ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិះឡាក់ឆុង…

5 ឆ្នាំ មុន

ក្លើ​៣​នាក់​ទើប​រុ​ឺ​ត្រែ​ត​ថ្មី​ៗ…​ពួក​គេ​រាប់អាន​គ្នា​ណាស់​…​ ទោះបី​នាំ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត​តាម​ខេត្ត​នានា​…​ក៏​បបួល​គ្នា​ទាំង​គ្រួសារ​ៗ​ទៅ​ដែរ​…​ជួនកាល​ម៉ៅ​ឡាន​២៤​កៅអី​ទៅ​ជុំ​គ្នា ។ ម្សិលមិញ​នេះ​…​ ក្រោយ​ពី​សែន​ចិន​រួចរាល់​…​ជូន​អាំង​ប៉ាវ​ឱ្យ​កូនចៅ​រៀង​ៗខ្លួន​រួចរាល់​…​បាន​ខ្សិ​ប​គ្នា​ទៅ​កម្សាន្តឱ្យ​ភ្លឺភ្នែក​ម្តង​…​ឱ្យ​មាន​អារម្មណ៍​ថ្មី​…​លាង​ក្អែល​ម្តង​នៅ​ហាង​ខារ៉ាអូខេ​ទំនើប​មួយ ។ ក្លើ​ទាំង​៣ ​តឺ​នុយ​អាវយឺត​ដៃ​វែង​ពណ៌ក្រហម​ដូច​គ្នា​…​ ពេល​ចូល​ដល់​បន្ទប់ភ្លើងពណ៌​ហើយ​…​បាន​កុម្ម​ង់​នារី​បំរើ​៦នាក់​​សម្រាប់​កំដរ​…​មើលឃើញ​សុទ្ធតែក្មេង​ៗ​ស្រស់​ស្អាត​ណាស់​…​សុទ្ធតែ​ជា​អ្នកអាច​ច្រៀង​កំដរ​ភ្ញៀវ​​បាន​ពេញចិត្ត ។…

ក្លើ​៣​នាក់​ទើប​រុ​ឺ​ត្រែ​ត​ថ្មី​ៗ…​ពួក​គេ​រាប់អាន​គ្នា​ណាស់​…​ ទោះបី​នាំ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត​តាម​ខេត្ត​នានា​…​ក៏​បបួល​គ្នា​ទាំង​គ្រួសារ​ៗ​ទៅ​ដែរ​…​ជួនកាល​ម៉ៅ​ឡាន​២៤​កៅអី​ទៅ​ជុំ​គ្នា ។

ម្សិលមិញ​នេះ​…​ ក្រោយ​ពី​សែន​ចិន​រួចរាល់​…​ជូន​អាំង​ប៉ាវ​ឱ្យ​កូនចៅ​រៀង​ៗខ្លួន​រួចរាល់​…​បាន​ខ្សិ​ប​គ្នា​ទៅ​កម្សាន្តឱ្យ​ភ្លឺភ្នែក​ម្តង​…​ឱ្យ​មាន​អារម្មណ៍​ថ្មី​…​លាង​ក្អែល​ម្តង​នៅ​ហាង​ខារ៉ាអូខេ​ទំនើប​មួយ ។

ក្លើ​ទាំង​៣ ​តឺ​នុយ​អាវយឺត​ដៃ​វែង​ពណ៌ក្រហម​ដូច​គ្នា​…​ ពេល​ចូល​ដល់​បន្ទប់ភ្លើងពណ៌​ហើយ​…​បាន​កុម្ម​ង់​នារី​បំរើ​៦នាក់​​សម្រាប់​កំដរ​…​មើលឃើញ​សុទ្ធតែក្មេង​ៗ​ស្រស់​ស្អាត​ណាស់​…​សុទ្ធតែ​ជា​អ្នកអាច​ច្រៀង​កំដរ​ភ្ញៀវ​​បាន​ពេញចិត្ត ។

មិនធម្មតា​ទេ​…​ តា​តា​យូរ​ៗ​បាន​ចូល​បន្ទប់​ឡេ​ម​ម្តង​…​ដូច​បាន​កើន​អាយុ​…​។ ពួក​គេ​មិន​ផឹកស្រា​បៀរ​ទេ​…​ខ្លាច​​សំបក​កំប៉ុង​លបចូល​រាតត្បាត​…​ គឺ​ផឹក​ហេ​ណឺ​ស៊ី​លាយ​សូ​ដា ។

ម្នាក់​ៗ​យក​អ្នកបំរើ​២​នាក់​អង្គុយ​អម​…​ បើ​និយាយ​ពី​ដៃ​ម៉ឹក​វិញ​…​ ក្រុម​ស្ទាវ​ទាំងឡាយ​សុំ​ខ្លាច ។ ក្លើ​ម្នាក់​មាន​ពុកមាត់​ក្រាស់​…​ ជា​ពុកមាត់​លាយ​ស្កូវ​ស្រស់​ស្អាត​…​ និយាយ​ទៅ​កាន់​អ្នកបំរើ​ថា ៖ ម៉េច​ម្នាក់​ៗ​អត់​លាប​ក្រេ​ម​ឱ្យ​ស្អាត​…​ អត់​បាញ់​ទឹកអប់​ឱ្យ​ក្រអូប​ គ្រាន់​បង​គ្រឺ​ត​…​ ម៉េច​ម្នាក់​ៗ​អត់​ក្រអូប​អីចឹង? មុខ​អូន​ឯង​ប្រ​សិន​បាន​លាប​ក្រេ​ម​មាត់​ទៀត​…​ ស្អាត​អស់ទាស់ ។

តា​តា​អោប​នាង​ទាំង​២​ឆ្វេង​ស្តាំ​ផ្ទប់​យ៉ាង​គ្រឺ​ត​…​ អង្អែល​នាង​លេង​តាម​របៀប​អត់ឃ្លាន​ណាស់​…​ ថើប​នាង​ញក់​ញី​…​រួច​និយាយ​ទៀត​ថា ៖
-​ម៉េច​អូន​ឯង​អត់​លាប​ទឹកអប់? អូន​ឯង​២​នាក់​ដូច​គ្នា​…នាង​ៗនិយាយ​តប​វិញ​ថា ៖
-​មិន​លាប​ទឹកអប់​…​ មិន​លាប​ក្រេ​ម​មាត់ ក្រេ​ម​ថ្ពាល់​…​ ដូច​ជួយ​បង​ៗ​កុំឱ្យ​មាន​គ្រោះថ្នាក់​…​ ពួក​ខ្ញុំ​អត់​ខ្វះ​ទេ​​ទឹក​ក្រអូប​…​ មិន​ខ្វះ​ទេ​ក្រេ​ម​…​ ពណ៌​អី​ក៏​មាន​ដែរ​…​ ប៉ុន្តែ​អាណិត​បង​ៗ ។

ស្ងៀម​មួយ​ភ្លេ​ត នាង​តប​បន្ត​ទៀត​ថា ៖
-​បើ​អូន​លាប​ក្រេ​ម​…​ លាប​ទឹកអប់​…​ ច្បាស់​ជា​ជាប់​តាម​ខ្លួន​បង អត់​មាន​សល់​ទេ​…​ ទោះ​អាវ​បង​ក្រហម​ក៏​ដិត​​ជាប់​ដែរ​… ​ជា​ពិសេស​ក្លិនក្រអូប​ច្បាស់​ជា​បង​ស្រូប​យក​ទាំងអស់​…​ ដល់​ពេល​បង​ទៅ​ផ្ទះ​វិញ​ច្បាស់​​ជា​គ្រោះថ្នាក់​ធំ​ណាស់​…​ ពួក​អូន​មានបទពិសោធន៍​​អស់ហើយ​…​ គឺ​អាណិត​បង​ឯង​គ្រប់​គ្នា​ទៅ​វិញ​ទេ ។

តា​តា​​ឮ​នាង​​បកស្រាយ​បែប​នេះ​…​ ស្រាប់តែ​ធ្វើ​ភ្នែក​ម៉ក់​ៗ…​ ទ្រឹង​បន្តិច​ក៏​ងក់ក្បាល​…​ ហើយ​និយាយ​តប​វិញ​ទាំង​ញក់ញី​យ៉ាង​គ្រឺ​ត​ថា ៖
-​អូន​ឯង​គិត​ត្រូវ​មែន !… ​ចេះ​ដឹង​ទុក្ខ​ធុរៈ​មែន​…​ ចាំ​បង​ជូន​អាំង​ប៉ាវ​ធំ​ៗ​ម្នាក់​មួយ​…​ ជា​កាដូ​ដែល​បាន​ជួយ​បង​ឱ្យ​ផុត​ពី​គ្រោះថ្នាក់​ចៃដន្យ​នេះ ។

តា​តា​នឹកឃើញ​ភ្លាម​…​ ព្រោះ​រាល់ពេល​ឱ្យ​តែ​បាត់​យូរ​…​ ពេល​ទៅ​ដល់​ផ្ទះ​យាយ​ក្មេង​តែងតែ​លប​ហិត​អាវ​…​យក​​អាវ​មក​ពិនិត្យ​មើល​ក្រែង​មាន​វត្ថុ​អ្វី​ដិត​ជាប់​…​ ជា​ពិសេស​តែងតែ​ទៅ​លប​យក​ខោ​លី​អូ​ឆ្លុះ​មើល​ក្រែង​មាន​ដិតដាម​ដោយ​វត្ថុ​រាវ​ណាមួយ​ប្លែក ។

បន្ទាប់​ពី​មាន​អារម្មណ៍​នឹកឃើញ​…​ ក៏​និយាយ​អរគុណ​នាង​វិញ​ថា ៖
-​អូន​ឯង​ពិតជា​ជួយ​បញ្ជៀ​ស​គ្រោះថ្នាក់​ដល់​បង​មែន​…​ អរគុណ​នាង​អូន​ៗ​ទាំងអស់​គ្នា​…​ បើ​កុំ​បាន​អូន​ឯង​ពូកែ​ចេះ​យល់ចិត្ត​… ​ចេះ​ដឹក​ទុក្ខ​ធុរៈ​…​ កុំ​អី​ពួក​បង​ៗ​ទាំង​៣​នាក់​ច្បាស់​ជា​មាន​ម្នាក់​ឬ​ពីរ​…​ ជួប​អាសន្ន​ធំ​មិន​ខាន​… ​ពិសេស​ទៀត​ថ្ងៃ «​ហុងស៊ុយ​»ផង​…​ វិះ «​ឡាក់​ឆុង​»…​ហេ ! េ​ហ !

អត្ថបទសរសេរ ដោយ