ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់ ដែល​កាច់​បំផ្លាញ​លួច​យក​បង្គោល​ចំរឹង​ដែក​មុខ​ផ្ទះ​ប្រជាពលរដ្ឋ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៥​និង​០០​នាទី កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ករណី​លួច​សម្ភារៈ នៅ​ចំណុច​ក្នុង​អគារ​ទុក​ចោល ផ្លូវ​២០០៤ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បង្ក​ដោយ​ជនសង្ស័យ ឈ្មោះ ង៉ោ ចាក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​) ។

ចំណែក​បក្ខពួក​០២​នាក់​ទៀត​គេចខ្លួន បច្ចុប្បន្ន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​មុខសញ្ញា​ដែល​គេចខ្លួន ។

ជនសង្ស័យ បច្ចុប្បន្ន​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី ៕

Screenshot
Screenshot