វិធីបំបាត់ការដកដង្ហើមឮដូចហួច
- ភ្នំពេញ
ការដកដង្ហើមលឺដូចហួចកើតឡើងនៅពេលដែលអ្នកត្រូវដង្ហើមក្នុងផ្លូវដង្ហើមដែលស្ទះ ឬរួមតូច ហើយលឺសូរនៅពេលដកដង្ហើមចេញ។ ដោយសារតែផ្លូវដង្ហើមអ្នករួមតូច ហើយអ្នកក៏ពិបាកនឹងដកដង្ហើមទៀតនោះ ដូច្នេះអ្នកទំនងជាមានបញ្ហាតឹងទ្រូង អស់កម្លាំង និងអាចសន្លប់ភ្លាមដោយសារតែកង្វះអុកស៊ីសែន។ ថ្វីបើការដកដង្ហើមលឺដូចហួចមិនមែនជាបញ្ហាសុខភាពពិតប្រាកដក៏ដោយ តែវាជាសញ្ញានៃជំងឺណាមួយក្នុងខ្លួន ។ មានមធ្យោបាយច្រើនណាស់ដែលអាចជួយបំបាត់បញ្ហាដកដង្ហើមលឺដូចហួចនេះបាន។
១-ស្ទីម ៖ មធ្យោបាយដ៏ល្អបំផុតក្នុងការបំបាត់បញ្ហាដកដង្ហើមលឺដូចហួចគឺត្រូវការស្ទីម ។ អ្នកអាចចាប់ផ្តើមដោយការដាំទឹកឲ្យពុះរយៈពេលពីរបីនាទី ហើយចាក់វាចូលទៅក្នុងចាន ។ អ្នកអាចដាក់ប្រេងចូលបន្ថែមទៀតដើម្បីទទួលបានក្លិនល្អពេលដកដង្ហើមចូល ។ ពេលនោះអ្នកនឹងទទួលបានការដកដង្ហើមកាន់តែស្រួលផង ។
២-ញ៉ាំទឹកក្តៅឧណ្ហៗ ៖ បើសិនជាមូលហេតុនៃការដកដង្ហើមឮដូចហួចរបស់អ្នកបង្កឡើងដោយការឡើងស្លេស្ម វានឹងមានប្រយោជន៍វិញបើសិនជាអ្នកញ៉ាំទឹកក្តៅឧណ្ហៗបានច្រើន ។ អ្នកអាចញ៉ាំជាតែឫសឈើក៏បានដែរដើម្បីកាត់ស្លេស្ម ។
៣-ងូតទឹកក្តៅ ៖ មធ្យោបាយមួយផ្សេងទៀតដើម្បីបំបាត់ការដកដង្ហើមឮដូចហួច គឺងូតទឹកក្តៅ ព្រោះថាភាពក្តៅដែលចេញពីទឹកអាចជួយធ្វើឲ្យផ្លូវដង្ហើមរីកធំ និងរំលាយស្លេស្មបានទៀតផង ។ អ្នកនឹងមានអារម្មណ៍កាន់តែល្អក្រោយពីផ្លូវដង្ហើមរីកធំហើយ ។
៤-ញ៉ាំបន្លែនិងផ្លែឈើឲ្យបានច្រើន ៖ មានបញ្ហាផ្លូវដង្ហើមរ៉ាំរ៉ៃច្រើនណាស់ដែលអាចធ្វើឲ្យដកដង្ហើមលឺដូចហួច ។ វាកើតឡើងត្រង់ថា បើសិនវាគឺជាមូលហេតុនៃការដកដង្ហើមឮដូចហួចនោះ អ្នកគួរតែញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើនជាពិសេសអាហារដែលមានវីតាមីន C ដោយសារតែវានឹងជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ នៅពេលប្រព័ន្ធភាពស៊ាំធ្វើការបានល្អ ផ្លូវដង្ហើមអ្នកក៏ធ្វើការកាន់តែល្អថែមទៀតដែរ ។
៥-ទឹកខ្មេះផ្លែប៉ោម ៖ ទឹកខ្មេះផ្លែប៉ោមមានជីវជាតិ សំខាន់ៗច្រើនណាស់ ហើយការលាយជាមួយនឹងទឹកក្តៅ និងទឹកឃ្មុំមួយស្លាបព្រាដើម្បីទទួលទាន កាន់តែជារឿងល្អក្នុងការបំបាត់ការដកដង្ហើមឮដូចហួចទៀត (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ