ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​លេង​មែនទែន ចេញ​ច្បាប់​ថ្មី​បើ​ក្រុមហ៊ុន​ណា​មិន​គោរព​ច្បាប់​ការងារ​ច្បាស់​ធ្ងន់​.​ក

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​វិ​សោ​ដ​ន​កម្ម​ច្បាប់​ការពារ​ការងារ​ក្នុង​ប្រទេស​ថៃ​នឹង​បន្ត​ពង្រឹង​ដល់​ការ​ការពារ​ពលករ​ធ្វើ​ឲ្យ​បរិស្ថាន​ការងារ​កាន់តែ​ល្អ​ប្រសើរ និង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ដែល​មិន​គោរព​តាម​ជាដើម ។…

ប្រទេស​ថៃ ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ចន្ទ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​វិ​សោ​ដ​ន​កម្ម​ច្បាប់​ការពារ​ការងារ​ក្នុង​ប្រទេស​ថៃ​នឹង​បន្ត​ពង្រឹង​ដល់​ការ​ការពារ​ពលករ​ធ្វើ​ឲ្យ​បរិស្ថាន​ការងារ​កាន់តែ​ល្អ​ប្រសើរ និង​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ដែល​មិន​គោរព​តាម​ជាដើម ។

ការ​ធ្វើ​វិ​សោ​ដ​ន​កម្ម​ថ្មី​នឹង​ចាប់​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​៣០​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​ដែល​ប្រហែលជា​នឹង​កើតឡើង​នៅ​ដើមឆ្នាំ​២០១៩ នេះ ។ ការ​ផ្លាស់​ប្តូរ​សំខាន់​ៗ​រួម​មាន​ដូច​ខាងក្រោម​ ៖

បុគ្គលិក​ត្រូវ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ឈប់​សម្រាក​ក្រោយ​ពេល​សម្រាលកូន​បាន ៩៨​ថ្ងៃ ឬ​ច្រើន​ជាង​ច្បាប់​មុន ៨​ថ្ងៃ ។ លើស​ពី​នេះ​ទៀត ថ្ងៃ​ឈប់​សម្រាក​សម្រាលកូន​នឹង​រាប់​បញ្ចូល​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​ពិនិត្យ​ផ្ទៃពោះ​មុន​ពេល​សម្រាលកូន​ផង​ដែរ ហើយ​ក្រុមហ៊ុន​ត្រូវ​តែ​ផ្តល់​ប្រាក់បៀវត្សរ៍​ដល់​ទៅ ៤៥​ថ្ងៃ​ក្នុង​កំឡុង​ពេល​ឈប់​សម្រាក​នេះ ។

ក្រៅពី​នេះ​ហើយ ច្បាប់​ថ្មី​នឹង​អនុញ្ញាត​ឲ្យ​បុគ្គលិក​មាន​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​ធុរៈ​ចាំបាច់​ដល់​ទៅ ៣​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​មិន​បាន​ឲ្យ​និយម​ន័យ​ច្បាស់លាស់​ពី​ពាក្យ​ថា​ធុរៈ​ចាំបាច់​ទេ ។

ប្រសិនបើ​ក្រុមហ៊ុន​ផ្លាស់​ប្តូរ​បុគ្គលិក​ខ្លួន​ឲ្យ​ទៅ​កន្លែងធ្វើការ​ថ្មី ក្រុមហ៊ុន​មាន​ភារកិច្ច​ក្នុង​ការ​ប្រកាសប្រាប់​ទុក​មុន​យ៉ាងតិច​ក៏​៣០​ថ្ងៃ​ដែរ​មុន​ថ្ងៃ​ប្តូរ​ទីតាំង ។ ប្រសិនបើ​បុគ្គលិក​គិត​ថា​ពួក​គេ​ទទួល​រង​ការ​ប៉ះពាល់​ពី​ការ​ផ្លាស់​ប្តូរ​នេះ​និង​ចង់​បដិសេធ បុគ្គលិក​រូប​នោះ​អាច​ប្រាប់​ដល់​ក្រុមហ៊ុន​ក្នុង​រយៈពេល​៣០​ថ្ងៃក្រោយ​ពេល​ប្រកាស​។ ក្នុង​ករណី​នេះ ក្រុមហ៊ុន​មាន​ភារកិច្ច​ក្នុង​ការ​ផ្តល់​ថវិកា​លើកទឹកចិត្ត ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ក្រុមហ៊ុន​ត្រូវ​តែ​ផ្តល់​ប្រាក់បៀវត្សរ៍ ប្រាក់​ធ្វើការ​ថែម​ម៉ោង និង​ការ​ធ្វើការ​ក្នុង​កំឡុង​ពេល​ឈប់​សម្រាក​ផ្សេង​ៗ​ក្នុង​ចំនួន​ស្មើគ្នា​ទាំង​សម្រាប់​បុគ្គលិក​ប្រុស​និង​ស្រី​។

ការ​ធ្វើ​វិ​សោ​ដ​ន​កម្ម​ថ្មី​នេះ​ផ្តោត​សំខាន់​លើ​ការ​ការពារ​ពលករ ខណៈ​ដែល​ដាក់​សម្ពាធ​ដល់​ក្រុមហ៊ុន​ឲ្យ​គោរព​តាម ។ រាល់​ការ​ល្មើស​នឹង​ជួប​ជាមួយនឹង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​ក្រុមហ៊ុន​ក្នុង​ការ​ត្រួតពិនិត្យ​កិច្ចសន្យាការងារ​របស់​ខ្លួន​ឡើង​វិញ និង​ចេញ​វិធានការ​ដើម្បី​ធានា​ថា​ពួក​គេ​អាច​គោរព​តាម​ច្បាប់​ថ្មី​បាន​ពេល​ដែល​វា​ចូល​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ