ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរីទំនើប​មួយគ្រឿងពន្លះជាមួយ​រទេះលក់សាច់គោអាំងនៅមុខ​ហាងមួយកន្លែង​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រទេះ​លក់​សាច់​គោ​អាំង​មួយ​គ្រឿង​ឈប់​អាំង​សាច់​លក់​ឲ្យ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ចំ​កាច់ជ្រុង​ផ្លូវ ស្រាប់តែ​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​ចេញពី​ហាង​ផឹកស៊ី​បត់​កៀរ បណ្ដាល​ឲ្យ​រង​របួស​ម្នាក់ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩​ត្រង់​ចំណុច​ខាង​មុខ​ហាង​ផឹកស៊ី​យីហោ​ឡឺ​ហ្វេ​ន​ស៊ី តាម​បណ្ដោយ​ផ្លូវ​២៦១​កែង​និង​ផ្លូវ​១៥៦…

រាជធានី​ភ្នំពេញ ៖ រទេះ​លក់​សាច់​គោ​អាំង​មួយ​គ្រឿង​ឈប់​អាំង​សាច់​លក់​ឲ្យ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ចំ​កាច់ជ្រុង​ផ្លូវ ស្រាប់តែ​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​ចេញពី​ហាង​ផឹកស៊ី​បត់​កៀរ បណ្ដាល​ឲ្យ​រង​របួស​ម្នាក់ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩​ត្រង់​ចំណុច​ខាង​មុខ​ហាង​ផឹកស៊ី​យីហោ​ឡឺ​ហ្វេ​ន​ស៊ី តាម​បណ្ដោយ​ផ្លូវ​២៦១​កែង​និង​ផ្លូវ​១៥៦ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​វ័យ​២៥​ឆ្នាំ បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស LX470 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AS-៦៥៥២ ធ្វើ​ដំណើរ​តាម​បណ្ដាល​ផ្លូវ​១៥៦ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ទើបតែ​បើក​ចេញពី​ហាង​ផឹកស៊ី​ខាងលើ ។

លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ខាងលើ​ក៏​បាន​បត់​ស្តាំ​ទៅ​ផ្លូវ​២៦១ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​កៀរ​ចំ​កន្ទុយ​រទេះ​លក់​គោ​អាំង​មួយ​គ្រឿង​ទៀត ដែល​កំពុង​ឈប់​អាំង​សាច់​គោ​លក់​នៅ​លើ​ចិញ្ចើម​ផ្លូវ ត្រង់​ចំណុច​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​វៀច​កន្ទុយ​រទេះ និង​ធ្លាក់​ទូរ​កញ្ចក់​ដាក់​សាច់​គោ​អាំង​ជ្រុះ​រាយ​ប៉ាយ​ពេញ​ផ្លូវ រង​ការ​ខូចខាត និង​ខ្ទាត​រងើកភ្លើង​ទៅ​លើ​ជើង​បុរស​ម្នាក់​ដែល​ជា​អ្នកលក់​បណ្តាល​ឲ្យ​រង​របួស​។

ចំណែកឯ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ក្រពឹត និង​ធ្លាក់​កាង​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងស្តាំ​។

ក្រោយ​ពេល​កើតហេតុ​ក៏​មាន​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ រួច​បាន​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើការ​ចរចា​ដោះស្រាយ​គ្នា ដោយ​ភាគី​ខាង​រថយន្ត​បង្ក​មិន​ចង់​មានរឿង​វែង​ឆ្ងាយ ក៏​ព្រម​ចេញថ្លៃ​ជួសជុល និង​ព្យាបាល​របួស​ឲ្យ​ទៅ​ភាគី​ខាង​បុរស​ជា​ម្ចាស់​រទេះ​លក់​សាច់​គោ​អាំង ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ