ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​-​កម្មការិនី​ជិត​៧០០​នាក់​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ កម្មករ​-​កម្ម​ការី​នី​ចំនួន​៦៩០​នាក់ ក្នុង​នោះ​កម្មការិនី​ចំនួន​៥៥៨​នាក់ ក្នុង​រោងចក្រ ផលិត​សំលៀក​បំពាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ កម្មករ​-​កម្ម​ការី​នី​ចំនួន​៦៩០​នាក់ ក្នុង​នោះ​កម្មការិនី​ចំនួន​៥៥៨​នាក់ ក្នុង​រោងចក្រ ផលិត​សំលៀក​បំពាក់ (​ជេន​ដារ​) លេខ​រៀង​ទី​១៣ មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​ធ្វើ​កូដកម្ម មិន​ចូល​ធ្វើការ ដោយ​ប្រកាស​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន​ដូច​ជា ៈ ទី​១-​សុំ​បើក​ប្រាក់ខែ​អោយ​ទៀងទាត់ និង​ទី​២-​សុំ​កុំ​បង្ខំ​អោយ​កម្មករ​ធ្វើការ​ថែម​ម៉ោង​។

បច្ចុប្បន្ន​ខាង​តំណាង​ក្រុមហ៊ុន និង​តំណាង​កម្មករ​- កម្ម​ការ​នី កំពុង​ជួប​ពិភាក្សា​រកដំណោះស្រាយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ