ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ម៉េច​គាត់​ទៅ​ចាក់​លោក​នេន និង​អារ​ដៃ​ខ្លួនឯង​ឈាម​ពេញ​ហ្នឹង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​នេន​១​អង្គ​ព្រះ​នាម រ៉ា​ន់ ភា​រុំ ភេទ​ប្រុស ព្រះ​ជន្ម​១៨​វស្សា គង់នៅ​វត្ត​តា​សល់ ភូមិ​តា​សល់ ឃុំ​ចំណោម…

ខេត្តបន្ទាយមានជ័យ ៖ លោក​នេន​១​អង្គ​ព្រះ​នាម រ៉ា​ន់ ភា​រុំ ភេទ​ប្រុស ព្រះ​ជន្ម​១៨​វស្សា គង់នៅ​វត្ត​តា​សល់ ភូមិ​តា​សល់ ឃុំ​ចំណោម មាន​របួសធ្ងន់​ត្រង់​គល់​ក​ខាងឆ្វេង​ដោយសារ​បុរស​ម្នាក់​គ្មាន​ទីលំនៅ​ពិតប្រាកដ យក​កាំបិត​ចិតបន្លែ​ចាក់ ។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​១​កើតឡើង​នៅ​ក្នុង​វត្ត​តា​សល់ ភូមិ​តា​សល់ ឃុំ​ចំណោម ដែល​បង្ក​ឡើង​ដោយ​ឈ្មោះ ចក់ វុ​ទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​តា​សល់ ឃុំ​ចំណោម បាន​ផឹក​ស្រវឹង ហើយ​បាន​យក​កូនកាំបិត​ចិតបន្លែ​ទៅ​ភ្ជង់​ក​លោក​នេន ព្រះ​នាម រ៉ា​ន់ ភា​រុំ ភេទ​ប្រុស ព្រះ​ជន្ម​១៨​វស្សា បណ្តាល​ឲ្យ​រង​របួស​ត្រង់​គល់​ក​ខាងឆ្វេង ឈាម​ហូរ​យ៉ាងច្រើន ។

លោក​អធិការ​បាន​បន្ត​ថា ក្រោយ​ពី​បង្ក​ឲ្យ​លោក​នេន មាន​របួស​ជនសង្ស័យ​បាន​យក​កាំបិត​ចិតបន្លែ​នោះ ទៅ​ជៀរ​ខ្សែភ្លើង​រួច​អារ​ដៃ​ឆ្វេង​ខ្លួនឯង បណ្តាល​ឲ្យ​ដាច់​សរសៃឈាម​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូ​រី ។ ចំណែក​លោក​នេន​នាំ​គ្រូពេទ្យ​មក​ព្យាបាល​នៅ​វត្ត ។ ដោយ​ជនសង្ស័យ​ជា​មនុស្ស​អនាថា ស្នាក់​នៅ​ក្នុង​វត្ត ហើយ​តែងតែ​ផឹកស្រា​ស្រវឹង​រករឿង​លោក​គ្រប់​ៗ​អង្គ មិន​ដែល​ខាន ។ ក្នុង​ករណី​នេះ​បន្ទាប់​ព្យាបាល​រួច​ជនសង្ស័យ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក និង​រៀបចំ​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ