ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ទេតើ​ផោម និង​ភើរ​បណ្តាល​មក​ពី​អ្វី?

6 ឆ្នាំ មុន

ក្នុង​ពោះវៀន គឺ​តែងតែមាន​វត្តមាន​ខ្យល់​ដែល​មាន​ចាប់ពី​ក្រពះ​ទៅ​ទល់​នឹង​រន្ធ​គូទ ។ យើង​អាច​កត់​សម្គាល់​​ដឹង​ពី​ខ្យល់​នៅ​ពោះវៀន​បាន​ប្រសិនបើ​វា​មាន​ច្រើន​ហួសប្រមាណ ឬ​បង្ក​អោយ​មានការ​ឈឺចាប់ ។ មាន​ខ្យល់​ច្រើន​ពេក​នៅ​ក្នុង​ក្រពះ ឬ​ពោះវៀន​ផ្នែក​ខាងលើ​អាច​បណ្តាល​ភើរ ។ ហើយ​បើ​វា​មាន​ខ្យល់​ច្រើន​នៅ​ពោះវៀន​ផ្នែក​ខាងក្រោម​វា​អ្នក​អាច​បណ្តាល​អោយ​ផោម…

ក្នុង​ពោះវៀន គឺ​តែងតែមាន​វត្តមាន​ខ្យល់​ដែល​មាន​ចាប់ពី​ក្រពះ​ទៅ​ទល់​នឹង​រន្ធ​គូទ ។ យើង​អាច​កត់​សម្គាល់​​ដឹង​ពី​ខ្យល់​នៅ​ពោះវៀន​បាន​ប្រសិនបើ​វា​មាន​ច្រើន​ហួសប្រមាណ ឬ​បង្ក​អោយ​មានការ​ឈឺចាប់ ។

មាន​ខ្យល់​ច្រើន​ពេក​នៅ​ក្នុង​ក្រពះ ឬ​ពោះវៀន​ផ្នែក​ខាងលើ​អាច​បណ្តាល​ភើរ ។ ហើយ​បើ​វា​មាន​ខ្យល់​ច្រើន​នៅ​ពោះវៀន​ផ្នែក​ខាងក្រោម​វា​អ្នក​អាច​បណ្តាល​អោយ​ផោម ។ វា​អាច​បណ្តាល​ឲ្យ​ចុក ឬ​ឈឺពោះ​ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​។

មាន​មនុស្ស​ភាគច្រើន​ផោម​តែ​ម្តងម្កាល​តែ​ប៉ុណ្ណោះ តែ​អ្នកខ្លះ​វិញ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ហើយ​អាច​ជា​ទម្លាប់​ជា​ធម្មតា​ប្រចាំ​ថ្ងៃ​របស់​គេ​។ ជួនកាល​ការ​មាន​ខ្យល់​ក្នុង​ពោះវៀន​លើសលប់​អាច​បង្ហាញ​ពី​បញ្ហា​នៃ​ការ​រំលាយ​អាហារ ។

ការ​មាន​ខ្យល់​ក្នុង​ពោះវៀន​ច្រើន​ផ្នែក​ខាងលើ​អាច​បណ្តាល​មក​ពី​ការ​លេប​ខ្យល់​ច្រើន​ពេក​ដែល​បរិភោគ​អាហារ ឬ​ទំពា​ស្ករ​កៅស៊ូ​ជាដើម ។ ចំពោះ​ពោះវៀន​ផ្នែក​ខាងក្រោម​វិញ​វា​អាច​មក​ពី​សកម្មភាព​របស់​ពពួក​បាក់តេរី​ទៅ​លើ​ម្ហូបអាហារ​ដែល​មិន​ត្រូវ​បាន​បំបែក ហើយ​ធ្លាក់​រហូត​ដល់​ដល់​ពោះវៀនធំ ។

វា​ជាប់​ទាក់ទង​ទៅ​នឹង​សកម្មភាព​របស់​បាក់តេរី​ដែល​បង្កើត​នូវ​អ៊ីដ្រូសែន កាបូនឌីអុកស៊ីត ហើយ​ជួនកាល​ឧស្ម័ន​មេតាន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ