ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជំរុញ​ឱ្យ​ស្នងការ​ខេត្តព្រៃវែង​ថ្មី​…​ត្រូវ​ទប់​ស្កាត់​​បទល្មើស​​រំលោ.ភ​សម្លា.ប់​ឱ្យ​​បាន​​ខ្លាំង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ សំរាប់​ឆ្នាំ​២០១៨ សភាព​ការ​ណ៌​សន្តិសុខ​នៅ​ទូ​ទាំង​ខេត្តព្រៃវែង មាន​ភាពល្អ​ប្រសើរ​បទ​ល្មើស​ផ្សេង​ៗ មានការ​ថយ​ចុះ​គួរ​អោយ​កត់សំគាល់ ប៉ុន្តែ​ក្នុង​នោះ​ករណី​រំលោភ​សម្លាប់ បែរជា​កើនឡើង ដូច្នេះ​សូម​អោយ​លោកស្នងការ​នគរបាល​ខេត្តព្រៃវែង​ថ្មី ត្រូវធ្វើ​យ៉ាងណា…

ខេត្ត​ព្រៃវែង ៖ សំរាប់​ឆ្នាំ​២០១៨ សភាព​ការ​ណ៌​សន្តិសុខ​នៅ​ទូ​ទាំង​ខេត្តព្រៃវែង មាន​ភាពល្អ​ប្រសើរ​បទ​ល្មើស​ផ្សេង​ៗ មានការ​ថយ​ចុះ​គួរ​អោយ​កត់សំគាល់ ប៉ុន្តែ​ក្នុង​នោះ​ករណី​រំលោភ​សម្លាប់ បែរជា​កើនឡើង ដូច្នេះ​សូម​អោយ​លោកស្នងការ​នគរបាល​ខេត្តព្រៃវែង​ថ្មី ត្រូវធ្វើ​យ៉ាងណា ទប់ស្កាត់​ករណី​នេះ​អោយ​ខាង​តែ​បាន​។​ នេះ​គឺជា​ប្រសា​ស​ន៍​របស់​​លោក​នាយ​ឧត្តមសេនីយ​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃ​វែង ដែល​​​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ​កុម្ភៈ នៅ​ក្នុង​សាល​ប្រជុំ​អគារ​កាកបាទក្រហម​ខេត្តព្រៃវែង​។​

លោកនាយ​ឧត្តមសេនីយ​បាន​សង្កត់ធ្ងន់​ថា ករណី​រំលោភ​នេះ មិន​ថា​តែ​នៅ​ខេត្តព្រៃវែង​ទេ​ នៅ​ខេត្ត​ដទៃ​ទៀត​​ក៏​ដូច​គ្នា​ដែរ កន្លង​មក​ធ្លាប់​មាន​លិចលឺ​ពាក្យ​ចរ​ចាម​អារាម​ថា មន្ត្រី​នគរបាល​បាន​ដើរតួ​ជា​អាជ្ញា​កណ្តាល នៅ​ក្នុង​ការ​សម្របសម្រួល​បញ្ចប់រឿង ចំពោះ​ករណី​នេះ​គឺ​មិន​ត្រូវ​អោយ​មាន​ជា​ដាច់ខាត បើ​ទោះ​បីជា​ភាគី​ទាំង​សងខាង​ព្រមព្រៀង​សម្របសម្រួល​ក៏​ដោយ មន្ត្រី​នគរបាល​មិន​ត្រូវ​ចូលរួម​ពាក់​ព​ន្ធ័​នោះ​ទេ គឺ​ត្រូវ​តែ​កសាង​សំណុំរឿង ចាត់ការ​ទៅ​តាម​និ​តិ​វិធី និង​ភារកិច្ច​របស់​ខ្លួន​។

​ជាមួយ​គ្នា​នោះ​ដែរ លោក​នាយ​ឧត្តមសេនីយ​សន្តិ​បណ្ឌិត នេ​ត សា​រឿ​ន ក៏​បាន​លើក​ឡើង​ដែរ​ថា សំរាប់​ខេត្ត​ព្រៃវែង ក្រៅពី​មានការ​កើនឡើង​នៃ​ករណី​រំលោភ​សម្លាប់ បញ្ហា​រន្ទះបាញ់ និង​ករណី​គ្រឿងញៀន ក៏​មិន​ទាន់​មានការ​ថយ​ចុះ​នោះ​ដែរ ដូច្នេះ​កំលាំង​នគរបាល​ទាំងអស់ ជា​ពិសេស​កំលាំង​អធិការ​ស្រុក និង​ប៉ូ​ស្ត​៌​រដ្ឋ​ត្រូវ​បង្កើន​ការ​ផ្សព្វផ្សយ​អោយ​បាន​ច្រើន ពាក់​ព​័ន្ធ​និង​ការ​បង្ការ​និង​បញ្ចៀស​ពី​ករណី​រន្ទះបាញ់ ក៏​ដូច​ជា​ការ​បង្ការ​​ទប់ស្កាត់​ការ​ចរាចរ​ណ៍ ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ ​។

អត្ថបទសរសេរ ដោយ