រៀងរាល់ថ្ងៃព្រហស្បតិ៍ រួមគ្នាសំអាតបរិស្ថានតាមដងផ្លូវជាតិ ទីសាធារណៈ និងទីប្រជុំជន
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ អភិបាលស្រុកព្រៃនប់ លោក សរ កក្កដា បានមានប្រសាសន៍អោយដឹងនាព្រឹកថ្ងៃទី២៥ មករា ថា យោងតាមការណែនាំរបស់លោក…
ខេត្តព្រះសីហនុ ៖ អភិបាលស្រុកព្រៃនប់ លោក សរ កក្កដា បានមានប្រសាសន៍អោយដឹងនាព្រឹកថ្ងៃទី២៥ មករា ថា យោងតាមការណែនាំរបស់លោក…
ខេត្តព្រះសីហនុ ៖ អភិបាលស្រុកព្រៃនប់ លោក សរ កក្កដា បានមានប្រសាសន៍អោយដឹងនាព្រឹកថ្ងៃទី២៥ មករា ថា យោងតាមការណែនាំរបស់លោក យន្ត មីន អភិបាល នៃគណៈអភិបាលខត្តព្រះសីហនុពាក់ពន្ធនឹងបរិស្ថាន រដ្ឋបាលស្រុកបានដាក់ផែនការរួមគ្នាចុះសំអាតអនាម័យបរិស្ថានតាមដងផ្លូវជាតិ ទីសាធា
រណៈ និងទីប្រជុំជន នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ជាប្រចាំ ដោយមានការចូលរួមសហការពីស្ថាប័នពាក់ព័ន្ធ ការរិយាល័យ អង្គភាព លោកគ្រូអ្នកគ្រូសិស្សានុសិស្សគ្រប់សាលានៅតាមមូលដ្ឋាន ក្នុងស្រុក ក្រោមការសម្របសម្រួលពីការិយាល័យអប់រំស្រុក ។
លោកអភិបាលស្រុកបានបន្តថា នេះជាសកម្មភាពថ្មីមួយទៀត ក្នុងការចូលរួមសំអាតអនាម័យបរិស្ថានក្នុងតំបន់ ជាពិសេស តាមទីប្រជុំជន ហើយក៍ជាចលនាមួយទៀតផងដែរ ក្នុងការបំផុសអោយពលរដ្ឋទាំងអស់យល់កាន់តែច្បាស់ ក្នុងការចេះវេចខ្ចប់ ទុកដាក់កាក់សំណល់ផ្សេងៗអោយបានត្រឺមត្រូវ ចៀសវាងការប្រើប្រាស់ហើយបោះចោលគ្មានរបៀប ។
លោកអភិបាលស្រុកសង្ឃឹមថា បន្ទាប់ពីអនុវត្តសកម្មភាពថ្មីនេះ ដែលជាការយកចិត្តទុកដាក់ពីលោកអភិបាលខេត្តនោះ ប្រជាពលរដ្ឋនឹងជ្រាបក្នុងការទប់ស្កាត់ និងសំអាតបរិស្ថានដោយខ្លួនឯង ក្នុងនោះគឺការវេចខ្ចប់ជាសំខាន់ ៕
ចែករំលែកព័តមាននេះ