ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) ផ្តល់​អាហារូបករណ៍​ជិត​ ២០០០ ​កន្លែង ​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ

11 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ១៨៣០ ​នាក់ ឱ្យ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស…

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម (ITI) ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ១៨៣០ ​នាក់ ឱ្យ​ចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស លើ​មុខ​ជំនាញ​ចំនួន ១៥ ប្រភេទ ដោយ​ឥត​គិតថ្លៃ និង​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ពី​រាជរដ្ឋាភិបាល​ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​កាលពី​ថ្ងៃ​ទី​ ១ ធ្នូ ឆ្នាំ​ ២០២៣​ ដែល​អ្នក​សារព័ត៌មាន​ទើបតែ​ទទួល​បាន ​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ដែល​មា​នទី​តាំងនៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​មួយ​នេះ បាន​បញ្ជាក់​ថា វគ្គ​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ទាំងនេះ គឺជា​ប្រភេទ​សញ្ញប​ត្រ​បច្ចេកទេស​វិជ្ជាជីវៈ ​១ លើ​មុខ​ជំនាញ​ចំនួន​ ១៥ ​ដូច​ជា ៖ ការ​ដំឡើង​បណ្តាញ​អគ្គិសនី​ក្នុង​អគារ​ចំនួន ២៨០ ​នាក់​, ការ​ថែទាំ​និង​ជួសជុល​រថយន្ត​ចំនួន ២៧០ ​នាក់​, ការ​ថែទាំ​និង​ជួសជុល​អគ្គិសនី​រថយន្ត​ចំនួន ២៧០​ នាក់​, ការ​ថែទាំ​និង​ជួសជុល​ម៉ាស៊ីនត្រជាក់​រថយន្ត​ចំនួន ១៥០​ នាក់​, ការ​ថែទាំ​និង​ជួសជុល​ម៉ាស៊ីន​ធុន​តូច​ចំនួន ​១៨០​ នាក់​, ការ​ថែទាំ​និង​ជួសជុល​រថយន្ត​ហ្វ​ដ​ចំនួន ​២១០​ នាក់​, ការ​ផ្សារ​អគ្គិសនី​ចំនួន ១៥០ ​នាក់​, ការ​ផ្សា​រលោក​ហៈ​ដោយ​ធ្នូ​អគ្គិសនី (​ធូប​) ចំនួន​ ១៥០​ នាក់​, ការ​បន្ស៊ី​លោហៈ​ចំនួន ​២១០​ នាក់ សេវាកម្ម​កុំព្យូទ័រ​ចំនួន ១៨០​ នាក់​, កា​រចនា​ក្រាហ្វិក​ដោយ​កុំព្យូទ័រ​ចំនួន ១៨០​ នាក់​, សេវាកម្ម​បរិក្ខារ​ត្រជាក់​ក្នុង​គេហដ្ឋាន​ចំនួន ២៨០ ​នាក់​, ការ​ថែទាំ និង​ជូ​ស​ជុល​ជណ្តើរយន្ត​ចំនួន ១៥០​ នាក់​, សេវាកម្ម​គ្រប់គ្រង​យានដ្ឋាន ៣០ ​នាក់ និង​ការ​ផ្សារ​ឧស្ម័ន ៩០ ​នាក់ ​។

ដោយសារ​តែ​ការ​បណ្តុះ​បណ្តុះ​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​នេះ ជា​កម្មវិធី​អាទិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្រាប់​ក្រុម​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ ដូចនេះ សិក្ខាកាម​ដែល​មាន​បណ្ណ​សមធម៌ ឬ​បណ្ណ​ក្រីក្រ​ទាំងអស់​ក្រៅពី​ទទួល​បានការ​សិក្សា​ដោយ​ឥត​គិតថ្លៃ​រួច​ហើយ​នោះ ក៏​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ២៨​ ម៉ឺន​រៀល​ក្នុង​មួយ​ខែ​រហូត​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ដែល​មាន​រយៈពេល​ ៤​ ខែ​នោះ​ផង​ដែរ​ ៕ អត្ថបទសហការ