ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​១២​នាក់ របួសធ្ងន់​ស្រាល​៣០​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១៦​លើក (​យប់​១១​លើក​) ស្លាប់​១២​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​២៣​នាក់​(​ស្រី​៤​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១៦​លើក (​យប់​១១​លើក​) ស្លាប់​១២​នាក់​(​ស្រី​៣​នាក់​) របួសធ្ងន់​២៣​នាក់​(​ស្រី​៤​នាក់​) របួសស្រាល​៧​នាក់​(​ស្រី​១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៧​លើក​ស្លាប់​៣​នាក់​, មិន​គោរព​សិទ្ធ​ិ២​លើក​,​មិន​ប្រកាន់​ស្តាំ​៥​លើក​ស្លាប់​២​នាក់​,​ប្រជែង​១​លើក​ស្លាប់​៦​នាក់​,​ស្រវឹង​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​១២​នាក់ ម៉ូតូ​ស្លាប់​៣​នាក់​(​មិន​ពាក់មួក​៣​នាក់​) រថយន្ត​តូច​៦​នាក់​,​រថយន្ត​ធំ​២​នាក់​,​ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ​និង​ម៉ូតូ​៥​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប​១​នាក់​,​ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​, ម៉ូតូ​និង​ថ្មើរជើង​១​លើក​,​ម៉ូតូ​និង​កង់​បី​១​លើក​, រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក​ស្លាប់​៦​នាក់​, រថយន្ត​តូច​និង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​គោ​យន្ត​១​លើក​, រថយន្ត​ធំ​ក្រឡាប់​១​លើក​ស្លាប់​២​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​៣១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៨​គ្រឿង​,​រថយន្ត​តូច​៨​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង​, យាន​ផ្សេង​ៗ២​គ្រឿង​, ថ្មើរជើង​២​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១០​លើក​, រថយន្ត​តូច​២​លើក​, រថយន្ត​ធំ​៣​គ្រឿង​, ថ្មើរ​ជង​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៧​លើក​, ផ្លូវ​ខេត្ត​៧​លើក​, ផ្លូវលំ​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តព្រៃវែង​៣​លើក​ស្លាប់​៩​នាក់​(​ស្រី​៣​នាក់​)​របួស​២​នាក់​, ស្ទឹង​ត្រែង​២ លើក​ស្លាប់​១​នាក់​របួស​៦​នាក់​(​ស្រី​២​នាក់​), ភ្នំពេញ​៦​លើក ស្លាប់​១​នាក់​របួស​១២​នាក់​(​ស្រី​១​នាក់​) និង​ខេត្តកោះកុង​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៥៣២៤​គ្រឿង​ (​ម៉ូតូ​៦១%) មធ្យោបាយ​ល្មើស​៩៦១​គ្រឿង​(៨៩%) អប់រំ​២៩១​គ្រឿង​(​ម៉ូតូ​៧១%) មធ្យោបាយ​ពិន័យ​៦៧០​គ្រឿង​(​ម៉ូតូ​៩១%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៧៥​គោលដៅ : ម៉ូតូ​ចូល​គោល
ដៅ​៣១២០​គ្រឿង អប់រំ​២០៧​គ្រឿង ពិន័យ​ចំនួន​សរុប​៦៣៩​គ្រឿង (​មួក​៤៥៣​គ្រឿង កញ្ចក់​១៤៦​គ្រឿង ស្រវឹង​២​គ្រឿង ផ្សេង​ៗ៣៨​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ