ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​ទីផ្សារ​អចលនទ្រព្យ​ហុង​កុង​​នឹង​មិន​ដួល​រលំ

5 ឆ្នាំ មុន

ទីក្រុង​ហុងកុង ៖ ការ​អន់​ថយ​ទីផ្សារ​អចលនទ្រព្យ​ពិ​ភ​លោក​ដែល​បាន​ប៉ះពាល់​ដល់​ហុងកុង​កាលពី​ខែសីហា ប្រៀប​ដូច​ជា​មិន​ទប់ស្កាត់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​ទេ ។ យោង​តាម​សារព័ត៌មាន The Business Times បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៧…

ទីក្រុង​ហុងកុង ៖ ការ​អន់​ថយ​ទីផ្សារ​អចលនទ្រព្យ​ពិ​ភ​លោក​ដែល​បាន​ប៉ះពាល់​ដល់​ហុងកុង​កាលពី​ខែសីហា ប្រៀប​ដូច​ជា​មិន​ទប់ស្កាត់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​ទេ ។

យោង​តាម​សារព័ត៌មាន The Business Times បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៧ មក​រា កន្លង​មក​ថា ប្រជា​ជន​ហុងកុង​មាន​ថវិកា​ច្រើន ព្រោះតែ​ទីផ្សារ​ភាគហ៊ុន​កាលពី​ឆ្នាំ​មុន ហើយ​កំណើន​អំណាច​ទឹកប្រាក់​នេះ​អាច​នឹង​ទប់ស្កាត់​មិន​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ខ្ពស់​ជាងគេ​នេះ​ដួល​រលំ ។

អ្នកស្រី Nicole Wong ប្រធាន​ផ្នែក​ស្រាវជ្រាវ​អចលនទ្រព្យ​ក្នុង​តំបន់​នៅ​ក្រុមហ៊ុន CLSA បាន​និយាយ​ថា កំណើន​នៃ​ប្រាក់​សន្សំ​ក្នុង​ធនាគារ​បង្ហាញ​មក​ថា ប្រជាជន​មាន​សមត្ថភាព​ក្នុង​ការ​ទិញ​ផ្ទះ ប្រសិនបើ​ពួក​គេ​ចង់ ។ ចំណែក​លោក Patrick Wong អ្នកវិភាគ​អចលនទ្រព្យ​មួយ​រូប​នៅ Bloomberg Intelligence បាន​ឲ្យ​ដឹង​ថា គម្រោង​អចលនទ្រព្យ​ថ្មី​ៗ​ដែល​មាន​តម្លៃ​ប្រកួតប្រជែង​គ្នា និង​ការ​គិត​ថា​នឹង​មានការ​ទម្លាក់​អត្រា​ការ​ប្រាក់​ក៏​បាន​ជំរុញ​ចំណាប់អារម្មណ៍​របស់​អតិថិជន​ដែរ ។

ក្រុមហ៊ុន China Overseas Land & Investment ទទួល​បាន​ពាក្យសុំ​ទិញ​ដល់​ទៅ​៧.៥០០​នាក់​សម្រាប់​ផ្ទះ​ទាំង​៤៨៦​យូ​នី​ត​នៅ Tai Po កាលពី​ដើមខែ​នេះ ។ គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្គត់ផ្គង់​ផ្ទះ​កម្រិត​ដំបូង​ដែល​ជា​អា​ផាត​ម៉ិ​ន​តម្លៃ​ទាប​សម្រាប់​ប្រជាជន​វ័យក្មេង​ក៏​ទទួល​បានការ​ចាប់អារម្មណ៍​លើស​ការ​គិត​ទុក​ដែរ ។

ខណៈ​ដែល​អ្នក​តាមដាន​ទីផ្សារ​ជា​ច្រើន​គិត​ថា​តម្លៃ​ផ្ទះ​នឹង​បន្ត​ធ្លាក់​ចុះ​ទៅ​ទៀត​បន្ទាប់​ពី​ធ្លាក់​ចុះ​អស់​៩%​បើ​ធៀប​នឹង​ខែសីហា​នោះ ក្រុមហ៊ុន Citigroup មើលឃើញ​មុខសញ្ញា​ដែល​បង្ហាញ​ថា តម្លៃនឹង​ឈប់​ធ្លាក់​ចុះ​ក្នុង​រយៈពេល​២​ខែ​ខាង​មុខ​នេះ ខណៈ​ដែល​អតិថិជន​ចាប់ផ្តើម​មាន​តម្រូវការ​ឡើង​វិញ ស្រប​ពេល​ក្រុម​ហ៊ុន​Morgan Stanley គិត​ថា​តម្លៃនឹង​កើនឡើង​២%​ផង​ដែរ​ក្នុង​ឆ្នាំ​នេះ​។

ប្រជាជន​ជា​ច្រើន​គិត​ថា ការ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្ទះ​មួយ​គឺជា​រឿង​ដ៏​សំខាន់ ហើយ​ពួក​គេ​សុខចិត្ត​ទុក​ប្រាក់​ចំណូល​ភាគច្រើន​របស់​ពួក​គេ​ក្នុង​ការ​ទិញ​វា ។ ឪពុក​ម្តាយ​ក៏​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ដែល ព្រោះតែ​គោល​គំនិត​ថា ការ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ផ្ទះ ជា​កត្តា​បង្ហាញ​ពី​ភាគ​ជោគជ័យ និង​ស្ថិរភាព​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ