន​ការ​ប្រព្រឹត្ត​ល្អ​នោះ​ទេ​។ ចង់បាន​សុភមង្គល ចង់បាន​សេចក្តីសុខ​វា​ទាល់តែ​គ្រួសារ​នោះ​បណ្តុះ​នូវ​គុណធម៌​រួម​គ្នា​ក្នុង​ការ​គ្រប់គ្រង​ផ្ទះសម្បែង ទើប​នាំ​មក​នូវ​សុខ​ចម្រើន ។ អ្នកប្រាជ្ញ​លោក​បាន​ចង្អុល​ទិស​ដល់​គូ​ស្វាមីភរិយា​ដើរទៅ​តាម​គន្លង​ផ្លូវត្រូវ ពោល​គឺ​ប្រតិបត្តិ​គោល​ធម៌​៤​ប្រការ​ឱ្យ​បាន​ខ្ជាប់ខ្ជួន នោះ…

គ្រួសារ​ណា​ក៏​ចង់បាន​សុភមង្គល រស់នៅ​ដោយ​សុខសាន្ត​ដែរ តែ​វត្ថុបំណង​ទាំងនេះ​មិនមែន​ចេះ​តែ​កើតឡើង​ដោយ​គ្មាន​ការ​ប្រព្រឹត្ត​ល្អ​នោះ​ទេ​។ ចង់បាន​សុភមង្គល ចង់បាន​សេចក្តីសុខ​វា​ទាល់តែ​គ្រួសារ​នោះ​បណ្តុះ​នូវ​គុណធម៌​រួម​គ្នា​ក្នុង​ការ​គ្រប់គ្រង​ផ្ទះសម្បែង ទើប​នាំ​មក​នូវ​សុខ​ចម្រើន ។

អ្នកប្រាជ្ញ​លោក​បាន​ចង្អុល​ទិស​ដល់​គូ​ស្វាមីភរិយា​ដើរទៅ​តាម​គន្លង​ផ្លូវត្រូវ ពោល​គឺ​ប្រតិបត្តិ​គោល​ធម៌​៤​ប្រការ​ឱ្យ​បាន​ខ្ជាប់ខ្ជួន នោះ មង្គល​ជីវិត​ប្រាកដជា​កើត​មាន​ដល់​គ្រួសារ​ជាក់​ជា​មិន​ខាន ។

គុណធម៌​ទាំង​៤​ប្រការ​នោះ ១-​សច្ចៈ ស្វាមីភរិយា​ត្រូវ​មានចិត្ត​ស្មោះត្រង់​ពិតប្រាកដ​ចំពោះ​គ្នា​ជា​និច្ច​, ២-​ទមៈ រៀន​ទូន្មាន​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​សេចក្តី​ល្អ​រាល់ថ្ងៃ​, ៣-​ខ​ន្តិ ចេះ​អត់ធន់ តស៊ូ​មិន​ខ្លាច​លំបាក​ក្នុង​កិច្ចការ​សព្វបែបយ៉ាង និង​៤-​ចាគៈ គួរ​លះបង់​ទ្រព្យ​មួយ​ចំណែក​សាង​បុណ្យ​កុសល​សម្រាប់​សង្ខារ​ក្នុង​សង្សារវដ្ត ។

គុណធម៌​ទាំង​៤​ប្រការ​នេះ បើ​គ្រួសារ​ណា​កាន់​បាន​ល្អ​ហើយ ជីវិត​នៃ​គ្រួសារ​នោះ​ពិតជា​រស់នៅ​ដោយ​សេចក្តីសុខ​ទាំង​ក្នុង​លោក​នេះ​និង​បរលោក ។