ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជលផល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចិញ្ចឹម​គ្រែង​ឈាម​តាម​បែប​វារីវប្បកម្ម​នៅ​ដែន​នេសាទ​សមុទ្រ​កោះ​ខ្យង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ មក​រា ឆ្នាំ​២០១៩ នេះ លោក​ឯម ភា នាយ​ខ​ណ្ឌរដ្ឋបាល​ជលផល​កំពង់សោម ដោយ​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ត្រី…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ មក​រា ឆ្នាំ​២០១៩ នេះ លោក​ឯម ភា នាយ​ខ​ណ្ឌរដ្ឋបាល​ជលផល​កំពង់សោម ដោយ​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ត្រី សួង យ៉ុ​ង នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ទឹក​កោះ​ថ្មី បាន​ដឹកនាំ​មន្ត្រី​ជលផល​ចុះ​ពិនិត្យ​តំបន់​នេសាទ និង​កន្លែង​ចិញ្ចឹម​គ្រែង​ឈាម ក៍​ដូច​ជា​ពិនិត្យ​ស្ថានភាព​ព្រៃកោងកាង​នៅ​តំបន់​នេសាទ​កោះ​ខ្យង ។

បើ​តាម​លោក​ឯម ភា ថ្លែង​ថា បច្ចុប្បន្ន​នេះ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះ​សីហ​នុ កំពុង​ជំរុញ​អោយ​ពលរដ្ឋ​អ្នក​ប្រកប​របរ​នេសាទ​សមុទ្រ ឬ​អ្នក​ចិញ្ចឹម​គ្រែង​ឈាម​បែប​វារីវប្បកម្ម​នៅ​ដែន​នេសាទ​សមុទ្រ​នៅ​កោះ​ខ្យង ក្នុង​ឃុំ​អូរ​ជ្រៅ ស្រុក​ព្រៃ​នប់ សូម​គោរព​ច្បាប់​ជលផល ដើម្បី​ផលប្រយោជន៍​សម្រាប់​អាជីវកម្ម​ក្នុង​គ្រួសារ​ផង ដើម្បី​ជួយ​ថែរក្សា​ការពារ​ប្រភព​ធនធាន​ជលផល​ផង ជា​ពិសេស​រួម​គ្នា​ថែរក្សា ព្រៃកោងកាង ដែល​ជា​ដែន​ជំរក​ត្រី​ពង​កូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ