ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​គម​ន៍អភិរក្ស​សត្វ​ស្លាប​បឹង​ស្នេ​ហ៍អំពាវនាវ​រក​ជំនួយ​ឧ​ប​ត្ថ​ម្ភ (មានវីដេអូ)

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ទួល​ពាន់តា​ឡី គឺជា​ទួល​ដ៏​ធំ​មួយ​ដែល​មានព្រៃ​ល្បះ និង​ព្រៃ​លិច​ទឹក ដុះ​ព​ទ្ធ័​ជុំវិញ ស្ថិត​នៅ​កណ្តាល​ដែន​អភិរក្ស​បឹង​ស្នេ​ហ៌ ដែល​មាន​វិសាលភាព​៨៣​ហិ​កតា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ធា​យ ស្រុក​បាភ្នំ…

ខេត្តព្រៃវែង ៖ ទួល​ពាន់តា​ឡី គឺជា​ទួល​ដ៏​ធំ​មួយ​ដែល​មានព្រៃ​ល្បះ និង​ព្រៃ​លិច​ទឹក ដុះ​ព​ទ្ធ័​ជុំវិញ ស្ថិត​នៅ​កណ្តាល​ដែន​អភិរក្ស​បឹង​ស្នេ​ហ៌ ដែល​មាន​វិសាលភាព​៨៣​ហិ​កតា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ធា​យ ស្រុក​បាភ្នំ នៃ​ខេត្តព្រៃវែង​។ បច្ចុប្បន្ន​ទួល​ពាន់តា​ឡី​នេះ មាន​សត្វ​ស្លាប​កម្រ​រាប់​ពាន់​ក្បាល កំពុង​រស់នៅ​លើ​ទួល​នេះ និង​ស្ថិត​នៅ​ក្រោម​ការ​ការពារ អភិរក្ស​ដោយ​សហ​គម​ន៌​អភិរក្ស​បឹង​ស្នេ​ហ៍​ ដែល​ឧប​ត្ថ​ម្ភ​គាំទ្រ​ដោយ​អង្គការ women​។

លោក ប៉ាន់ យ​ន ប្រធាន​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​លើ​ទួល​ពាន់តា​ឡី​នេះ មាន​សត្វ​ស្លាប​រាប់​ពាន់​ក្បាល​កំពុង​រស់នៅ ក្នុង​នោះ​មាន​ដូច​ជា សត្វ​កុក សំបក​ត្រពាំង ខ្វែក ក្អែកទឹក ត្មោ​ញ ននៀល​ខ្ច​ង ទុង និង​ក្រសារ​ជាដើម​។

លោក​បន្ត​ថា ក្រុម​អ្នក​ឃ្លាំមើល ការពារ​អភិរក្ស​ស្វត​ស្លាប នៅ​ក្នុង​ដែន​អភិរក្ស​បឹង​ស្នេហ៍​នេះ មាន​ចំនួន​តែ​បី​នាក់​ប៉ុណ្ណោះ ធ្វើការ​ដោយ​ស្ម​គ្រ័​ចិត្ត​គ្មាន​ប្រាក់ខែ​ទេ ហើយ​បច្ចុប្បន្ន​កំពុង​តែ​ខ្វះខាត​ឧបករណ៍​ជា​មធ្យោ
បាយ​បំរើ​ការងារ​ថែម​ទៀត​ផង ជា​ហេតុ​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង និង​ការពារ​មិនសូវ​មាន​ប្រសិទ្ធ​ភាពល្អ​ប៉ុន្មាន​នោះ​ទេ ដូច្នេះ​ហើយ​ទើប​លោក​សុំ​អំពាវនាវ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ មន្ត្រី​ពាក់​ព​ន្ធ័​នានា សូម​ជួយ​ឧ​ប​ត្ថ​ម​ដល់​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍​នេះ​ផង​។

លោក សឹម ទេព​វង្សា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា តំបន់​អភិរក្ស​បឹង​ស្នេហ៍​នេះ គឺជា​ដី​សាធារណៈ​របស់​រដ្ឋ ពី​មុន​មក​មិនសូវ​មាន​សត្វ​រស់​នៅទេ ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​អង្គការ women បាន​បង្កើត​អោយ​មាន​សហ​គម​ន៌​អភិរក្ស​បឹង​ស្នេ​ហ៍ និង​មានការ​ការពារ​និង​អភិរក្ស​យ៉ាង​ម៉ត់ចត់ ដោយ​សហ​គម​ន៌ ក្រោម​ការ​ឩ​ប​ត្ថ​ម្ភ​របស់​អង្គការ women បាន​ធ្វើ​អោយ​ទីតាំង​នេះ​ក្លាយទៅជា​ជំរក​ដ៏​កក់ក្តៅ របស់​ពពួកសត្វ​ជា​ពិសេស​សត្វ​ស្លាប​កម្រ ហើយ​បាន​នាំ​គ្នា​មក​រស់នៅ និង​បង្កាត់​ពូជ​បង្កើត​កូនចៅ​កាន់តែ​ច្រើន​ឡើង​ៗ រហូត​ដល់​រាប់​ពាន់​ក្បាល​ដូច​សព្វ​ថ្ងៃនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ