ទៅ​មើល​ស្រែ …​មិន​បាន​ប៉ុន្មាន​ម៉ោង​រត់​ឲ្យ​សមត្ថកិច្ច​ជួយ


ខេត្តតាកែវ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​ប៉ូលិស​សហការ​គ្នា​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​តាម​ចាប់​ឃាត់ខ្លួន​បាន​ក្រោយ​ពី​ធ្វើ​សកម្មភាព​លួច​កាច់​សោ ក​ម៉ូតូ ដែល​ម្ចាស់​ចត​ទុក​ក្បែរ​ស្រែ មិន​ប្រយ័ត្ន ខណៈ​ដែល​ខ្លួ​ច​ចុះ​ទៅ​មើល​ស្រូវ​ក្នុង​ស្រែ ។

ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ករណី​ចោរកម្ម​នេះ​បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​ជន​រង​គ្រោះ​រត់​មក​ដាក់​ពាក្យបណ្តឹង​ឲ្យ​ប៉ូលិស​ជួយ​អន្តរាគមន៍ ក្រោយ​ពេល​ដឹង​ថា ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច​កាច់​សោ ក​យក​ទៅ​បាត់ ។ ដែល​ការ​ចាប់ខ្លួន​នេះ គឺ​នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​៥៥​នាទី នៅ​ចំណុច​លើ​ខ្នង​ព្រែក ក្នុងភូមិ​ថ្លុក​ដូន​ទុំ ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

នគរបាល​ស្រុក​ព្រៃកប្បាស​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច និង​ចាប់ខ្លួន​បាន​នេះ​មាន​គ្នា​២​នាក់ ដែល​មានឈ្មោះ ទី​១​ឈ្មោះ ចាន់ រិ​ទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​គៀនកោះ​១ ឃុំ​សៃ​ត្រែង ស្រុក​ថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​នៅ​ម្តុំ​ក្បាល​ថ្ល​ល់ រាជធានី​ភ្នំពេញ ។ ទី​២- ឈ្មោះ នៅ បូ​រិ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​លោក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល បច្ចុប្បន្ន​រស់នៅ​ជាមួយ​ប្រពន្ធ​នៅ​ភូមិ​ក្រាំង​ស្តៅ ឃុំ​សិង្ហ ស្រុក​សំរោង ខេត្តតាកែវ ។

ជនសង្ស័យ​បាន​លួច​កាច់​សោ ក​ម៉ូតូ​មួយ​គ្រឿង ម៉ាក់​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ​1BZ – 3916 ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ឆ​យ ធឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ក្រោយ​ធ្វើ​សកម្មភាព​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​ប៉ូលិស​សហការ​គ្នា​ចាប់​បានជា​មួយ​វត្ថុ​តាង និង​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​មួយ​គ្រឿង​ទៀត​ម៉ាក់​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ 1HK- 8649 ។

នៅ​ចំពោះ​មុខ​ប៉ូលិស​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ ក​យក​ម៉ូតូ​របស់​គេ​ពិតប្រាកដ​មែន ។

លោក​យ៉ុ​ង ញី​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ប៉ូលិស​ចាប់ខ្លួន​បាន​ខាងលើ​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​ច្បាប់ ចំណែក​ម៉ូតូ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ហើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ