ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ចឹ​ង​ចូល​ឆ្នាំ​ចិន​ឆ្នាំ​នេះ​តម្រូវការ​មាន់ ទា ត្រូវ​ថយ​ចុះ?

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​បងប្អូន​ជនជាតិ​ចិន​ក៏​ដូច​ជា បងប្អូន​ខ្មែរ​កាត់​ខ្សែស្រឡាយ​ចិន វៀតណាម នៅ​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន វៀតណាម ពួក​គាត់​តែងតែ​នាំ​គ្នា​ទិញ​នូវ​របស់របរ​ជា​ច្រើន​សម្រាប់​ធ្វើការ​សែនព្រេន​ដល់​ដូនតា និង​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី ហើយ​សាច់សត្វ​ដូច​ជា…

ខេត្តព្រៃវែង ៖ ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​បងប្អូន​ជនជាតិ​ចិន​ក៏​ដូច​ជា បងប្អូន​ខ្មែរ​កាត់​ខ្សែស្រឡាយ​ចិន វៀតណាម នៅ​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន វៀតណាម ពួក​គាត់​តែងតែ​នាំ​គ្នា​ទិញ​នូវ​របស់របរ​ជា​ច្រើន​សម្រាប់​ធ្វើការ​សែនព្រេន​ដល់​ដូនតា និង​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី ហើយ​សាច់សត្វ​ដូច​ជា មាន់ ទា និង​ជ្រូក គឺជា​អាហារ​ដ៏​ពេញ​និយម​បំផុត​ដែល​មិន​អាច​ខ្វះ​បាន ។

លោក ចិន វិសាល ប្រធាន​ការិយាល័យ​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តព្រៃវែង​បានអោយ​ដឹង កាលពី​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ ថា ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ចិន​នេះ​សត្វ​ជ្រូក មាន់ ទា ជា​ច្រើន​ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ពី​តាម​បណ្តា​ស្រុក​នានា​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ ជា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ការ​ដឹក​ជញ្ជូន​ប​ម្លា​ស់​ទី​សត្វ​ទាំងនេះ​អាច​នឹង​មាន​បញ្ហា​ប្រឈម​ជា​ច្រើន ហើយ​ឪ​កាស​នៃ​ការ​ឆ្លង​ជម្ងឺ​ផ្សេង​ៗ​ពី​សត្វ​មួយ​ទៅ​សត្វ​មួយទៀត​ក៏​មាន​ច្រើន​ដែរ ។

លោក​បាន​បញ្ជាក់​ថា ដើម្បី​ការពារ​បញ្ហា​នេះ​ក៏​ដូច​ជា ដើម្បី​ការពារ​សុខមាលភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​បសុពេទ្យ​ខេត្ត​ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​បាញ់ថ្នាំ​ការពារ​ជម្ងឺ​ទៅ​លើ​សត្វ និង​មធ្យោបាយ​ដឹក​ជ​ញ្ជួ​ន​សត្វ​គ្រប់​ប្រភេទ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ខាងលិច​ផ្សារ​កំពង់​សឹ​ង្ហ ក្នុងស្រុក​ព្រះស្តេច ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ ក្នុង​គោលបំណង ដើម្បី​ធានា​ថា សត្វ​មាន់ ទា ជ្រូក ទាំងអស់​ដែល​លក់​នៅ​លើ​ទីផ្សារ គឺ​គ្មាន​ជម្ងឺ ហើយ​បងប្អូន​ប្រជាពលរដ្ឋ អាច​ទិញ​យក​ទៅ​ពិសារ​ដោយ​គ្មាន​ការ​ព្រួយបារម្ភ ។

លោក ចិន វិសាល បាន​បន្ត​ទៀត​ថា សម្រាប់​ឆ្នាំ​នេះ​ឈ្មួញ​ដឹក​ជ្រូក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ច្រើន​ជាង​ឆ្នាំ​មុន​ដោយ​ភាគច្រើន គឺជា​ប្រភេទ​ជ្រូក​សាច់ និង​ជ្រូក​ខ្វៃ ដោយឡែក​សត្វ​មាន់ ទា ឆ្នាំ​នេះ​ថយ​ចុះ​ជាង​ឆ្នាំ​មុន ដោយ​អាច​មក​ពី​តម្រូវការ​សែនព្រេន​ត្រូវការ​ជ្រូក​ច្រើន​ជាង​មាន់ និង​ទា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ