ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ទាំង​៦​កន្លែង​នា​ឱកាស​ចូល​ឆ្នាំ​ចិន មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​គួរ​ឱ្យ​កត់សម្គាល់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នា​រដូវ​បុណ្យចូលឆ្នាំ​ចិន​ឈាន​ចូល​មក​ដល់ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​នាក់ បាន​សម្រុក​នាំ​គ្នា​ចូល​ទៅ​ដើរ​លេង​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន ជា​ពិសេស​គឺ រមណីយដ្ឋាន ចម្ការ​ខ្នុរ និង​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ​ជាដើម​។…

ខេត្ត​ប៉ៃលិន ៖ នា​រដូវ​បុណ្យចូលឆ្នាំ​ចិន​ឈាន​ចូល​មក​ដល់ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​នាក់ បាន​សម្រុក​នាំ​គ្នា​ចូល​ទៅ​ដើរ​លេង​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន ជា​ពិសេស​គឺ រមណីយដ្ឋាន ចម្ការ​ខ្នុរ និង​រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ​ជាដើម​។

បើ​ទោះបីជា​ផ្លូវ​ទៅ​លេង​ទឹកធ្លាក់ ភ្នំ​ខៀវ ត្រូវ​អាជ្ញាធរ​ខេត្ត​កំពុង​រៀបចំ​ធ្វើការ​ឈូស​ឆាយ​ក៏​ដោយ ក៏​ភ្ញៀវ​នាំ​គ្នា​បើកបរ​ម៉ូតូ និង​រថយន្ត ចូល​ទៅ​លេង​យ៉ាងច្រើន​កុះករ​។ បើ​តាម​របាយការណ៍​ពី​លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ប៉ៃលិន បាន​បញ្ជាក់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវ​ទេសចរណ៍ ដែល​មក​ទស្សនា​កម្សាន្ត នៅ​តាម​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​ប៉ៃលិន នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម មាន​ដូច​ជា ៖

ទី​១-​រមណីយដ្ឋាន​ភ្នំ​លោកយាយ​យ៉ា​ត មាន​ភ្ញៀវ​ជាតិ​មាន​ចំនួន​១,៧៧២​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៤០​នាក់​។ ទី​២-​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចំនួន ១,៦៣២​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​០២​នាក់​។ ទី​៣-​រមណីយដ្ឋាន​ភ្នំ​ដំបង មាន​ភ្ញៀវ​ទេសចរណ៍ ជាតិ​ចំនួន​៧៦២​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​០៣​នាក់​។ ទី​៤-​រមណីយដ្ឋាន​ចម្ការ​ខ្នុរ និង​ម្លប់​សាវម៉ាវ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចំនួន ២,២៣៥​នាក់ ទី​៥-​រមណីយដ្ឋាន​អាង​ជីងចក់ និង​រហាត់ទឹក មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចំនួន​១២៣​នាក់ និង​ទី​៦-​តំបន់​លំហែកាយ មាត់​ស្ទឹង​តា​រៀប មាន​ភ្ញៀវ​ជាតិ ចំនួន​៧៣២​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​០១​នាក់​។

ប្រភព​បន្ត​ទៀត​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​សរុប មាន​ចំនួន​៧,២៥៧​នាក់ ហើយ​ចំនួន​ភ្ញៀវ​អន្តរជាតិ​សរុប​មាន​ចំនួន​៤៦​នាក់​។ ចំពោះ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ មាន​លក្ខណៈ​ល្អ​ប្រសើរ ដោយ​ពុំ​មាន​បញ្ហា​ករណី​គ្រោះថ្នាក់ អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ​។ ចំណែកឯ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត ក៏​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ចូល​មក​លេង និង​ដុត​ធូប​ផ្សង​យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់​៕ ដោយ ៖ នី យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ