ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​រលាក​បំពង់​បង្ហូរ​នោម

5 ឆ្នាំ មុន

រោគ​សញ្ញា​ចំបង​នៃ​ការ​រលាក​បំពង់​បង្ហូរ​នោម គឺ​ការ​នោម​ឈឺ ។ បន្ថែម​ពីលើ​ការ​ឈឺ រោគ​សញ្ញា​នៃ​ការ​រលាក​បំពង់​បង្ហូរ​នោម​រួម​មាន​៖ -​នោម​ញឹក ឬ​មាន​អារម្មណ៍​ថា​ចង់ទៅ​នោម​ច្រើន ។ – ពិបាក​ក្នុង​ការ​ចាប់ផ្តើម​នោម…

រោគ​សញ្ញា​ចំបង​នៃ​ការ​រលាក​បំពង់​បង្ហូរ​នោម គឺ​ការ​នោម​ឈឺ ។ បន្ថែម​ពីលើ​ការ​ឈឺ រោគ​សញ្ញា​នៃ​ការ​រលាក​បំពង់​បង្ហូរ​នោម​រួម​មាន​៖ -​នោម​ញឹក ឬ​មាន​អារម្មណ៍​ថា​ចង់ទៅ​នោម​ច្រើន ។ – ពិបាក​ក្នុង​ការ​ចាប់ផ្តើម​នោម ។

ជំងឺ​រលាក​បំពង់​បង្ហូរ​នោម ក៏​អាច​បណ្តាល​ឲ្យ​រមាស់ ឈឺ ឬ​មិន​ស្រួល​នៅ​ពេល​ដែល​អ្នកជំងឺ​នឹង​មិន​នោម​ផង​ដែរ ។ រោគ​សញ្ញា​ដទៃ​ទៀត​រួម​មាន ៖ – ឈឺ​អំឡុង​ពេល​រួម​ភេទ – ហៀរ​ទឹក​ចេញពី​ទ្វារមាស ឬ​បំពង់​បង្ហូរ​នោម ។ – ចំពោះ​បុរស មាន​ឈាម​នៅ​ក្នុង​ទឹកនោម ឬ​ទឹកកាម ។

អ្នក​អាច​ទទួល​បាន​នូវ​ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺ​រលាក​បំពង់​បង្ហូរ​នោម​បាន​នៅ​ពេល​ដែល​គ្រូពេទ្យ​បាន​សួរ​ពី​ប្រវត្តិ​ជំងឺ និង​រោគ​សញ្ញា​របស់​អ្នក ។ ប្រសិនបើ​អ្នក​មានការ​ឈឺចាប់​អំឡុង​ពេល​នោម គ្រូពេទ្យ​អាច​គិត​ថា​ការ​ឆ្លង​មេរោគ​នៅ​នឹង​ប្រព័ន្ធ​បង្ហូរ​ទឹកនោម​អាច​កើត​មាន ។ គាត់​អាច​ព្យាបាល​វា​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច ភ្លាម​ៗ ខណៈ​កំពុង​តែ​រង់ចាំ​លទ្ធផល​នៃ​តេស្ត​នោះ ។

តេស្ត​អាច​ជួយ​បញ្ជាក់​រោគវិនិច្ឆ័យ និង​មូលហេតុ​របស់​វាប​បាន ។ តេស្ត​នៃ​ជំងឺ​រលាក​បំពង់​បង្ហូរ​នោម​អាច​រួម​មាន ៖ – ការ​ពិនិត្យ​រាង​កាយ រួម​មាន ការ​ពិនិត្យ​ប្រដាប់​ភេទ ពោះ និង​រន្ធ​គូទ ។ – តេស្ត​ទឹកនោម​សម្រាប់​​ជំងឺ​កាមរោគ ឬ​បាក់តេរី​ដទៃ​ទៀត ។ – ការ​ពិនិត្យ​ការ​ហៀរ​ទឹក​ចេញពី​ទ្វារមាស ឬ​បំពង់​បង្ហូរ​នោម ផ្សេង​ៗ​ក្រោម​មីក្រូ​ទស្សន៍ ។

តេស្ត​ឈាម​ជា រឿយ​ៗ​មិនជា​ចាំបាច់ សម្រាប់​ការ​ធ្វើ​រោគវិនិច្ឆ័យ​នៃ​ជំងឺ​រលាក​បំពង់​បង្ហូរ​នោម​នោះ​ទេ ប៉ុន្តែ​តេស្ត​ឈាម​អាច​ត្រូវ​បាន​ធ្វើ​ក្នុង​ស្ថានភាព​មួយ​ចំនួន​ណាមួយ (​ប្រភព​ពី​៖ Health.com.kh ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ