ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្នះ​ខ្លួនឯង​ប្រសើរ​ជាង​ឈ្នះ​អ្នក​ដទៃ

5 ឆ្នាំ មុន

យោង​តាម​ពុទ្ធ​ភា​សិ​នៅ​ក្នុង​គម្ពីរ​ធម្មបទ​សម្តែង​ថា បុគ្គល​យកឈ្នះ​ខ្លួនឯង​ប្រសើរ​ជាង​ឈ្នះ​អ្នក​ដទៃ​។ ឈ្នះ​ខ្លួនឯង​លោក​សំដៅយក​ត្រង់​ឈ្នះ​ចិត្ត​ខ្លួនឯង កុំឱ្យ​លោត​ហក់​ទៅ​តាម​ចំណង់ ធ្វើ​អ្វី​ៗ​ទៅ​តាម​ចិត្ត​បញ្ជា ព្រោះ​នាំ​ឱ្យ​គ្រោះថ្នាក់​ណាស់ ដូច្នេះ​មុន​នឹង​ធ្វើ​កិច្ចការ​អ្វី គឺ​ត្រូវ​គិតពិចារណា​ឱ្យ​បាន​ជ្រៅ​ឱ្យ​លុះ​ក្នុង​អំណាច​របស់​ខ្លួន​ទើប​ជោគជ័យ ។​ផ្អែក​លើ​ភាសិត​នេះ​ប្រយោជន៍​អ្វី​នឹង​ចង់​យកឈ្នះ​មនុស្សជាតិ​គ្នា​ឯង​នោះ បើ​យើង​ទាំងអស់​គ្នា​សុទ្ធតែ​ជា​អ្នក​ចាញ់​ដូច​គ្នា​សោះនឹង…

យោង​តាម​ពុទ្ធ​ភា​សិ​នៅ​ក្នុង​គម្ពីរ​ធម្មបទ​សម្តែង​ថា បុគ្គល​យកឈ្នះ​ខ្លួនឯង​ប្រសើរ​ជាង​ឈ្នះ​អ្នក​ដទៃ​។ ឈ្នះ​ខ្លួនឯង​លោក​សំដៅយក​ត្រង់​ឈ្នះ​ចិត្ត​ខ្លួនឯង កុំឱ្យ​លោត​ហក់​ទៅ​តាម​ចំណង់ ធ្វើ​អ្វី​ៗ​ទៅ​តាម​ចិត្ត​បញ្ជា ព្រោះ​នាំ​ឱ្យ​គ្រោះថ្នាក់​ណាស់ ដូច្នេះ​មុន​នឹង​ធ្វើ​កិច្ចការ​អ្វី គឺ​ត្រូវ​គិតពិចារណា​ឱ្យ​បាន​ជ្រៅ​ឱ្យ​លុះ​ក្នុង​អំណាច​របស់​ខ្លួន​ទើប​ជោគជ័យ ។​ផ្អែក​លើ​ភាសិត​នេះ​ប្រយោជន៍​អ្វី​នឹង​ចង់​យកឈ្នះ​មនុស្សជាតិ​គ្នា​ឯង​នោះ បើ​យើង​ទាំងអស់​គ្នា​សុទ្ធតែ​ជា​អ្នក​ចាញ់​ដូច​គ្នា​សោះនឹង គឺ​ចាញ់​ដៃ​មច្ចុរាជ ។

ដូចនេះ​សូម​មនុស្សលោក​ឈប់​ឈ្លោះ​ទាស់ទែង​គ្នា ឈប់​បៀតបៀន​គ្នា ឈប់​ចងគំនុំ ឈប់​ឈ្នានីស ហើយ​នាំ​គ្នា​ងាក​មក​ស្តាប់​ពុទ្ធឱវាទ​វិញ​ដើម្បី​រត់​ចេញ​អំពី​អំណាច​មច្ចុរាជ​និង​បាន​ទៅ​កាន់​ទី​បរមសុខ​ទើប​អស់​ទុក្ខ ។

យើង​មិន​គួរ​ចំណាយ​ពេលវេលា​ទៅ​ប្រព្រឹត្ត​ក្នុង​ការងារ​ឥតប្រយោជន៍​ឡើយ បើ​ទោះជា​បាន​ឈ្នះ​គេ​នៅ​លើ​លោក​នេះ​ក្តី ក៏​មច្ចុរាជ​មិន​ទុក​ជីវិត​ឱ្យ​ដែរ ដល់​ពេល​ដល់​វេលា​ហើយ មច្ចុរាជ​នឹង​មក​អូ​សក​យក​ទៅ​ភ្លាម​។

ដូចនេះ​សប្បុរស​ដែល​បានដឹង​ច្បាស់​ហើយ លោក​មិន​បង្អែបង្អង់​ទេ លោក​នឹង ប្រព្រឹត្ត​តែ​អំពើ​មនុស្សធម៌​ដើម្បី​ចេញ​ចាក​ភព​បី ទើប​ផុត​ទុក្ខ​អស់​ភ័យ​ក្នុង​វាលវដ្តសង្សារ​នេះ​ ។