ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់បាន​ម្នាក់…ម្នាក់ទៀត​មក​រារាំង​ ចុង​ក្រោយ​ចូល​ប៉ុស្តិ៍ទាំង​២

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នៅ​ចំណុច​ព្រៃ​ស្មាច់ ស្ថិត​ក្នុងភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ បាន​ចុះ​បង្ក្រាប​ករណី​គ្រឿង
ញៀន​នៅ​ចំណុច​ព្រៃ​ស្មាច់ ស្ថិត​ក្នុងភូមិ​អូរ​ឧកញ៉ា​ហេង ឃុំ អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ​សាន់ តឹ​ម ភេទ ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ឧកញ៉ា​ហេង​ឃុំ អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៨​កញ្ចប់ ទូរស័ព្ទ​ចំនួន​មួយ​គ្រឿង និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ដូច​ជា​ដែកកេះ​ចំនួន​៥​ដើម និង​ដប​សម្រាប់​ជក់​ថ្នាំ​ញៀន​ចំនួន​មួយ​។

នៅ​ពេល​ដែល​សមត្ថកិច្ច​កំពុងធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ស្រាប់តែ​មានឈ្មោះ សាន់ ធឹ​ម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ បាន​មក​រារាំង​សមត្ថកិច្ច និង​បញ្ចេញ​កាយវិការ​មិន​គួរសម ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង និង​ដកហូត​បាន​ទូរស័ព្ទ​មួយ​គ្រឿង ហើយ​ពេល​នាំ​ទៅ​ធ្វើតេស្ត​ទឹកនោម រក​ឃើញ​មាន​សារធាតុ​ញៀន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ