ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចង់​ពង្រីកទីផ្សារ​ក្រពើ​ទៅកាន់​ប្រទេស​​ចិនបន្ថែម​ទៀត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​មាន​តែ​មហិច្ឆតា​ចង់​ពង្រីក​ទីផ្សារ​ក្រពើ​ទៅ​កាន់​ប្រទេស​ចិន​បន្ថែម​ទៀត ស្រប​ពេល​ដែល​ទីផ្សារ​មួយ​នេះ ទទួល​បានការ​គាំទ្រ​ពី​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​មួយ​ចំនួន​ទៀត។ នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​របស់​លោក ខូ​យ ឈី​ន…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​កំពុង​មាន​តែ​មហិច្ឆតា​ចង់​ពង្រីក​ទីផ្សារ​ក្រពើ​ទៅ​កាន់​ប្រទេស​ចិន​បន្ថែម​ទៀត ស្រប​ពេល​ដែល​ទីផ្សារ​មួយ​នេះ ទទួល​បានការ​គាំទ្រ​ពី​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​មួយ​ចំនួន​ទៀត។

នៅ​ក្នុង​ការ​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​របស់​លោក ខូ​យ ឈី​ន ដែល​មា​នទី​តាំងនៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​ណែនាំ​ឲ្យ​កសិដ្ឋាន​សហការ​ជាមួយ​រដ្ឋ​បាល​ជលផល​ដើម្បី​អនុវត្ត​ការងារ​បច្ចេកទេស​បន្ថែម ច្បាប់ ការងារ​សាយ​តេស្ត និង​ទីផ្សារ​ធ្វើ​យ៉ាងណា​ជំរុញ​ទីផ្សារ​ក្រពើ​កម្ពុជា​ដែល​មាន​សក្តានុពល​ខាង​សេដ្ឋកិច្ច​ឱ្យ​បាន​ទូលំទូលាយ ពិសេស​ទីផ្សារ​ចិន ។

លោក​បន្ត​ថា ម្យ៉ាងវិញទៀត គួរ​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​ទាំង​ការងារ​ផលិតកម្ម និង​កែ​ច្នៃ ប្រសើរ​ជាង​នាំ​ចេញ​កូន និង​មេ​-​បា​ពូជ ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ​ជូន​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​គួរ​សិក្សា​ពី​លទ្ធភាព​ចិញ្ចឹម​បង្កង​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ខេត្តសៀមរាប ។

ទីផ្សារ​បច្ចុប្បន្ន​កូន​ក្រពើ​១​ក្បាល​ថ្លៃ​១៥​ទៅ​២០​ដុល្លារ និង​ចិញ្ចឹម​បាន​អាយុ​៣​ឆ្នាំ តម្លៃ​៥​ពី​៦​ដុល្លារ​ក្នុង​១​គីឡូក្រាម ហើយ​ជា​បច្ចេកទេស​ក្រពើ​មាន​អាយុ​៣​ឆ្នាំ ទើប​ស្បែក​របស់​វា​មាន គុណភាព​ល្អ​ត្រូវ​តាម​ស្តង់ដា​ទីផ្សារ​នាំ​ចេញ ។

លោក ខូ​យ ឈី​ន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ខេត្ត​សៀ​បរាប​បាន​ឲ្យ​ដឹង​ថា មក​ទល់​បច្ចុប្បន្ន កសិដ្ឋាន​របស់​លោក​បាន​ដំណើរការ​មក​ជាង​២០​ឆ្នាំ​ហើយ សព្វថ្ងៃ​កសិដ្ឋាន​មាន​មេ​-​បា ចំនួន​១.២០០​ក្បាល និង​ជំទង់​ចំនួន​៣.២០០​ក្បាល ចិញ្ចឹម​លើ​ផ្ទៃដី ១៦.០០០​ម៉ែត្រការ៉េ ដោយ​បែងចែក​ជា​អាង​មេ​-​បា ពូជ កូន និង​ក្រពើ​ជំទង់ ។

លោក​បន្ត​បន្ត​ថា ទីផ្សារ​កូន​ក្រពើ​គឺ​ប្រទេស​វៀតណាម និង​ថៃ ហើយ​បច្ចុប្បន្ន​កម្ពុជា​បាន​នាំ​ចេញ​កូន​ក្រពើ​ប្រមាណ​៣២​ម៉ឺន​ក្បាល​ក្នុង​១​ឆ្នាំ ដោយឡែក​កសិដ្ឋាន​នេះ​អាច​នាំ​ចេញ​បាន​ពី​១​ទៅ​១,៥​ម៉ឺន​ក្បាល​។ ជា​មធ្យម​ក្នុង ១​ឆ្នាំ​កសិដ្ឋាន​អាច​រកបាន​ចំណូល​ពី​១៥​ទៅ​២០​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ