ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ធ្វើ​ឱ្យ​ក្បាលពោះ​រាបស្មើ

5 ឆ្នាំ មុន

តើ​នរណា​ទៅ​មិន​ចង់បាន​រាង​ស្ល៉ី​ម​ស្អាត​នោះ ? ហើយ​អ្នក​កំពុង​ស្វែងរក​វិធីសាស្ត្រ​សម្រក​ទម្ងន់​បែប ងាយ​ៗ ហើយ​ទទួល​បាន​លទ្ធផល​ឆាប់រហ័ស​មែន​ទេ ? មិន​ពិបាក​ឡើយ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​អនុវត្ត​សកម្មភាព​មួយ​ចំនួន ៖…

តើ​នរណា​ទៅ​មិន​ចង់បាន​រាង​ស្ល៉ី​ម​ស្អាត​នោះ ? ហើយ​អ្នក​កំពុង​ស្វែងរក​វិធីសាស្ត្រ​សម្រក​ទម្ងន់​បែប ងាយ​ៗ ហើយ​ទទួល​បាន​លទ្ធផល​ឆាប់រហ័ស​មែន​ទេ ? មិន​ពិបាក​ឡើយ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​អនុវត្ត​សកម្មភាព​មួយ​ចំនួន ៖

១.​ក្រោកឈរ ៖ ធ្លាប់​ដឹង​ទេ​ថា​គ្រាន់តែ​ការ​ក្រោកឈរ​ធម្មតា​អាច​ជួយ​ឲ្យ​អ្នកមាន​ក្បាលពោះ​រាបស្មើ​បាន​។ ប្រសិនបើ​អ្នក​ចង់​មាន​រាង​ស្អាត ឬ​ក្បាលពោះ​រាបស្មើ ប៉ុន្តែ​ខ្ជិល​ធ្វើ​លំ​ហាត់ប្រាណ​ពិបាក​ខ្លាំងក្លា​ណាមួយ​នោះ ចូរ​ព្យាយាម​ក្រោកឈរ​ឱ្យ​បាន​ញឹកញាប់ ហើយ​អ្នក​នឹង​ភ្ញាក់ផ្អើល​ជាមួយ​លទ្ធផល​ពេល​ក្រោយ​។

២.​ដើរ ៖ ប្រសិនបើ​អ្នក​គិត​ថា មាន​តែ​សាច់ដុំ​ជើងទេ​ដែល​ទទួល​បានការ​ហ្វឹកហាត់ ឬ​ដំណើរការ​នៅ​ពេល​ដើរ​នោះ ចូរ​គិត​ឡើង​វិញ​ម្ដងទៀត ។ ការ​ដើរ​មិន​ត្រូវ​តែ​ល្អ​សម្រាប់​សាច់ដុំ​ជើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដុត​បំផ្លាញ​ខ្លាញ់​ក្បាលពោះ ហើយ​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​បាន​ផង​ដែរ ! ការ​ដើរ​ជា​លំ​ហាត់ប្រាណ​ដ៏​ប្រសើរ​បំផុត​សម្រាប់​មនុស្ស​គ្រប់​វ័យ ដោយ​វា​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​អនុវត្ត ។

៣.​ឡើងជណ្ដើរ ៖ ធ្លាប់​ដឹង​ទេ​ថា​ការ​ដើរ​ឡើងជណ្ដើរ ជា​លំ​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​សម្រក​ខ្លាញ់​ក្បាលពោះ ? ដើម្បី​ជា​ការ​ប្រសើរ​ជំរុញ​ការ​ដុត​បំផ្លាញ់​ខ្លាញ់​ក្បាលពោះ ចូរ​ឈាន​ឡើង​ម្ដង ២​ជំហាន ! ហើយ​ការ​ដើរ​ឡើងជណ្ដើរ​ផ្ដល់​ការ​ហ្វឹកហាត់​ដល់​សាច់ដុំ​ពោះ​ច្រើន​ជាង​ការ​ដើរ​ចុះ​ជណ្ដើរ ។

៤.​ជិះ​កង់ ៖ ការ​ជិះ​កង់​ជួយ​ហ្វឹកហាត់​សាច់ដុំ​ពោះ​បាន​យ៉ាង​ប្រសើរ ដូច្នេះ​ប្រសិនបើ​ចង់​ទទួល​បាន​រាង​ស្លី​ម​ស្អាត​ក្បាលពោះ​រាបស្មើ ចូរ​ជិះ​កង់​ឱ្យ​បាន​ញឹកញាប់ !

៥.​ហែល​ទឹក ៖ ការ​ហែល​ទឹក​មិន​ត្រឹមតែ​ជា​លំ​ហាត់ប្រាណ​ដ៏​ប្រសើរ​សម្រាប់​ក្បាលពោះ​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​សុខភាព​រាង​កាយ​ទាំងមូល​តែ​ម្ដង !

៦.​សម្អាតផ្ទះ ៖ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ក្នុងផ្ទះ​ស្អាត ហើយ​មាន​របៀបរៀបរយ​ប៉ុណ្ណោះ​ទេ ការ​បោសសម្អាត​រៀបចំ​ក្នុងផ្ទះ​ក៏​ធ្វើ​ឲ្យ​អ្នក​ស្រក​ខ្លាញ់​ក្បាលពោះ​ផង​ដែរ ! នោះ​ក៏​ព្រោះតែ​អ្នក​បាន​ធ្វើ​ចលនា​រាង​កាយ​យ៉ាងច្រើន​ដូច​ជា ឈោង​, រុញ​, លើក​, ទាញ​, វាស​ចុះឡើង​, ជូត​សម្អាត ។ អ្នក​មិន​ចាំបាច់​សម្អាត​ក្នុងផ្ទះ​ទាំងមូល​តែ​ម្ដង​ក៏​បាន គ្រាន់តែ​សម្អាត​ក្នុង​បន្ទប់ ឬ​ផ្នែក​ណាមួយ​ក្នុងផ្ទះ​រាល់​ថ្ងៃជា​ការ​ស្រេច (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ