ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោរព​វត្ថុ​៥​យ៉ាង​បាន​បុណ្យ​ដូច​បូជា​ព្រះ​ផ្ទាល់

5 ឆ្នាំ មុន

ហៀបនឹង​រលត់​សង្ខារចូលកាន់​បរិនិព្វាន​ទៅ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បាន​ប្រតិស្ឋាន​ទុក​នូវ​គារវ​វត្ថុ​៥​យ៉ាង​ដើម្បី​សាធុជន​គោរព​បូជា​នឹង​បានជា​ស្រែបុណ្យ​ដ៏​ប្រសើរ​នាំ​បដិសន្ធិ​ទៅ​កាន់​សុគតិភព ។ គារវ​វត្ថុ​៥​យ៉ាងនេះ​កាលបើ​សាធុជន​ណា​បាន​ចូល​ទៅ​គោរព​បូជា​ហើយ ឈ្មោះ​ថា ដូច​បាន​បូជា​ព្រះ​តថាគត​ដែរ បាន​បុណ្យ​កុសល​ច្រើន​ណាស់​ ។ វត្ថុ​ដែល​គួរ​គោរព​បូជា​នោះ ១-​ព្រះ​ពោធិព្រឹក្ស…


ហៀបនឹង​រលត់​សង្ខារចូលកាន់​បរិនិព្វាន​ទៅ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បាន​ប្រតិស្ឋាន​ទុក​នូវ​គារវ​វត្ថុ​៥​យ៉ាង​ដើម្បី​សាធុជន​គោរព​បូជា​នឹង​បានជា​ស្រែបុណ្យ​ដ៏​ប្រសើរ​នាំ​បដិសន្ធិ​ទៅ​កាន់​សុគតិភព ។

គារវ​វត្ថុ​៥​យ៉ាងនេះ​កាលបើ​សាធុជន​ណា​បាន​ចូល​ទៅ​គោរព​បូជា​ហើយ ឈ្មោះ​ថា ដូច​បាន​បូជា​ព្រះ​តថាគត​ដែរ បាន​បុណ្យ​កុសល​ច្រើន​ណាស់​ ។

វត្ថុ​ដែល​គួរ​គោរព​បូជា​នោះ ១-​ព្រះ​ពោធិព្រឹក្ស ២-​ព្រះ​ចេតិយ ៣-​ព្រះ​ជិន​ធាតុ ៤-​ព្រះធម៌​៨​ម៉ឺន ៤​ពាន់​ព្រះ​ធម្មក្ខន្ធ​ដែល​ព្រះ​អង្គ​ទ្រង់​សម្តែង​ហើយដោយ​ប្រពៃ និង​៥-​ព្រះ​បដិមា ។

គារវ​វត្ថុ​ទាំង​៥​នេះ​គឺ​ព្រះ​សម្ពុទ្ធ​ទ្រង់​ប្រតិស្ឋាន​ទុក​ក្នុង​ទីឋាន​ដ៏​ប្រសើរ​ហើយដើម្បី​បានជា​បុញ្ញ​ខេត្ត​នៃ​សត្វ​ទាំងឡាយចូលទៅគោរពបូជាឈ្មោះថា ដូចបានបូជាព្រះពុទ្ធផ្ទាល់ ។