ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ចិន​ឆ្លុះ​បញ្ចាំង​អំពី​ឥ​ទ្ធិ​ពល​របស់​ចិន​នៅ​​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកនិពន្ធ៖ ប្រេវីន ​នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា​សឹង​គ្រប់​ផ្ទះ ​បាន​នាំ​គ្នា​ប្រារ​ព្ធ​​បុណ្យចូលឆ្នាំ​ចិន វា​មិន​ត្រឹមតែ​ជា​ឱកាស សម្រាប់ការ​ជួបជុំ​គ្រួសារ​ និង​ការ​សប្បាយ​រីករាយ​នោះ​ទេ វា​ថែម​ទាំង​ជា​ការ​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ពីឥទ្ធិ​ពល​​របស់​ចិន​​​នៅ​ក្នុង​សង្គម​ខ្មែរ​ផង​ដែរ ​។ សាលារៀន…

អ្នកនិពន្ធ៖ ប្រេវីន

​នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា​សឹង​គ្រប់​ផ្ទះ ​បាន​នាំ​គ្នា​ប្រារ​ព្ធ​​បុណ្យចូលឆ្នាំ​ចិន វា​មិន​ត្រឹមតែ​ជា​ឱកាស សម្រាប់ការ​ជួបជុំ​គ្រួសារ​ និង​ការ​សប្បាយ​រីករាយ​នោះ​ទេ វា​ថែម​ទាំង​ជា​ការ​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ពីឥទ្ធិ​ពល​​របស់​ចិន​​​នៅ​ក្នុង​សង្គម​ខ្មែរ​ផង​ដែរ ​។

សាលារៀន ក្រុមហ៊ុន និងមុខរបរ​ជា​ច្រើន​ បាន​បិទ​មិន​ដំណើរការ​​ដើម្បី​ប្រារ​ព្ធ​​បុ​ណ្​ុ​ចូល​ឆ្នាំ​ចិន បើ​ទោះ​បី​ជាមិន​មាន​ច្បាប់​​អនុញ្ញាត​ក៏​ដោយ​​ចុះ ​។ នៅ​តាម​ផ្លូវ ​មនុស្ស​ជា​ច្រើន​ក៏​នាំ​គ្នា​ស្លៀកពាក់​ក្រហម ​ដើម្បីលាប សំណាង​​តាម​ជំនឿ​ប្រពៃណី​ចិន​ ។

ក្រហម​សឹង​គ្រប់​ផ្ទះ​នៅ​កម្ពុជា​ មាន​ន័យ​ជ្រៅ​ជាង​ពិធីបុណ្យ​ប្រពៃណី​ចិន​ធ​ម្ម​តា ​។ វា​ថែម​ទាំង​បង្កប់ន័យ​ថា ទង់​​ក្រហម​របស់​ចិន​​បាន​ចូល​ជ្រៅ​ក្នុង​បេះដូង​ប្រជាជន​ និង​សង្គម​កម្ពុជា​ ។

ជាង​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន ទំនាក់ទំនង​រវាងប្រទេស​ទាំង​ពីរ ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​រីក​ធំធាត់​និង​រឹង​មាំ​ជាង​ពេល​ណា​ៗ​ទាំងអស់​ ។

សម្តេច​តេ​ជោ​ថ្មី​ៗ​នេះ​ បាន​ក្លាយជា​មេដឹកនាំ​ពិភពលោក​ដំបូង​គេ ​ដែល​ត្រូវ​មេដឹកនាំ​ចិន​អញ្ជើញ​អោយទៅ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន​នៅ​ឆ្នាំ​២០១៩​ ។

ទស្សនកិច្ច​បើក​ឆ្នាំ​២០១៩​នោះ​ បាន​ក្លាយជា​ឱកាស​មាស​មួយទៀត ​សម្រាប់​ពង្រឹង​និង​ធ្វើ​អោយ​លូតលាស់​ដល់​​ទំនាក់ទំនង​ទ្វេរ​ភាគី​រវាង​ប្រទេស​កម្ពុជា​ និង​ចិន ​។

នៅ​ក្នុង​ឱកាស​នោះ ដូច​សព្វដង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កម្ពុជា​​នៅ​ប្រទេស​ចិន មេដឹកនាំ​ចិន​បាន​​ធ្វើការ​សន្យា​ផ្តល់​ជំនួយ​ និង​ជំរុញ​វិនិយោគ​ចិន​​កាន់តែ​ច្រើ​ននៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​ធ្វើ​អោយ​សម្តេច​តេ​ជោ​ ហ៊ុន ​សែន ​រំភើបចិត្ត​និង​ផ្តល់​ការ​សន្យា​នយោបាយ​​ដ៏​មុតមាំ​អំពី​ឆ​ន្ទះ​នៃ​ការ​ថែរក្សា​ និង​ការ​ធ្វើ​អោយ​រីក​ចម្រើន​កាន់តែ​ខ្លាំង​ដល់​ទំនាក់ទំនង​ទ្វេរ​ភាគី​ ដែល​គេ​គិត​ថា​​នឹង​បម្រើ​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ ទៅ​មក​។

ខណ​:​ដែល​មេដឹកនាំ​ចិន​បាន​សន្យា​ជួយ​បង្កើន​ការ​ទិញ​អង្ករ​ពី​កម្ពុជា​ ដល់​៤​សែន​តោន ​និង​សន្យា​ផ្តល់ជំ​នួ​ួ​យ​ឥត​​សំណង​ប្រមាណ​៦០០​លាន​ដុល្លារ​ដល់​កម្ពុជា​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​នៅ​ចន្លោះ​ឆ្នាំ​២០១៩​ដល់​២០២១​ ។

អ្វី​ដែល​គួរ​អោយ​កត់សម្គាល់​បំផុត​នោះ សេចក្តីថ្លែងការណ៍​រួម​ដែល​ចេញផ្សាយ​នៅ​ចុងបញ្ចប់នៃ​ទស្សន​: កិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ​​នោះ ប្រទេស​ទាំង​ពីរ​បាន​សន្យា​យ៉ាង​មុតមាំ​ថា​ នឹង​ធ្វើ​អោយទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ ​កាន់តែ​រឹង​មាំ​និង​គ្រប់​ជ្រុងជ្រោយ​នៅ​ក្នុង​រយ​:​ពេល​៦០​ឆ្នាំ​ខាង​មុខ​ទៀត​ ហើយ​ចិន​ថា​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​​តទៅ​មុខ​ទៀត ដរាបណា​ចិន​នៅ​តែ​មាន​សមត្ថភាព​ ។

ទំនាក់ទំនង​រឹង​មាំ​​ខុសធម្មតា​រវាង​កម្ពុជា​និង​ចិន ​បាន​ធ្វើ​អោយ​មានការ​រិះ​​គន់​ថា​ កម្ពុជា​ផ្អៀង​ខ្លាំង​ទៅ​រក​ប្រទេស​ចិន ​ដោយ​ធ្វើ​អោយ​បាត់​តុល្យភាព​ទំនាក់ទំនង​របស់​ខ្លួន​ ជាមួយ​ប្រទេស​ផ្សេង​ ពិសេស​លោក​ខាងលិច ​ដែល​កាន់​ល​ទ្ធិ​ប្រជាធិបតេយ្យ​ ។

នៅ​ពេល​ជញ្ជីង​ការទូត​ផ្អៀង​ទៅ​រក​ចិន​បែប​នេះ ពួក​លោក​ខាងលិច​ និង​អ្នក​រិះគន់​បារម្ភ​ថា កម្ពុជា​ធ្វើ​អោយ​បាត់តុល្យភាព​ទំនាក់ទំនង​ការទូត​​​របស់​ខ្លួន ​ដែល​អាច​ធ្វើ​អោយ​ប៉ះពាល់ដល់​ផលប្រយោជន៍កម្ពុជា ​និង​សន្តិ​សុខ​តំបន់​ផង​ដែរ ​។ បញ្ហា​ដ៏​លេចធ្លោ​មួយ​​ដែល​គេ​គិត​ថា​ ទំនាក់ទំនង​ជិត​ស្និ​ទ្ធិ​​ខ្លាំង រវាងកម្ពុជា​និង​ចិន ​អាច​មាន​ឥ​ទ្ធិ​ពល​​ទៅ​លើ​នោះ​ គឺ​បញ្ហា​សមុទ្រ​ចិន​​ខាងត្បូង​ ​ដែល​ចិន​កំពុង​តែ​មាន​ជម្លោះ​ជាមួយ​ប្រទេស​មួយ​ចំនួន​​ក្នុង​តំបន់​ពិសេស​ប្រទេស​វៀតណាម​ ។ វៀតណាម​ត្រូវ​គេ​ដឹង​ថា​ អន់ចិត្ត​ចំពោះកម្ពុជា ដែល​ស្និ​ទ្ធិ​​ខ្លាំង​ជាមួយ​​ចិន ខណ​:​វៀតណាម​ធ្លាប់តែ​ជា​មិត្ត​ដ៏​ជិត​ស្និ​ទ្ធិ​​បំផុត​ សម្រាប់​​​​កម្ពុជា​ ។ ដើម្បី​ទប់​ជាមួយនឹង​ចិន វៀត​ណាម​ ចាប់​យក​អា​មេ​រិ​ក​​ដែល​ធ្លាប់​ជាស​ត្រូវដ៏​ស៊ីសាច​ប់​ហុតឈាមមក​ធ្វើ​ជា​មិត្ត​ ។

កម្ពុជា​វិញ​បានការ​ពារ​ខ្លួន​ថា ​ខ្លួន​ចង់ឱ្យ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោះស្រាយ​ ដោយ​សន្តិវិធី​និង​ផ្អែក​ទៅ​លើ​ច្បាប់​អន្តរជាតិ​ ។ ប៉ុន្តែ​វា​នៅ​តែ​ធ្វើ​ឱ្យប្រទេស​មួយ​ចំនួន​មិន​សប្បាយចិត្តនឹង​ជំហររបស់​កម្ពុជា ដែល​គេ​គិត​ថា ​ល​ម្អៀង​​ទៅ​រក​ចិន ​។

ចុង​ក្រោយ​នេះ​ មានរឿង​ដ៏​រសើប​មួយ​លេចឮឡើង​ថា​ កម្ពុជា​អាច​នឹង​អនុញ្ញាត​អោយ​ប្រទេស​ចិន ​កសាង​មូល​ដ្ឋា​ន​យោធា​នៅ​កម្ពុជា​ ។ អា​មេ​រិ​ក​ចេញ​មុខ​ខ្លាំង​ បង្ហាញ​ពី​ការ​ព្រួយបារម្ភ​របស់​ខ្លួន ​ចំពោះ​រឿង​នេះ​។ ប៉ុន្តែ​កម្ពុជា​ បាន​បដិសេធ​ដាច់អហង្ការ​ថា​ កម្ពុជា​នឹង​មិន​អនុញ្ញាត​អោយ​បរទេស​កសាង​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​របស់​ខ្លួន​នោះ​ឡើយ​ ។

អា​មេ​រិ​ក​និង​ប្រទេស​មួយ​ចំនួន​បារម្ភ​ថា ​ទំនាក់ទំនង​ជិត​ស្និទ្ធិ​​រវាង​កម្ពុជា​និង​ចិន​ អាច​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​និង​ផលប្រយោជន៍​របស់​ពួក​គេ​ផ្ទាល់​ ។ ការ​បារម្ភ​នេះជា​ហេតុផល ដែល​ធ្វើ​អោយ​ពួក​គេ មិន​សប្បាយចិត្ត​ ចំពោះ​ភាពល្អូកល្អឺន​រវាង​កម្ពុជា​និង​ចិន​ ។ ដើម្បី​អោយ​ពួក​គេ​ស្ងប់ចិត្ត កម្ពុជា​ប្រហែលជា ចាំ​បាច់​ត្រូវ​ប្រយ័ត្នប្រយែង​ជាង​មុន ​នៅ​ក្នុង​ការ​ប្រកាន់​យក​ជំហរ​នយោបាយ​ការទូត​របស់​ខ្លួន ​។

ខណៈ​ដែល​ប្រទេស​កម្ពុជា​ បាន​ចាប់​យក​ប្រទេស​ចិន​​ជា​មិត្ត​ល្អ​បំផុត​​របស់​ខ្លួន​ហើយ​នោះ កម្ពុជា​ត្រូ​ួ​វ​ធ្វើ អោយ​ប្រាកដ​ថា​ ទំនាក់ទំនង​នោះ​នឹង​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រ​យោ​ជ​ន៍​​របស់​ប្រទេស​ដទៃ​ និង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ពួក​គេ​ឡើយ​ ។

វា​នឹង​ជា​ការ​ពិបាក​ ដែល​កម្ពុជា​ត្រូវធ្វើ​អោយទាំង​ចិន​និងប្រទេសជាស​ត្រូវ​របស់​ចិន​សប្បាយចិត្ត ចំពោះ​កម្ពុជា​ ។ ចំណែក​ប្រទេស​ចិន​ និង​ប្រទេស​ផ្សេង​ទៀត​ ពិសេសអា​មេ​រិ​ក​និង​វៀតណាម ត្រូវ​យល់​អំពី​ការ​លំបាក​របស់​កម្ពុជា ​ហើយ​ផ្តល់​ការ​គោរព​មួយ​ដល់​កម្ពុជា ​សម្រាប់​ការ​សម្រេចចិត្ត​នានា​លើ​ជោគវាសនា​របស់​ខ្លួន ​ក្នុង​នាម​ជា​ប្រទេស​មួយ​​ ដែល​មាន​ឯករាជ្យ​ភាព​និង​អធិបតេយ្យភាព​របស់​ខ្លួន​ ៕

អត្ថបទសរសេរ ដោយ