ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ឱបឹង​​កន្សែងពេលនេះ​…!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កង្កែប និង​ភូមិ​ធ្លក ស្ថិត​ក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែងជា​ច្រើន​រយ​គ្រួសារ បាននិងកំពុង​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ព្រោះ​ដីស្រែ​ប្រាំង​របស់​​គាត់​រាប់​ពាន់​ហិ​កតា នៅ​ចំណុច​​បឹង​កន្សែង គឺ​កំពុង​ខ្វះខាត​ទឹក​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​របស់​ពួក​គាត់…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កង្កែប និង​ភូមិ​ធ្លក ស្ថិត​ក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែងជា​ច្រើន​រយ​គ្រួសារ បាននិងកំពុង​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ព្រោះ​ដីស្រែ​ប្រាំង​របស់​​គាត់​រាប់​ពាន់​ហិ​កតា នៅ​ចំណុច​​បឹង​កន្សែង គឺ​កំពុង​ខ្វះខាត​ទឹក​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​របស់​ពួក​គាត់ ។

ជាក់ស្ដែង​ កាលពី​​រសៀល​ថ្ងៃ​ទី២៣ ​មករា ​បឹង​កន្សែង​ដែល​ជា​បឹង​ពួក​គាត់​បូមទឹក​ដាក់​ស្រែ​ ត្រូវ​បាន​គោក​រីង​​​អស់​តែ​ម្ដង រហូត​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចុះ​ចាប់​ត្រី​ព្រោង​ព្រាត ។ ជុំវិញ​បញ្ហា​នេះ លោក ឆែម សុ​ខន មេ​ភូមិ​កង្កែប​បានឱ្យ​ដឹងថា បឹង​កន្សែង​ដែល​ប្រជាពលរដ្ឋតែងតែ​បូមទឹក​ដាក់​ស្រែប្រាំងជា​រៀង​រាល់​ឆ្នាំ បាន​ចាប់ផ្ដើម​គោក​រាក់​ជា​បណ្ដើរៗ ​ដោយសារ​តែមមោកកើត​ច្រើន​ពេក ។ ​​ម្យ៉ាងវិញទៀត​ ដោយសារ​តែ​ប្រជា​ពលរដ្ឋ​មាន​ដីស្រែ​ប្រាំងនៅ​ជុំវិញ​បឹង​នោះ ចេះ​តែ​ពង្រីក​ផ្ទៃដី​មួយ​ឆ្នាំ​បន្តិច​ៗ ធ្វើ​ឱ្យ​តម្រូវការ​ទឹក​ដាក់​ស្រែ​មាន​ចំនួន​កើនឡើង​ដែរ ។

លោកបន្តថា ​កាល​មុន​ៗ មិន​ដូច​ឆ្នាំ​នេះ​ទេ ឆ្នាំ​នេះ​គឺ​រីង​ដាច់​ទឹកតែ​ម្តង ដូច​ឃើញ​ស្រាប់ហើយ ប្រជាពលរដ្ឋ នាំ​គ្នា​ចាប់​ត្រី ពេញ​បឹង​ទៅ​ហើយ ព្រោះ​អស់​ទឹក​រលីង ។ ​អ្នក​ធ្វើស្រែ​នៅ​ចំណុច​នេះ គ្រាន់តែ​អ្នក​ភូមិ​ច្រ​ណូ​ក មាន​ជាង​៤០០​គ្រួសារ​ទៅ​ហើយ ចុះ​នៅ​ភូមិ​ធ្លកទៀត គឺ​ច្រើន​គ្រួសារ ដែល​មាន​ផ្ទៃដី​ស្រែប្រាំង ជាង​២​ពាន់​៥០០ហិ​កតា ដើម្បី​ជួយ​ស្រោចស្រង់ ស្រែប្រាំង​របស់​ប្រជាពលរដ្ឋនៅ​តំបន់​នេះ ។

មាន​តែ​ម្យ៉ាង​ទេ គឺ​យក​ប្រភព​ទឹក​នៅ​ចំណុច​ស្ទឹង​ប្រាសាទ​បាក់ ។ ប៉ុន្តែ​ដើម្បី​បាន​ទឹក​នោះ​មក​បាន គឺត្រូវ​ស្តា​រ​ប្រឡាយ​ពី​ចំណុចអូរ​ក្រ​​ប៉ែ​ត្រ ហើយ​ទំលាក់​ចូល​បឹង​កន្សែង ។ ប្រសិនបើ​គ្មាន​ការ​ស្រតា​ប្រឡាយ​ទេ ពេល​បូមទឹក​ដាក់​ចូល​ប្រឡាយ វា​នឹង​ហូរ​បាចសាច មិន​ធ្លាក់​ដល់​បឹង​កន្សែង​នោះ​ឡើយ ។

លោក​មេ​ភូមិ​នៅ​បាន​បន្ថែមថា កាលពី​យប់​ថ្ងៃ​ទី២២​​ មករា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​សុំ​ឱ្យ​​គាត់​ធ្វើ​សំណើផ្តិត​មេដៃ​ប្រជាពលរដ្ឋ ដើម្បី​ស្តា​ប្រឡាយ​មួយ​ខ្យែ​នៅ​ចំណុច​ខាងលើ ។ ​

អត្ថបទសរសេរ ដោយ