ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​គូទ​ហើម​​​​​ជ្រុល​​បុក​​ម៉ូតូ​​បុរស​​​ពិការ​​​ជើង​ម្ខាង​​នៅ​​ចំណុច​​​ផ្លូវកែង​រង​របួស​​​​​​​​​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន៖ បុរស​​ពិការជើងស្តាំ​​​​​​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​​ទិស​ដៅ​ពីកើត​ទៅលិច ​លុះ​ដល់​​ចំណុច​ផ្លូវ​កែង ក៏​ត្រូវ​រថយន្ត​កាមរី​គូទ​​ហើម ​ពណ៌​សមួយ​គ្រឿង​បើក​បរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​រេច​​ង្កូត​​​ទៅ​បុក​ម៉ូតូ​ចំពី​មុខយ៉ាងពេញ​ទំហឹង ​បណ្តាល​ឱ្យ​រង​របួស​ ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៦និង​២០​នាទី ​​ព្រលប់​​​ថ្ងៃទី​៣០ កក្កដា ​​ស្ថិតនៅ​ចំណុច​ផ្លូវកែង​វត្ត​អូរ​ច្រា ​ក្នុងភូមិ​​

ខេត្ត​ប៉ៃលិន៖ បុរស​​ពិការជើងស្តាំ​​​​​​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​​ទិស​ដៅ​ពីកើត​ទៅលិច ​លុះ​ដល់​​ចំណុច​ផ្លូវ​កែង ក៏​ត្រូវ​រថយន្ត​កាមរី​គូទ​​ហើម ​ពណ៌​សមួយ​គ្រឿង​បើក​បរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​រេច​​ង្កូត​​​ទៅ​បុក​ម៉ូតូ​ចំពី​មុខយ៉ាងពេញ​ទំហឹង ​បណ្តាល​ឱ្យ​រង​របួស​ ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៦និង​២០​នាទី ​​ព្រលប់​​​ថ្ងៃទី​៣០ កក្កដា ​​ស្ថិតនៅ​ចំណុច​ផ្លូវកែង​វត្ត​អូរ​ច្រា ​ក្នុងភូមិ​​អូរ​ច្រាកណ្តាល ​សង្កាត់​ទួល​ល្វា ក្រុង​ប៉ៃលិន ។

​បុរស​ពិការជើង​​ឈ្មោះ​​​មូល ទុន ​​អាយុ​៤៩ឆ្នាំ ​រស់​នៅ​ភូមិ​​អូ​រឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ជិះ​ម៉ូតូ​​ម៉ា​ក​វ៉េវ​ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​​រង​របួស​ស្រាល​​​ ចំណែក​ម៉ូតូ​រង​ការ​ខូចខាតផ្នែក​ខាង​មុខ​មធ្យម ។ ចំណែក​​​អ្នក​បើក​បរ​​​រថយន្ត​ឈ្មោះ​​ផាន់ ​ភក្តី ​ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ ​រស់​នៅ​ភូមិ​​ផ្សារ​ព្រំ ​ឃុំ​ស្ទឹងកាច់ ​ស្រុក​សាលាក្រៅ ​និង​​រថយន្ត​ម៉ាក​កាមរី​គូទ​ហើម ពណ៌​ស ​ពាក់​ស្លាក​លេខ​បាត​់ដំបង២A-១៦៥៥ ​​រង​ការខូច​ខាត​ផ្នែក​​​​​​​​​​​​មុខ​​ខាង​ឆ្វេង​តិច​តួច​​ ។

ប្រភព​ព័ត៌​មាន​​ពី​កន្លែង​កើតហេតុ​បាន​ឱ្យ​ដ​ឹង​ថា ​មុន​ពេល​កើត​ហេតុ​​​​​​​គេឃើញ​បុរស​​​ពិការ​​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​​កើត​ទៅលិច លុះ​មកដល់​​ក​ន្លែង​​ផ្លូវ​កែង​ត្រង់​មុខ​​វត្ត​អូរច្រា ​ស្រាប់​តែ​ម​ាន​​រថយន្ត​មួយ​គ្រឿង​​​ជិះ​​គ្នា​​២​នាក់​​​ក្នុង​ទិ​ស​ដៅ​​បញ្ច្រាស​​​គ្នា​​ ​។ ​​ពេល​ដល់​​ផ្លូវបត់កែង​​ ​ស្រាប​់តែ​រថយន្ត​មួយគ្រឿង​នេះ​បាន​រេ​ចង្កូត​​ទៅ​បុក​ម៉ូតូ​​របស់​​បុរស​ពិការ​ជើង​​​​​នោះ​​​​យ៉ាង​ពេញទំហឹង ​បណ្តាល​ឱ្យ​ខ្ទាត​ជើង​​សិប្ប​និម្មិត​​​ទៅ​លើ​ចិញ្ចើម​​ថ្នល់​ចម្ងាយ​ប្រហែល​​៦ម៉ែត្រ ​​​តែសំណាង​ល្អមិន​បណ្តោយ​​​​ឱ្យ​បុរស​ពិការ​​​នោះ​​រងគ្រោះ​ធ្ងន់​ធ្ងរ​​​ ។

​ប្រ​ភព​ព័ត៌​មាន​​ពីសមត្ថកិច្ច​ចរាចរ​ជើង​គោក​ក្រុង​ប៉ៃ​លិន​បាន​ឱ្យ​ដឹងថា ​ក្រោយ​ពេល​កើត​​ហេតុ​ សមត្ថ​កិច្ច​​ក្រុង​បៃ៉​លិន​បាន​ទៅ​ដល់​កន្លែង​​កើត​ហេតុដើម្បី​ធ្វើ​ការ​វាស់​វែង ​ហើយ​​​ពិនិត្យ​​ឃើញ​ថា ​ភាគី​ខាង​រថយន្ត​​មាន​កំហុស​​​ច្រើន​ជាង​​ ​តែ​ពួកគេ​​ទាំង​សង​ខាង​បាន​សម្រួល​គ្នា​​​ ​​​ដោយ​​​ខាងម្ចាស់​រថយន្ត​បា​ន​​​សង​សំណង​ការខូចខាត​​ឱ​្យ​ខាង​ជន​រង​គ្រោះ​​​​​ចំនួន​៥​ម៉ឺន​រៀល ​ដើម្បីបញ្ចប់​រឿងនៅ​កន្លែងកើត​ហេតុ​​​ ៕