តាមប្រភពព័ត៌មាន BBC បានឱ្យដឹងថា នាយកក្លិបអ្នកមានបុណ្យ Barcelona លោក Josep Maria Bartomeu បានបង្ហើបថា ការទិញដូរកីឡាករនៅពេលនេះ គឺសម្រាប់ត្រៀមខ្លួនឱ្យរួចជាស្រេចមុនពេលការចូលនិវត្តន៍របស់ Messi ។
កាលពីខែមុន Barca បានទិញយកកីឡាករខ្សែបម្រើអាយុ២១ឆ្នាំ Frenkie de Jong ពីក្លិប Ajax ក្នុងតម្លៃ៦៥លានផោន ។ ការទិញនេះ គឺជាការទុកបម្រុងក្រែង Messi ចាកចេញនៅពេលខាងមុខ ។

លោក Bartomeu បានប្រាប់សារព័ត៌មាន Guillem Balague របស់ 5 Live Football Daily Podcast ថា៖«ខ្ញុំដឹងថាថ្ងៃណាមួយ Messi នឹងសុំចូលនិវត្តន៍»។ កុងត្រារបស់ Messi នឹងផុតក្នុងរយៈពេល២ឆ្នាំខាងមុខទៀត តែខាង Barcelona ត្រូវតៀមឱ្យហើយ ។
លោក Bartomeu បានបន្តថា ៖«ពួកយើងត្រូវតែត្រៀមខ្លួនសម្រាប់ក្លិបនៅថ្ងៃអនាគត ។ ពួកយើងកំពុងនាំយកកីឡាករក្មេងៗដែលល្អៗមកកាន់ក្លិប ព្រោះតែយើងត្រូវតែបន្តភាពអស្ចារ្យរបស់យើងតទៅទៀតនៅថ្ងៃមុខ ។ នេះគឺជាទំនួលខុសត្រូវរបស់ពួកយើង ។ ខ្ញុំនឹងផុតតួនាទីនៅ២ឆ្នាំខាងមុខទៀត ដែលខ្ញុំត្រូវបន្តវាឱ្យអ្នកថ្មីទាំងមានមោទនភាព»។
គួរបញ្ជាក់ផងដែរថា Messi បានឈ្នះពាន La Liga ជាមួយនឹង Barcelona ចំនួន៩ដងហើយ រួមទាំងពាន Champions League ចំនួន៦ដងថែមទៀត ៕
ចែករំលែកព័តមាននេះ