ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ការពារ​ស្បែក​ពេល​មាន​ផ្ទៃពោះ

5 ឆ្នាំ មុន

វិធី​ក្នុង​ការ​ថែរក្សា​សម្រស់​របស់​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ឡើយ តើ​មាន​អ្វី​ខ្លះទៅ ? 1.​ក្រោយ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ​រួច អ្នក​គួរតែ​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ហ្វ​ម​សម្អាត​មុខ ដោយ​មិន​គួរ​ប្រើ​ហ្វ​ម​ដែល​មាន​សារធាតុ​ខ្លាំង​ក្នុង​ការ​លាង​សម្អាត​មុខ​ឡើយ ។ អ្នក​គួរតែ​ប្រើ​ហ្វ​ម​ដែល​មាន​សារធាតុ​មិនសូវ​ខ្លាំង ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ…

វិធី​ក្នុង​ការ​ថែរក្សា​សម្រស់​របស់​ស្ត្រី​មាន​ផ្ទៃពោះ ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ឡើយ តើ​មាន​អ្វី​ខ្លះទៅ ?

1.​ក្រោយ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ​រួច អ្នក​គួរតែ​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ហ្វ​ម​សម្អាត​មុខ ដោយ​មិន​គួរ​ប្រើ​ហ្វ​ម​ដែល​មាន​សារធាតុ​ខ្លាំង​ក្នុង​ការ​លាង​សម្អាត​មុខ​ឡើយ ។ អ្នក​គួរតែ​ប្រើ​ហ្វ​ម​ដែល​មាន​សារធាតុ​មិនសូវ​ខ្លាំង ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ ។

2.​ពេល​ដែល​អ្នក​ចេញ​ក្រៅ អ្នក​គួរតែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​អ្នក ។ ម្យ៉ាងទៀត អ្នក​គួរតែ​ស្រូប​យក​វីតាមីន​សេ ទើប​អាច​ការពារ​ស្បែក​ពី​កម្តៅថ្ងៃ​ផង​ដែរ ។

3.​អ្នក​គួរតែ​ពិសារ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ព្រោះ​ក្នុង​នោះ​សម្បូរ​ទៅ​ដោយ​វីតាមីន​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​ថ្មី​ឆាប់​ដុះ​ចេញ​មក​វិញ ថែម​ទាំង​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស និង​ស្អាត​ទៀត​ផង ។ ម្យ៉ាងទៀត អ្នក​គួរតែ​កុំ​ពិសារ​អាហារ​បំពង​ខ្លាញ់​ច្រើន​ឲ្យ​សោះ ព្រោះ​អាច​បំផ្លាញ​ស្បែក​អ្នក​យ៉ាង​ងាយ ។

4.​ការ​គេង​ឲ្យ​បាន​គ្រប់​ម៉ោង និង​ចូល​គេង​ពី​ព្រលឹម អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត និង​ភ្លឺ មិន​ងាយ​ស្រអាប់​ឡើយ ។ ដូចនេះ អ្នក​អាច​ប្រើ​វិធី​ទាំងនេះ ដើម្បី​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ស្អាត​បាន​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ