ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះបាយ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​គ្មាន​សល់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ផ្ទះបាយ​មួយ​ខ្នង​ដែល​មាន​ម្ចាស់​ជា​តន្ត្រីសម័យ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​គ្មាន​សល់ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​វាល​ធំ ឃុំ​វាល​រេញ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ផ្ទះបាយ​មួយ​ខ្នង​ដែល​មាន​ម្ចាស់​ជា​តន្ត្រីសម័យ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​គ្មាន​សល់ កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។

ទោះបីជា​មានការ​អន្តរាគមន៍​ភ្លាម​ៗ​ពី​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​យ៉ាងណា​ក៏​​មិន​អាច​សង្គ្រោះ​បាន​ទាំងស្រុងនោះ​​ដែរ ព្រោះ​ការ​ឆាបឆេះ​មាន​កំរិត​ខ្ពស់ ។

តាម​ប្រ​ភ​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ផ្ទះបាយ​ដែល​ត្រូវ​ឆាបឆេះ​នេះ​សង់​ពី​ឈើ ប្រក់​ស័ង្កសី​មាន​ទំហំ​៩​ម៉ែត្រ​គុណ​៤​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ​សួន ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ។ ចំពោះ​មូលហេតុ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​បណ្តាល​មក​ពី​ទុ​សេ​ខ្សែភ្លើង ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ