ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សុខភាពផ្លូវចិត្ត ជួយឱ្យមានសុខភាពល្អ​ ខណៈមនុស្សជិត៩០%មិនទទួលបានការថែទាំ

1 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ អង្គការសុខភាពពិភពលោក បានលើកឡើងថា​ សុខភាពផ្លូវចិត្ត ជួយឱ្យមានសុខភាពល្អ​ ខណៈមនុស្សជិត៩០%មិនទទួលបានការថែទាំណាមួយ ដែលបញ្ហានេះត្រូវតែកែប្រែ។ ការថ្លែងនេះរបស់ លោវេជ្ជបណ្ឌិត Dr….

រាជធានីភ្នំពេញ៖ អង្គការសុខភាពពិភពលោក បានលើកឡើងថា​ សុខភាពផ្លូវចិត្ត ជួយឱ្យមានសុខភាពល្អ​ ខណៈមនុស្សជិត៩០%មិនទទួលបានការថែទាំណាមួយ ដែលបញ្ហានេះត្រូវតែកែប្រែ។

ការថ្លែងនេះរបស់ លោវេជ្ជបណ្ឌិត Dr. Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក​ នាឱកាស អបអរសាទរ ក្រសួងសុខាភិបាល នៃ​កម្ពុជា ក្នុងការដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមពិសេសរបស់អង្គការសុខភាពពិភពលោក សម្រាប់សុខភាពផ្លូវចិត្ត ដើម្បីកសាង និងពង្រឹងការថែទាំសុខភាពផ្លូវចិត្តប្រកបដោយគុណភាព សម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ក្នុងឱកាសនេះ អគ្គនាយកអង្គការសុខភាពពិភពលោក​ បានថ្លែងសង្កត់ធ្ងន់ថា ជាសកល ស្ទើរតែ ៨៥%នៃប្រជាជនមិនបានទទួលសេវាថែទាំណាមួយសម្រាប់សុខភាពផ្លូវចិត្តរបស់គាត់ទេ – បញ្ហានេះត្រូវតែកែប្រែ។ ​

ជាមួយនឹងកិច្ចសហការរវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកទាំង ៣កម្រិត អគ្គនាយកអង្គការសុខភាពពិភពលោក សូមជូនពរកម្ពុជាទទួលបានជោគជ័យដ័ត្រចះត្រចង់ ក្នុងការអនុវត្តគម្រោងផ្តួចផ្តើមនេះ។

«ខ្ញុំរង់ចាំមើលកម្មវិបាកជាវិជ្ជមានដែលគម្រោងនេះទទួលបាន​ ពីព្រោះ មិនមានសុខភាពទេ បើសិនមិនមានសុខភាពផ្លូវចិត្ត​»។ នេះជាប្រសាសន៍អគ្គនាយកអង្គការសុខភាពពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ